ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​នឹក​ស្មានថាគាត់​លោត​ងូតទឹក ដឹង​អី​…​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​មាន​សតិ​មិនសូវ​គ្រប់​ម្នាក់​លោតទឹក​ស្ទឹង​សែន​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ស្នែងក្របី សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ បុរស​មាន​សតិ​មិនសូវ​គ្រប់​ម្នាក់​លោតទឹក​ស្ទឹង​សែន​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ស្នែងក្របី សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថា​ច ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ផ្ល​ង់ សុ​គន់ អាយុ​៤៤​ឆ្នាំ រស់នៅ​ជាមួយ​គ្នា បាន​និយាយ​ថា ប្តី​របស់​គាត់​ជា​មនុស្ស​ញៀន​ស្រា ផឹក​ខ្លាំង​ពេក​ទៅ​ស្ទើរ​ក្លាយជា​មនុស្ស​មាន​សតិ​មិនសូវ​គ្រប់ នៅ​ពេល​ស្រវឹង​ម្តង​ៗ​ចេះ​តែ​ចង់​សម្លាប់​ខ្លួន ។ លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ប្តី​របស់​គាត់​ក៏​បាន​លោត​ចូល​ទឹកស្ទឹង​សែន​ទាំង​ព្រឹក ហើយ​សាច់ញាតិ​នឹក​ស្មានថា​ជន​រង​គ្រោះ​លោត​ងូតទឹក ស្រាប់តែ​បាត់​យូរ​មិនឃើញ​ងើប​មក​វិញ ក៏​បង្ក​រការ​ភ្ញាក់ផ្អើល​នាំ​គ្នា​មុជ​រាវរក​ឃើញ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ទទួល​ព័​ត៌​មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សព ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ​ស្នែងក្របី និង​សាច់ញាតិ​ក្រុម​គ្រួសារ​សព ហើយ​ការ​ពិនិត្យ​​មិន​មានឃើញ​​ស្លាកស្នាម​អ្វី​ទេ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ