រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ងបឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរន្ធត់ផងដែរ ខណៈដែលគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានឆាបឆេះ ដោយមិនដឹងមូលហេតុ ខណៈកំពុងធ្វើដំណើរដឹកភ្ញៀវ៤នាក់ ក្នុងនោះក្មេងតូច៣នាក់ កើតឡើងនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០៩ សីហា នេះ ស្ថិតតាមបណ្តោយផ្លូវ២៧១ ។
សេចក្តីរាយការណ៍បន្តថា អ្វីដែលស្លុតបំផុត គេបានភ្ញៀវដែលជិះលើឡានកង់បីនោះ គឺមានស្ត្រីជាម្តាយម្នាក់ និងកូនតូច៣នាក់ ប៉ុន្តែពួកគេមានសុវត្ថិភាពល្អដោយបានចុះពីឡានទាន់ពេល ។
ប្រភពបន្តថា ស្ថិតនៅកន្លែងកើតហេតុ បងប្អូនអ្នកដំណើរនាំគ្នាជួយសង្គ្រោះបឋម ដោយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ស្កាត់ទាន់ពេល ដោយមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ តែបើមិនទាន់វិញ មិនដឹងទៅជាយ៉ាងណា ព្រោះឡានកង់៣ឥណ្ឌានេះប្រើហ្គាស ។
