ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខំរ​ត់ទៅ​ប្តឹង​ប៉ូលិស តែ​បែរជា​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ប៉ូលិស​នៅ​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង​ប្រទេស​ចិន បាន​ទទួល​របាយការណ៍​ពី​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ​ ថា​មាន​ចោរ​គាស់​ទ្វារ​ចូល​ផ្ទះ និង​លាក់ខ្លួន​នៅ​ក្នុង​ទូ​ខោអាវ ។ ពេល​ប៉ូលិស​នាំ​កម្លាំង​ទៅ​ដល់ មិនឃើញ​ចោរ​បែរជា​ឃើញ​ប្ដី​របស់​នាង​លាក់ខ្លួន​នៅ​ក្នុង​ទូ​ខោអាវ ។…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ប៉ូលិស​នៅ​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង​ប្រទេស​ចិន បាន​ទទួល​របាយការណ៍​ពី​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ​ ថា​មាន​ចោរ​គាស់​ទ្វារ​ចូល​ផ្ទះ និង​លាក់ខ្លួន​នៅ​ក្នុង​ទូ​ខោអាវ ។ ពេល​ប៉ូលិស​នាំ​កម្លាំង​ទៅ​ដល់ មិនឃើញ​ចោរ​បែរជា​ឃើញ​ប្ដី​របស់​នាង​លាក់ខ្លួន​នៅ​ក្នុង​ទូ​ខោអាវ ។

បុរស​ជា​ប្ដី​ខ្ជិល​ធ្វើ​ការងារ​ផ្ទះ ពេល​សម្រាក​ពី​ការងារ​ខាងក្រៅ ប៉ុន្តែ​ខ្លាច​ប្រពន្ធ​ស្តី​ឲ្យ ក៏​កុហក​ថា​ទៅ​ធ្វើការ ធាតុ​ពិត​គេ​នៅ​លេង​ទូរស័ព្ទ​ក្នុងផ្ទះ​។ គេ​គិត​ថា​ចង់​នៅ​លេង​ហ្គេ​ម ប៉ុន្តែ​មិន​នឹក​ស្មានថា​ប្រពន្ធ​ពេល​ចេញ​ទៅ​ធ្វើការ​ហើយ​បាន​ត្រលប់​មក​ផ្ទះ​វិញ​ព្រោះ​ភ្លេចរបស់ ។ ដោយ​ខ្លាច​ប្រពន្ធ​ឃើញ​មិន​ទៅ​ធ្វើការ បុរស​នោះ​ក៏​ប្រញាប់​ចូល​លាក់ខ្លួន​នៅ​ក្នុង​ទូ​ខោអាវ ។

ពេល​នាង​លី ជា​ប្រពន្ធ​ចូល​ដល់​ក្នុងផ្ទះ មាន​អារម្មណ៍​ថា​មាន​ចោរ​ចូល​លួច​ក៏​ប្ដឹង​ប៉ូលិស ។ នៅ​ពេល​ប៉ូលិស​ទៅ​ដល់​ក៏​ចូល​ពិនិត្យ​មើល​ក្នុង​ទូ​អាវ ហើយ​មនុស្ស​ដែល​ចេញពី​ទូ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះ​មិនមែន​ជា​ចោរ គឺជា​ប្ដី​របស់​នាង​លី​ទៅ​វិញ ។ ទាំង​នាង​លី ទាំង​ប៉ូលិស​ហួសចិត្ត​ចំពោះ​បុរស​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ