ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន​ស្វាគមន៍​សម្តេច​ ហ៊ុន សែន អប​អរ​​​ទំនាក់​ទំនង​ល្អ​​រវាង​ចិន​និង​កម្ពុជា​

10 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​​ព័ត៌​​មាន​​ចិន​ស៊ីន​ហួ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពិញ ក្នុង​ឱកាស​នៃ​វេទិកា​បូ​អាវ​ BO’AO សម្រាប់​អាស៊ី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧ មេសា​​ថា ទំនាក់​​ទំនង​រវាង​ចិន និង​កម្ពុជា​បាន​ក្លាយ​ជា​គំរូ​មួយ​នៃ​សហ​ត្តិ​ភាព​(ការ​រួម​រស់​)​ មិត្ត​ភាព និង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​២ ។

ពេល​ជួប​​ពិភាក្សា​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា​នៅ​ខាង​ក្រៅ​សន្និ​សីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិ​កា​បូ​អាវ សម្រាប់​អាស៊ី​ដែល​​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ហៃ​ណាន់ ភាគ​ខាង​​ត្បូង​ចិន លោក​ស៊ី​អះ​អាង​ថា ចិន​បាន​ផ្តល់​សារ​សំខាន់​ដ៏​ធំ​ធេង​មួយ​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២។ លោក​បន្ត​ថា ចិន​គាំ​ទ្រ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ឡាយ​របស់​កម្ពុជា​ដើម្បី​​ថែ​រក្សា​ស្ថិរ​ភាព​ ធ្វើ​ឱ្យ​មាន​​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ឯក​រាជ្យ​ ហើយ​កែ​លម្អ​លក្ខខណ្ឌ​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ។

យោង​តាម​លោក​ស៊ី​ ជីន​ពិញ​ថា ប្រទេសចិន​នឹង​ពង្រឹង​ការ​គាំ​ទ្រ​របស់​ខ្លួន​ចំពោះ​កម្ពុជា​ក្នុង​វិស័យ​កសាង​េហ​ដ្ឋា​រចនា​សម្ព័ន្ធ​​ ។ ប្រទេស​ទាំង​២​បាន​សម្រេច​បង្កើត​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​អន្តរ​​រដ្ឋាភិបាល​មួយ​ដើម្បី​អនុវត្ត​​ផែន​ការ​សកម្ម​ភាព​លើ​ភាព​ជា​ដៃ​គូ​ជាសាកល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យុទ្ធ​សាស្ត្រ ចិន​-កម​្ពុជា ហើយ​​ជំរុញ​ទៅ​មុខ​នូវ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ក្នុង​គ្រប់​វិស័យ​ ។ លោក​បន្ត​ទៀត​ថា ភាគី​ចិន​នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​ទំនាក់​ទំនង​របស់​ចិន​ជាមួយ​អាស៊ាន ។ចំណែក​​សម្តេច​ហ៊ុន​សែន​​វិញ​មាន​ប្រសាសន៍​ថា កម្ពុជា​សន្យា​ធានានូវ​ស្ថិរ​ភាព​ និង​ការ​អភិ​វឌ្ឍន៍​​របស់​ប្រទេស​ជាតិ​ ហើយ​ចង់​ពង្រឹង​ភាព​ជា​ដៃ​គូ​​សាកល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យុទ្ធ​សាស្ត្រ​ជា​មួយ​ចិន ៕