ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការ​បរ​ទេស​និងសហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជួប​​មន្ត្រី​ទូត​បារាំង​​និងមន្ត្រី​កូឡុំ​ប៊ី

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ Serge Mostura ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ថ្មី ​បាន​ថ្លែងថា ​គម្រោង​បំភ្លឺ​នៅ​រាជ​ធានី​​​​ភ្នំពេញ​កន្លង​មក​​​​បាន​ចាប់​ផ្តើម​អនុវត្ត​​ជា​​បណ្តើៗ​ហើយ​ ចំណែក​គម្រោង​ធ្វើ​រថ​ភ្លើង​ប្រើ​​​ចរន្ត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​​ក្នុង​​រាជ​ធានី​​​ភ្នំពេញ ​និង​​រោង​ចក្រ​​​អគ្គិសនី​ប្រើ​ដោយឧស្ម័ន​នឹង​ចាប់​ផ្តើម​នៅ​ពេល​អនាគត​ឆាប់ៗ​ខាងមុខ​នេះ ។

រាជ​ធានី​ភ្នំពេញ ៖ លោក​ Serge Mostura ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ថ្មី ​បាន​ថ្លែងថា ​គម្រោង​បំភ្លឺ​នៅ​រាជ​ធានី​​​​ភ្នំពេញ​កន្លង​មក​​​​បាន​ចាប់​ផ្តើម​អនុវត្ត​​ជា​​បណ្តើៗ​ហើយ​ ចំណែក​គម្រោង​ធ្វើ​រថ​ភ្លើង​ប្រើ​​​ចរន្ត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​​ក្នុង​​រាជ​ធានី​​​ភ្នំពេញ ​និង​​រោង​ចក្រ​​​អគ្គិសនី​ប្រើ​ដោយឧស្ម័ន​នឹង​ចាប់​ផ្តើម​នៅ​ពេល​អនាគត​ឆាប់ៗ​ខាងមុខ​នេះ ។

លោក​កុយ គួង ​អនុរដ្ឋលេខា​ធិការ​ក្រសួង​ការ​បរ​ទេស​និងសហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​​​​ឱ្យដឹងថា ​លោក​ Serge Mostura បាន​​ថ្លែង​បែប​នេះ​នាព្រឹក​ថ្ងៃទី​៨ មេសា ​​ក្នុងឱកាស​​​ដែល​​លោក​​​ចូលជួប​​សម្តែង​ការគួរសម​និង​​​ពិភាក្សា​ការងារ​ជា​មួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និងសហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ នៅ ទី​ស្តីការ​ក្រសួង​ ខណៈ​​​​ពេលដែល​លោក​ត្រូវបាន​​តែង​តាំងជា​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ថ្មី​​​ប្រចាំ​នៅ​កម្ពុជា ។

លោក​ឯក​អគ្គ​រដ្ឋទូត​ថ្មីរូប​នេះថ្លែង​បន្ត​ថា ​ដោយ​មើល​ឃើញ​ការ​រីក​ចម្រើន​ល្អ​ ជា​ពិសេស​រាជ​ធានី​​ភ្នំពេញ ​សន្ទុះ​នៃការ​រី​ក​ចម្រើន​​របស់​ប្រ​ទេស​កម្ពុជា​​គឺ​​​ខ្លាំង​ក្នុង​​ចំណោម​​បណ្តាប្រទេស​​អាស៊ាន ។ កន្លងម​ក​ ក្រុម​ហ៊ុន​ធំៗ​​របស់​​បារាំង​បាន​ចាប់​ផ្តើម​​​ចូល​មក​ដំណើ​ការ​វិនិយោគ​នៅ​​​ប្រទេស​កម្ពុជា​ជាបណ្តើរ​ៗ​ ដោយ​សា​រ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំង ​មានស្ថិរ​ភាព​នយោ​បាយ សន្តិសុខ​សណ្តាប់​ធ្នាប់ល្អ…។

ជាការឆ្លើយ​តប​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំ​ហុង បានសម្តែង​នូវកិច្ច​ស្វា​គមន៍​ចំពោះ​លោក​ Serge Mostura ​ដែល​​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រដ្ឋទូត​ថ្មី​នៃ​សាធារណ​រដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា ​។ លោក​ឧបនា​យក​រដ្ឋមន្ត្រី​សង្ឃឹម​ថា ​វត្ត​មាន​​របស់​លោក​ឯក​អគ្គ​រដ្ឋទូត​ថ្មី​​​​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​​កម្ពុជា​-បារាំង ​កាន់តែ​​ពង្រឹង​ទំនាក់​ទំនង​កិច្ចសហ​ប្រតិ​បត្តិ​ការ​​​លើ​គ្រប់​វិស័យ។ លោក​ឧប​នាយករដ្ឋម​ន្ត្រី​ បាន​សម្តែង​នូវការ​​អរ​គុណ​ដល់​រដ្ឋា​​ភិបាល​បារាំង ​ដែល​កន្លងមក​​រដ្ឋា​ភិបាល​​បារាំង​បាន​​​ផ្តល់​ជំនួយ​ផ្សេងៗ ជា​ពិសេស​​​​លើ​វិស័យ​វប្ប​ធម៌​ អប់រំ ​សុខាភិបាល ​ដល់​​កម្ពុជា ​ក៏ដូច​ជា​​ទំនាក់​ទំនង​​រវាង​កម្ពុជា​-បារាំង ​រវាង​រដ្ឋាភិបាល​និង​រដ្ឋា​ភិបាល​ ហើយ​បារាំង​មាន​អង្គ​ការ​​មិន​មែន​រដ្ឋា​ភិបាល​​មួយ​ចំនួន​នៅ​កម្ពុជា ​។ ទន្ទឹម​នេះ​​​ លោក​ឧបនាយក​រដ្ឋម​ន្ត្រី​​បាន​អរគុណ​​ភាគី​បារាំង​ដែល​​ចាប់​ពី​ឆ្នាំ​២០០៥ មកដល់​​បច្ចុប្បន្ន​​ ​បានជួយ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​សាលា​ក្តីខ្មែរ​ក្រហម​​ប្រមាណ​ជា​៧លាន​អឺរ៉ូ​។

ចំពោះ​សំណួរ​ពាក់​ព័ន្ធ​នឹង​​បញ្ហា​រថ​​ភ្លើង​​​ប្រើ​ចរន្ត​អគ្គិសនី​នៅរាជ​ធានី​​ភ្នំពេញ​​​​ លោក​កុយ គួង ​​​បញ្ជាក់ថា ​ក្រសួង​ពាក់​ព័ន្ធ​កំពុង​ពិភាក្សា​អំពី​បច្ចេក​ទេស​​​ ។ គម្រោង​នេះ​ ភាគី​បារាំង​និងភាគ​ី​កម្ពុជាបា​នព្រម​ព្រៀង​ចុះ​ហត្ថ​លេខា​​អនុវត្ត​​​​ចាប់ពី​ខែ​មករា​ ឆ្នាំ​២០១៣​ រវាង​ក្រុម​ហ៊ុនបារាំង​ជា​មួយ​​សាលា​រា​ជ​ធានី​ភ្នំពេញ​ ហើយ​កំពុង​សិក្សា​បណ្តើរៗ ។​នៅ​ព្រឹក​ថ្ងៃ​ដដែល​​នោះ​​ដែរ ​នៅទីស្តីការ​​ក្រសួង ​​​​លោក​អ៊ុច បូររិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​បរ​ទេស​និងសហ​ប្រតិ​បតិ្ត​ការ​អន្ត​រ​​ជាតិ​ បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ជំទាវ Patti Londono អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ប្រទេស​កូឡុំប៊ី ។ ​នៅ​ក្នុង​​កិច្ច​ពិភាក្សា​នោះ​ លោក​រដ្ឋ​លេខាធិការ​អុ៊ច បូររិទ្ធ​ បាន​រៀប​រាប​​់ពី​ការ​រី​ក​ចម្រើន​របស់​ប្រទេស​កម្ពុជាខាង​វិស័យ​នយោ​បាយ​ សេដ្ឋកិច្ច ​ហើ​យ​និង​កិច​្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​កូឡុំប៊ី ​ជា​មួយ​កម្ពុជា ​ក្នុង​ផ្នែក​ដោះ​មីន ​ព្រោះ​កន្លងមក​ប្រទេស​កូឡុំប៊ី​​​​បាន​​បញ្ចូន​ក្រុមដោះមីន​កូឡុំប៊ី​ចំនួន​១០​នាក់ មក​ហ្វឹក​ហាត់​ក៏ដូច​ជា​ចែក​រំលែក​បទ​ពិសោធន៍​ពី​កម្ពុជា​​ដែរ ។
​​

លោក​ជំទាវ ​Patti Londono ​បានថ្លែង​អំណរ​គុណចំពោះ​បដិ​សណ្ឋា​រ​កិច្ច​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ទទួល​​គណៈប្រតិ​ភូ​ ។ ទន្ទឹម​នេះ​ លោក​ជំទាវ​អនុរដ្ឋ​មន្ត្រី​ ក៏​បាន​លើក​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-កូឡុំប៊ី ។ ​ពាក់​ព័ន្ធ​​​នឹង​​បញ្ហា​នេះ​ លោក​អ៊ុច បូររិទ្ធ ​​​មាន​ប្រសាសន៍​​ថា ​សូម​​កូឡុំប៊ី ពិចារណា​ការ​ពង្រឹង​ពង្រីក​វិស័យ​ទេសចរណ៍​ ព្រោះ​​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីក​ចម្រើន​ច្រើន ។ ​កម្ពុជា​មាន​ប្រាង្គ​ប្រាសាទ​ រមណីយ​ដ្ឋានធម្ម​ជាតិ ទេសចរណ៍​ធម្ម​ជាតិ​ដែល​ជាទី​​ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ទេស​ចរអន្តរ​ជាតិ​មក​ទស្សនា​កម្ពុជា ។

ពាក់​ព័ន្ធ​​នឹង​បញ្ហា​នេះ​ លោក​ជំទាវ​អនុ​រដ្ឋ​​មន្ត្រី​ការ​បរទេសកូឡុំ​ប៊ី​ បាន​ប្រកាស​ភ្លាម​​ថា  ភាគី​​​កូឡុំ​ប៊ី​មានការ​រី​ក​រាយ​ណាស់​ ​ហើយ​​នឹង​បញ្ជូន​មក​កម្ពុជា ​នូវ​មគ្គុទ្ទេស​ក៍​ទេសចរណ៍​មួយ​ក្រុម​ដែល​ជំនាញ​ខាង​ទេស​ចរណ៍​ ខាងភាសា​អេស្បា៉ញ​មក​​កម្ពុជា​​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៣ នេះ​ ជួយ​បង្ហាត់​បង្ហាញ​​មគ្គុទ្ទេស​ក៍ទេសចរណ៍​កម្ពុជា ​​ដែល​និយាយ​ភាសា​អេស្បា៉ញ​ក្នុងរយៈ​ពេល​​៦​ខែ ។ ​នៅ​ក្នុង​ការ​ស្នាក់​នៅ​​​គឺខាងភាគី​កូឡុំ​ប៊ី​ជា​អ្នក​ចេញទាំង​អស់ ​។ ​

លោកជំទាវ​មានប្រសាសន៍​បន្ថែម​ថា ​កូឡុំប៊ី​​​​​មាន​បញ្ហា​​ខ្លាំង​ណាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន តែ​​មកដល់​ឥឡូវ​នេះ​កូឡុំ​ប៊ី​​​​បាន​ទទួល​​ជោគ​ជ័យ​ជាបន្ត​បន្ទាប់ ​។ ជោគ​ជ័យ​ដ៏ត្រចះ​ត្រចង់​​នោះ​​គឺ​កូឡុំ​ប៊ី​បាន​កម្ទេច​ទាំងស្រុង​​នូវ​​ក្រុម​ទុច្ចរិត ការដឹក​ជញ្ជូន​ក៏ដូច​ជា​ការ​ផលិត​​គ្រឿង​ញៀន ។ កូឡុំ​ប៊ី​ត្រៀម​ខ្លួន​សហ​ការ​ជា​មួយ​កម្ពុជា​ក្នុង​ការចែក​​រំលែក​នូវ​បទ​ពិសោធន៍​​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ។

​​ក្នុង​ឱកាស​នោះដែរ លោក​អ៊ុច បូរ​រិទ្ធ ​និងលោក​ជំទាវ Patti Londono ​ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​​អនុស្ស​រណៈ​យោគ​យល់​គ្នា​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់ នយោ​បាយ រវាង​ប្រទេស​​ទាំង​​ពីរ​កម្ពុជា​-កូឡុំ​ប៊ី។ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​​គ្នាថា ​ការ​​ពិភាក្សា​​នឹងធ្វើ​ជារៀង​រាល់​ឆ្នាំ​ ឬក៏​មួយ​ឆ្នាំ​២​​ដង​ទៅតាម​​ភាព​​ជាក់​ស្តែង មិន​កំណត់​ឱ្យបាន​ច្បាស់​លា​ស់​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​​​​ត្រូវ​​អនុ​វត្ត​​ឱ្យ​មាន​ប្រសិទ្ធ​ភាពនូវអ្វី​ដែល​ភាគី​ទាំងពីរ​កម្ពុជា​-កូឡុំ​ប៊ី​បាន​ពិភាក្សា​ជា​មួ​យ​គ្នា ​៕