ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បញ្ឈប់​ឱ្យ​អស់​ទៅ​…​វិនាស​ហិនហោច​អស់ហើយ !

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិសាស្ត្រ ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ លោក សោម ភិ​រុណ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិសាស្ត្រ ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​​​កសិក​កម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​សូម​បញ្ឈប់​ការ ប្រើប្រាស់​បទល្មើស​នេសាទ​ដោយ​ដាក់​របាំង​ស្បៃ​មុង​ជា​ដាច់ខាត ព្រោះថា បទល្មើស​មួយ​ប្រភេទ​នេះ​បាន​បំផ្លាញ​ខ្ទេច​នូវ​ត្រី​តូច​ធំ​គ្មាន​សល់​នោះ​ឡើយ ។

លោក​អំពាវនាវ​បែប​នេះ បន្ទាប់​ពី​សង្កេត​ឃើញ​ថា បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​នៅ​តែ​កើត​មាន​ឡើង​ឥត​ឈប់​ឈរ នៅ​ក្នុងភូមិ​សាស្ត្រ ដែល​លោក​កំពុង​ប្រតិបត្តិការ​បង្ក្រាប​នេះ ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បន្ត​ថា ថ្ងៃនេះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ដឹកនាំ​ដោយ​លោក អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ រួម​នឹង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ព្រុំប្រទល់​ស្រុក​ពញាឮ ខេត្តកណ្តាល និង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ អ្វី​ដែល​ជា​ការ​កត់សំគាល់​នោះ​បទល្មើស​នេសាទ​ដាក់ របាំង​ស្បៃ​មុខ​នៅ​តែ​កើត​មាន​ឡើង ។

លោក​បាន​បញ្ជាក់​ថា ខែ​នេះ​ជា​រដូវ​បិទ​នេសាទ និង​ម្យ៉ាងវិញទៀត​ទឹកទន្លេ​កំពុង​តែ​ឡើងជា​បន្តបន្ទាប់​កូន​ត្រី​តូច​ៗ​ដែល​ទើបតែនឹង​ញាស់​កំពុង​តែ​សម្រុក​ទៅ​រក​ជម្រក​លាក់ខ្លួន ក្នុង​ព្រៃ ស៊ី​ចំណី ធំធាត់ លុះ​ពេល​រដូវ​បើក​នេសាទ ត្រី​ធំ ហើយ​ចេញពី​ព្រៃ ពេល​នោះ​ហើយ ជា​រដូវ​ត្រី​ត្រូវ ធ្វើ​ប្រហុក​ផ្អក ។

ប៉ុន្តែ​បើ​យើង​ដាក់​របាំង​ស្បៃ​មុខ​ចាប់​វា​ដែល​កំពុង​នៅ​តូច​ៗ​សឹង​មិន​ចង់​ឃើញ វា​នឹង​វិនាស​ហិន​ហោច​ជា​ពុំខាន ។ ហេតុនេះ​ហើយ ក្នុង​នាម​លោក ជា​មន្ត្រី​ជំនាញ​ជលផល សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូមកុំ​នេសាទ​ខុសច្បាប់​ដូច​ជា​របាំង​ស្បៃ​មុន​នេះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ