ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​បាន​ខ្លួន​… ស្ងួន​ក៏​ដោះដៃ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពាក្យចាស់​លោក​ពោល​ថា ​«​ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ​»​ មាន​ន័យ​ថា បើ​ស្រឡាញ់​ហើយ​ ទោះ បី​ដើរ​ឆ្លងភ្លើង ក៏​ «​យក​អូន​ទាល់តែ​បាន​ដែរ​»…

ខេត្ត​ប៉ៃលិន ៖ ពាក្យចាស់​លោក​ពោល​ថា ​«​ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ​»​ មាន​ន័យ​ថា បើ​ស្រឡាញ់​ហើយ​ ទោះ
បី​ដើរ​ឆ្លងភ្លើង ក៏​ «​យក​អូន​ទាល់តែ​បាន​ដែរ​» តែ​វា​មិន​ច្បាស់​ឡើយ​ថា តើ​ភាពស្នេហ៍​មោះមុត​នោះ​ មាន​ជា​អមតៈ ​ឬ​បែប​ណា ?

ការ​ពិត ស្នេហា​ផ្លោះ​របង​កម្រ​ក្លាយជា​ផ្លែផ្កាណាស់​ច្រើន​តែ​ «​ជិនណាយ​» រុះ​រោយ​ នា​ពេល​ក្រោយមក ។ ស្នេហ៍​ឆក់កណ្តៀត​មួយ ​បាន​ក្លាយទៅជា​ការ​ប្តឹងប្តល់​ទៅ​សមត្ថកិច្ច​ពី​រឿង ​«​ក្បត់​» ពី​សំណាក់​នារី​ម្នាក់ ខណៈ​បុរស​ជា​គូស្នេហ៍ ​បាន​ដោះដៃ​គេចខ្លួន​ទៅ​ធ្វើ​ការងារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តាច់ចំណង​ស្នេហ៍​ពី​រូប​នាង ។

ទីបំផុត នាង​បាន​ដាច់​ចិត្ត​ជិះ​ម៉ូតូឌុប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ឱ្យ​ហៅ​បុរស​ជា​ប្តី​ហេងស៊យ​ឥត​ខាន់ស្លា ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​កូន​ក្នុង​ផ្ទៃ ដែល​នឹង​គ្រប់​ខែ​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ។

ការ​ដាក់​ពាក្យបណ្តឹង​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ។ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នារី​ដែល​ប្តី​ហេងស៊យ​រត់​ចោល​នេះ​ មាន​អាយុ​១៩​ឆ្នាំ និង​មានស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំណែក​បុរស​ដែល​គេចខ្លួន​ឈ្មោះ វី​រៈ អាយុ​២២​ឆ្នាំ បាន​យក​នាង​មក​រស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ។

នាង​រៀបរាប់​ថា កាលពី​ជាង​៥​ខែ​មុន ​នាង​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ឆ្នាំង មក​ស្នាក់​នៅ​ធ្វើការ​ស៊ីឈ្នួល​កាច់​ពោត​ឱ្យ​ថៅកែ​ម្នាក់​នៅ​ក្បែរ​ផ្ទះ​បុរស​ខាងលើ ។ លុះ​ក្រោយមក​ក៏​ស្គាល់គ្នា ហើយ​បុរស​រូប​នេះ​ បាន​ឌុ​ប​នាង​ទៅ​ដើរ​លេង​នៅ​ក្នុង​ក្រុងប៉ៃលិន ។ ក្រោយមក ពួក​នាង​ទាំង​២​នាក់ ក៏​រួមរស់​ជាមួយ​គ្នា​រហូត​ដល់​ទៅ​ស្នាក់​នៅផ្ទះ​ខាង​ប្រុស ដោយ​មិន​បាន​រៀប​ការ​ឬ​សែនព្រេន​អ្វី​ទេ តែ​បាន​ក្លាយទៅជា​ប្តី​ប្រពន្ធ​នឹង​គ្នា ។

ប៉ុន្តែ​ក្រោយមក ស្រាប់តែ​ឪពុក​ម្តាយ​ខាង​ប្រុស ​មិន​ពេញចិត្ត​នឹង​រូប​នាង និង​មិន​ទទួលស្គាល់​នាង​ជា​កូន​ប្រសា ខណៈ​នាង​មាន​ផ្ទៃពោះ​៥​ខែទៅ​ហើយ ទើប​នាង​បង្ខំចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ឱ្យ​ហៅ​ប្តី​ហេងស៊យ មក​ទទួលខុសត្រូវ​ចំពោះ​កូន​ក្នុង​ផ្ទៃ​របស់​នាង ។

ស្ត្រី​រូប​នេះ​រៀបរាប់​ទៀត​ថា បច្ចុប្បន្ន​នាង​គ្មាន​អ្វី​ទីពឹង​នោះ​ទេ មាន​ឪពុក​ម្តាយ​ដែរ តែ​ពួក​គាត់​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ដោយ​សុំ​ផ្ទះ​គេ​ស្នាក់​នៅ ហើយ​គាត់​ក៏​បាន​ដេញ​នាង​ចេញពីផ្ទះ​ទៀត ដោយ​មិន​ទទួលស្គាល់​ជា​កូន​នោះ​ឡើយ ។ នាង​មិនដឹង​ជា​គិត​យ៉ាងណា​នោះ​ទេ ព្រោះ​ឥឡូវនេះ​កូន​នៅ​ក្នុង​ពោះ​៥​ខែ​ទៅ​ហើយ ស្រាប់តែ​ប្តី​រត់គេចខ្លួន​ទៅ​រស់នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​បាត់​ស្រមោ​ល ។ នាង​មិន​ចង់​ទាមទារ​អ្វី​ច្រើន​ទេ គ្រាន់តែ​ឱ្យ​រូបគេ​មក​ដោះស្រាយ​ផ្តល់​ថ្លៃ​សំណង រួច​ចង់ទៅ​ណា​ក៏​នាង​មិន​ឃាត់​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សេ​ម សុផល នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់​បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ខាងលើ​រួចរាល់​អស់ហើយ និង​កំពុង​ហៅ​បុរស​ជាប់ចោទ​ឱ្យ​ប្រញាប់​មកទទួល ខុស ត្រូវផ្តល់​អាហារកិច្ច​ដល់​ទារក​ដែល​នឹង​កើត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ នេះ​គឺជា​ការ​ទទួលខុសត្រូវ​មួយ​ដែល​មិន​អាច​ប្រកែក​បាន ទោះបី​អត់​បាន​រៀប​ការ អត់​មាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ក្តី តែ​ការ​ពិនិត្យ​ឈាម​ទារក​ក៏​បង្ហាញ​ច្បាស់​ជា​កូន​អ្នក​ណា​ដែរ ៕

អត្ថបទសរសេរ ដោយ