ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​២​ថ្ងៃ​ ស្រាប់តែ​ប្រទះឃើញ​ទើរជាប់នៅក្បែរ​ស្ពានថ្ម​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សព​បុរស​ចំណាស់​ម្នាក់​ត្រូវ​បានគេ​ប្រទះឃើញ​​អណ្តែត​ទឹកស្ទឹង​ប​រយ៉ា​ខា​ទៅ​ទើរ​ជាប់​នៅ​ក្បែរ​ស្ពានថ្ម ខណ​ៈក្រុម​គ្រួ​សារបាន​បាត់​បុរស​ជា​ជន​រង​គ្រោះ​អស់​រយ​ៈ​​ពេល​២​ថ្ងៃ​មក​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​បើកបរ​ម៉ូតូ និង​រថយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​មួយ​កន្លែង​នេះ​បាន​នាំ​គ្នា​ឈប់​មើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​បរ​តាំង​ស៊ូ…

ខេត្ត​ប៉ៃលិន ៖ សព​បុរស​ចំណាស់​ម្នាក់​ត្រូវ​បានគេ​ប្រទះឃើញ​​អណ្តែត​ទឹកស្ទឹង​ប​រយ៉ា​ខា​ទៅ​ទើរ​ជាប់​នៅ​ក្បែរ​ស្ពានថ្ម ខណ​ៈក្រុម​គ្រួ​សារបាន​បាត់​បុរស​ជា​ជន​រង​គ្រោះ​អស់​រយ​ៈ​​ពេល​២​ថ្ងៃ​មក​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​បើកបរ​ម៉ូតូ និង​រថយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​មួយ​កន្លែង​នេះ​បាន​នាំ​គ្នា​ឈប់​មើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ខាន់ សុ​ខុន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​មក​ហើយ ទោះបី​ក្រុម​គ្រួសារ​ខំ​យក​ទៅ​ព្យាបាល និង​មើលថែ​យ៉ាងណា ក៏​មិនជា​សះស្បើយ​ដែរ ។ ស្រាប់តែ​បុរស​ចំណាស់​ខាងលើ​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ក្រុមហ៊ុន​ទឹក​ស្អាត ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ហើយ​ការ​បាត់​ខ្លួន​បុរស​ចំណាស់​​ខាងលើនេះ​ ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​នាំ​គ្នា​ស្វះ​ស្វែងរក​យ៉ាងណា​ក៏​រក​មិនឃើញ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយមក​ស្រាប់តែ​មាន​គេ​ប្រាប់​ថា ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ក្នុង​ទឹកស្ទឹង​ប​រយ៉ា​ខា ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​បាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​ចុះ​ទៅ​ស្រង់​សព​ជន​រង​គ្រោះ​ដាក់​លើគោក ហើយ​ពេល​កម្លាំង​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យសព​ បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្ទឹង​ប្រាកដ​មែន ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សព​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ