ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ជំនាញ ៖ អ្នកជំងឺ​មហារីក​សុដន់​ត្រូវ​សួរ​នូវ​សំនួរ​សំខាន់​ទៅ​គ្រូពេទ្យ ទើប​ទទួល​បានការ​សហកា​ល្អ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ ជា​ជំងឺមហារីក​ដែល​កើត​ញឹកញាប់​បំផុត​លើ​ស្ត្រី​កម្ពុជា បន្ទាប់​ពី​ជំងឺមហារីក​មាត់ស្បូន ។ កន្លង​មក​ក្រសួងសុខាភិបាល ក្រៅពី​ការ​ផ្តល់​សេវា​ពិគ្រោះ​ពិនិត្យ និង​ថែទាំ​ព្យាបាល​ជំងឺមហារីក ក៏​មាន​សកម្មភាព​ផ្សេង​ទៀត​ដែល​បាន​អនុវត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺមហារីក​សុដន់…

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ ជា​ជំងឺមហារីក​ដែល​កើត​ញឹកញាប់​បំផុត​លើ​ស្ត្រី​កម្ពុជា បន្ទាប់​ពី​ជំងឺមហារីក​មាត់ស្បូន ។ កន្លង​មក​ក្រសួងសុខាភិបាល ក្រៅពី​ការ​ផ្តល់​សេវា​ពិគ្រោះ​ពិនិត្យ និង​ថែទាំ​ព្យាបាល​ជំងឺមហារីក ក៏​មាន​សកម្មភាព​ផ្សេង​ទៀត​ដែល​បាន​អនុវត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺមហារីក​សុដន់ ដែល​ក្នុង​នោះ​បាន​អប់រំ​ស្ត្រី​ឲ្យ «​ចេះ​ពិនិត្យ និង​សា្ទ​ប​ដោះ​ដោយ​ខួ្ល​ន​ឯង​» ចំនួន 360,495​នាក់ «​ពិនិត្យ​ដុំ​ដោះ 2,744​នាក់ និង​បញ្ហា​ដោះ​ផ្សេង​ៗ​ទៀត​ចំនួន 1,607​នាក់ ក្នុង​ឆ្នាំ​២០១៧ កន្លង​មក​។

យោង​តាម​ព័ត៌មាន​ពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បញ្ជាក់​ឲ្យ​ដឹង ថា​ការ​ស្រាវជ្រាវ​បែប​វិទ្យា​សាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ២៥% ទៅ ៣០% នៃ​ជំងឺមហារីក​សុដន់ គឺ​បណ្តាល​មក​ពី​ការ​លើស​ហ្សែ​ន​ម្យ៉ាង​ឈ្មោះ​ថា HER 2 (HER 2 Overexpression) ។ ការ​ព្យាបាល​បែប​ទំនើប និង​ចំ​គោលដៅ ដែល​មាន​បំណង​សម្លាប់​កោសិកា​មហារីក និង​ទប់ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺមហារីក​សុដន់ ដែល​បណ្តាល​ការ​លើស​ហ្សែ​ន HER 2 នេះ​គឺជា​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​សម្រាប់​អ្នកជំងឺ​មហារីក​សុដន់​។

យ៉ាងណាមិញ គ្រូ​ពេទ្យ​​ជំនាញ​ខាង​ជំងឺមហារីក​បាន​អះអាង​ថា មន្ទីរពេទ្យ​ពិសោធន៍​វិភាគ​កោសិកា​មហា​រីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជា​មន្ទីរពិសោធន៍​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បំពាក់​ប​ចេ្ច​ក​វិទ្យា Immunohistochemistry ដើម្បី​ធ្វើតេស្ត រក​ការ​លើស​ហ្សែ​ន HER 2 HER 2 ដែលបណ្តាល​ឲ្យ​កើត​ជំងឺមហារីក​សុដន់ ។

វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក​និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា បើ​ការ​បំភ្លឺ ក៏​ដូច​ជា​ការ​ពន្យល់​របស់​គ្រូពេទ្យ​បាន​អស់​និង ច្បាស់លាស់ ជូន​អ្នកជំងឺ​គឺជា​រឿង​ចំ​បាច់​បំផុត ព្រោះ​នៅ​ពេល​អ្នកជំងឺ​បាន​យល់​ហើយ ពេល​នោះ តើ​យើង​នឹង​ទទួល​បាន​អី​គេ0x017d7 ប្រាកដ​ណាស់ គឺ​យើង​ទទួល​បានការ​សហការ​គ្នា​ជិតដិត​រវាង​អ្នកជំងឺ​និង​គ្រូពេទ្យ ។ ហើយ​ការ​សហការ​គ្នា​ល្អ​រវាង​គ្រូពេទ្យ​និង​អ្នកជំងឺ មាន​ន័យ​ថា​គ្រូពេទ្យ​នឹង​បំពេញ​កតា​ព្វ​កិច្ច​ព្យាបាល​ជំងឺ​ឲ្យ​គាត់ ហើយ​អ្នកជំងឺ​ដឹង​ថា ការ​ព្យាបាល​ឲ្យ​គាត់​នោះ​គឺ​ដើម្បី​អី ហើយ​គាត់​អ្នកជំងឺ​គាត់​ដឹង​ថា​គាត់​ត្រូវធ្វើ​អី ហូប​ចុក​យ៉ាងម៉េច​»​។

វេជ្ជបណ្ឌិត អ៊ា​វ សុខា មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​ការ​សហការ​ល្អ​អ​ញ្ចឹ​ង គឺ​ចុង​ក្រោយ​បំផុត​ផ្តល់​ឲ្យ​នូវ​លទ្ធផល​នៃ​ការ​ព្យាបាល ល្អ​ខ្ពស់​បំផុត តាម​ការ​ប្រាថ្នា​របស់​យើង ។ ហើយ​ការ​សិក្សា​វិទ្យាសាស្ត្រ ក៏​រក​ឃើញ​ថា កាលណា​អ្នកជំងឺ​និង​គ្រូពេទ្យ​មានការ​សហការ​គ្នា​ជិតដិត គឺ​អ្នកជំងឺ​នោះ​ហើយ​ដែល​មាន​អត្រា​ជា​សះ​ខ្ពស់​បំផុត​» ។

វេជ្ជបណ្ឌិត អ៊ា​វ សុខា លើកទឹកចិត្ត​ឲ្យ​អ្នកជំងឺ​សាកសួរ​នូវ​សំណួរ​សំខាន់ មួយ​ចំនួន​ទៅ​គ្រូពេទ្យ​ជំនាញ​ក្រោយ​ពី​លោក​អ្នវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា កើត​ជំងឺមហារីក ហើយ​កុំ​មានការ​ភ័យ​ខ្លាច​អី ៖

១ – តើ​លោកគ្រូ​ខ្ញុំ​ឈឺ​អី​ពិតប្រាកដ? ខ្ញុំ​មាន​មហារីក​ប្រភេទ​ណា?

​២ – ហេតុ​អី​ខ្ញុំ​ឈឺ​អា​នឹង?

៣- តើ​មហារីក​សុដន់​របស់ខ្ញុំ​ធ្ងន់ធ្ងរ ឬ​ស្ថិត​ក្នុង​ដំណាក់​កាលណា?

៤- តើ​ខ្ញុំ​នឹង​ត្រូវការ​ធ្វើតេស្ត​បន្ថែម​ទៀត​ទេ?

៥- តើ​ការ​ព្យាបាល​មហារីក​មាន​អ្វីខ្លះ?

៦- ហើយ​ធ្វើការ​ព្យាបាល​អ​ញ្ចឹ​ង​ផ្តល់​ផលប្រយោជន៍​អី​ឲ្យ​ខ្ញុំ​ខ្លះ?

៧- ការ​ព្យាបាល​អាច​ព្យាបាល​ជំងឺមហារីក​របស់ខ្ញុំ​បាន​ទេ?

៨- ប្រសិនបើ​ជំងឺមហារីក​របស់ខ្ញុំ​មិន​អាច​ព្យាបាល​បាន​តើ​ខ្ញុំ​អាច​រំពឹង​អ្វីខ្លះ​ពី​ការ​ព្យាបាល?

៩- តើ​អ្វី​ជា​ផល​ប៉ះពាល់​នៃ​ការ​ព្យាបាល​នីមួយ​ៗ​?

១០- តើ​ការ​ចំណាយ​សម្រាប់​ការ​ព្យាបាល​នេះ​យ៉ាងណា​ខ្លះ?

​១១- តើ​ខ្ញុំ​ត្រូវការ​ចាប់ផ្តើម​ការ​ព្យាបាល​ភ្លាម​ប៉ុណ្ណា?

​១២- តើ​ការ​ព្យាបាល​នឹង​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​យ៉ាងដូចម្តេច?

​១៣ – តើ​ខ្ញុំ​អាច​បន្ត​ធ្វើការ​ក្នុង​កំឡុង​ពេល​ព្យាបាល​បាន​ដែរ​រឺទេ?

​១៤- បើសិន​ខ្ញុំ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ តើ​ខ្ញុំ​អាច​គ្រប់គ្រង​វា​បាន​យ៉ាងដូចម្តេច​នៅ​ពេល​ព្យាបាល​ជំងឺមហារីក​របស់ខ្ញុំ?

​១៥- តើ​មានការ​រឹត​បន្តឹង ឬ​ការ​តម​ណាមួយ​ដែល​ខ្ញុំ​ត្រូវ​អនុវត្ត​តាម​ឬទេ?

វេជ្ជបណ្ឌិត អ៊ា​វ សុខា មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​គ្រូពេទ្យ​អ្វី​ដែល​ខ្ញុំ​ព្រួយ​បារ​ម្ម​ណ៍​បំផុត​នោះ គឺ​ពេល​ខ្ញុំ​ពិនិត្យ​ហើយ ខ្ញុំ​ពន្យល់​ហើយ ខ្ញុំ​សួរ​ថា​តើ​បង​យល់​អត់ ហើយ​គាត់​ឆ្លើយ​ថា «​អត់​អី​ទេ​លោកគ្រូ​!» លឺ​អ​ញ្ចឹ​ង ខ្ញុំ​ភ័យ ព្រោះ​ខ្ញុំ​ដឹង​ថា​គេ​អត់​យល់​។ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ បើសិនជា​គេ​សួរ​សំនួរ​ដេញជើង សួរ​ហើយ​សួរ​ទៀត​។ គ្រូពេទ្យ​ពេញចិត្ត​នឹង​ឆ្លើយ​គ្រប់​សំនួរ លើកលែងតែ​សំនួរ​ខ្លះ​គ្រូពេទ្យ​ស្តាប់​ហើយ ពេទ្យ​គិត​ថា បើ​ឆ្លើយ​នូវ​ចម្លើយ​នឹង​ប្រាប់​ទៅ វា​អត់​មាន​ផ្តល់​ផល​ចំនេញ​អី​ដល់​អ្នកជំងឺ តែ​បែរជា​ផ្តល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ នោះ​ពេទ្យ​នឹង​មិន​ឆ្លើយ​ឬ​ក៏​ឆ្លើយ​វាង​» ។

លោក​វេជ្ជបណ្ឌិត ក៏​បាន​សំណូម​ទៅ​ប្រជាពលរដ្ឋ​ថា​៖ «​ហើយ​ខ្ញុំ​សុំ​ផ្តាំ​ហើយ​ផ្តាំ​ទៀត សុំ​ឲ្យ​បងប្អូន​លុប​អា​ផ្នត់គំនិត​ថា កុំ​ប្រាប់​អ្នក​ឈឺ​ឲ្យ​គាត់​ដឹង​អី​ខ្លាច​គាត់​ភ័យ ហើយ​នាំ​គ្នា​លាក់​​គាត់ ហើយ​នាំ​គ្នា​ខ្សឹបខ្សៀវ​។ អ្នកជំងឺ​គាត់​ឆ្លាត តើ​គាត់​មើល​តែ​ទឹកមុខ​គាត់​ដឹង អ​ញ្ចឹ​ង​នាំ​ឲ្យ​គាត់​ពិបាកចិត្ត ដេក​អត់​លក់ ហូប​អត់​បាន សម្រាន្ត​អត់​ស្រួល អ​ញ្ចឹ​ង​សុខភាព​ថយ​ចុះ ។ អ​ញ្ចឹ​ង​អ្នកជំងឺ​ក្នុង​ស្ថានភាព​បែប​នេះ​ហើយ ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​» ។

អ​ញ្ចឹ​ង​ផ្ទុយ​ទៅ​វិញ អ្នកជំងឺ​ដែល​ក្រុម​គ្រួសារ​ព្យាយាម​លាក់ កុហក បោកប្រាស់​គាត់​នឹង គឺ​អ្នកជំងឺ​នេះ​ហើយ​ដែល​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ខ្ពស់​បំផុត មក​ពី​គាត់​អត់​បាន​យល់​ច្បាស់​។ អ​ញ្ចឹ​ង​សុំ​បងប្អូន​ផ្លាស់​ប្តូរ​នូវ​ផ្នត់គំនិត​នេះ​ទៅ​។

ហើយ​ក្នុង​នាម​ជា​ពេទ្យ​នេះ ពេទ្យ​ដឹង​ណាស់​ថា ព័ត៌មាន​ណា​ដែល​គួរ​ជម្រាប់​ជូន​អ្នកជំងឺ ព័ត៌មាន​ណា​ដែល​ពេទ្យ​មិន​គួរ​ជម្រាប​ជូន​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ ។ ពេល​ខ្លះ​ពេទ្យ​ក៏​អត់​ប្រាប់​ព័ត៌មាន​ទៅ​គ្រួសារ​អ្នកជំងឺ​ដែរ ព្រោះ​អី​យល់​ឃើញ​ថា ប្រាប់​ទៅ​ខ្លាច​ជ្រួល​ច្របល់ វា​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកជំងឺ ពេទ្យ​បានដឹង​មែនទែន​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ