ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បែប​នេះ​! ចុះ​អ្នកទិញ​យក​ទៅ​បរិភោគ​ម៉េច​ទៅ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​សង្កេត​ឃើញ​កាលពី​ព្រឹក​នៅ​ថ្ងៃ​ទី​0៩ ខែសីហា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​លោក ឈឹ​ម វាសនា ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​សង្កេត​ឃើញ​កាលពី​ព្រឹក​នៅ​ថ្ងៃ​ទី​0៩ ខែសីហា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​លោក ឈឹ​ម វាសនា ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​នៅ​ក្នុង​ផ្សារ​ប៉ា​ង​រលឹម និង​តាម​គេហដ្ឋាន​មួយ​ចំនួន ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ 

ដោយ​រឹបអូស​បាន​ជិត​១​តោន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រឺ​សម្បុរ និង​ព្រួយបារម្ភ​ចំពោះ​សុខ​ភា ព ។ តែ​ពួក​គាត់​មិន​សង្ឃឹមថា អាច​ចាប់​ទំនិញ​ទាំងនោះ​អស់​ឡើយ ព្រោះ​ចាប់​តាម​ភូមិ និង​តាម​ផ្សារ រីឯ​នៅ​ច្រក​ទ្វារ​វិញ​បើក​ឱ្យ​ឈ្មួញ​នាំ​ចូល​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ​ពោល គឺ​បើក​ឱ្យ​ចូល​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក ឈឹ​ម វាសនា ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ទំ​និ ញ ដោយ​បាន​រក​ឃើញ​មាន​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជា​ច្រើន​ប្រភេទ​ដូច​ជា ទឹកក្រូច​ដប​ជ័រ ភេសជ្ជៈ​កំប៉ុង ស្រា​បៀរ មី​កំប៉ុង ទឹកម្ទេស​ដប ស្ករ​គ្រាប់​ដូង ចាហួយ​កញ្ចប់ និង​ប័​រ​ប្រអប់​ជាដើម សរុប​ទាំងអស់​ស្មើនឹង​៤០១.៥ គីឡូក្រាម ។

ប្រភព​បន្ត​ទៀត​ថា ជាមួយ​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព​សុខភាព​ចំណីអាហារ ដោយ​ឃើញ​ខាង​កាំ​កុង​ចុះ​ពិនិត្យ​ម្តង​ៗ ចាប់​បាន​ទំនិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គួរ​ឱ្យ​កត់សម្គាល់ ។ ពួក​គាត់​ក៏​សុំ​ឲ្យ​ខាង​កាំកុងត្រូល​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ឲ្យ​បាន​ដិត​ដល់​ផង​ដែរ កុំ​ចេះ​តែ​បណ្តោយ​ឲ្យ​ទំនិញ​ថៃ ដែល​គេ​បោះបង់​ចោល​ទៅ​ហើយ ឬ​ជិត​ហួស​កាលបរិច្ឆេទ ស្រាប់តែ​ឈ្មួញ​ខ្មែរ​នាំ​ចូល​មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​យ៉ាង​រំភើយ ជា​ហេតុ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ