ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! មាន​ទៅ​តិច​ណា​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ លោក​វរសេនីយ៍ ត្រី ញឹក សុខ​គា អធិការរង​នគរបាល​ស្រុក​ក្រគរ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា…

ខេត្តពោធិ៍សាត់ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ លោក​វរសេនីយ៍ ត្រី ញឹក សុខ​គា អធិការរង​នគរបាល​ស្រុក​ក្រគរ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​២៦​នាទី​ព្រឹក បាន​ដឹកនាំ​កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ចុះ​ឆែកឆេ​ផ្ទះសំណាក់​យីហោ (៥៩) ស្ថិត​ក្នុងភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

លោក​សុខ គា ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​ទី​១- ឈ្មោះ អៀ ប៊ុ​ន​លី ហៅ​ប៊ុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២- ឈ្មោះ ង៉ែត ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី​៣- ឈ្មោះ ឃី​ម ដា​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ សៀមរាប 1N- 7443 ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង លុយ​បរទេស​ចំនួន​១០៦​ដុល្លារ លុយ​ខ្មែរ​ចំនួន​១០,៥០០០០​រៀល កាបូបស្ពាយ​ចំនួន​១​បា​ឡូ​ស្ពាយ ពណ៌​ខ្មៅ​ចំនួន​១ និង​សម្ភារ​ប្រើប្រាស់​គ្រឿន​ញៀន​មួយ​កំ​ប្លេ​ទៀត ។

ជនសង្ស័យ​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ