ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងផែនការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព​ន្លឿ​ន​ការ​ធ្វើ​សម្រង់​ទិន្នន័យ​ស្ថិតិ​ថ្នាក់​ក្រោម​ជាតិ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រសួងផែនការ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ចុះសម្រង់​ទិន្នន័យ​ស្ថិតិ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​សិក្សា​ពី​មូលដ្ឋាន​សម្រាប់​លើក​ផែនការ​អភិវឌ្ឍ​បន្ថែម​ដែល​ការ​ចូលរួម​នេះ​មក​ពី​ខេត្ត​ចំនួន​៥​នៅ​ភូមិភាគ ឦ​សាន្ត​រួម​មាន​ក្រចេះ​-​ស្ទឹង​ត្រែង​-​ព្រះ​វិហារ​-​មណ្ឌល​គី​រី​-​និង​រតនគីរី​-​អ្នកចូលរួម​ចំនួន​៥៥​នាក់ ។ ក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​លោក ឆាយ ថន ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនការ​មាន​ប្រសាសន៍​ថា…

ខេត្តស្ទឹងត្រែង ៖ ក្រសួងផែនការ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ចុះសម្រង់​ទិន្នន័យ​ស្ថិតិ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​សិក្សា​ពី​មូលដ្ឋាន​សម្រាប់​លើក​ផែនការ​អភិវឌ្ឍ​បន្ថែម​ដែល​ការ​ចូលរួម​នេះ​មក​ពី​ខេត្ត​ចំនួន​៥​នៅ​ភូមិភាគ ឦ​សាន្ត​រួម​មាន​ក្រចេះ​-​ស្ទឹង​ត្រែង​-​ព្រះ​វិហារ​-​មណ្ឌល​គី​រី​-​និង​រតនគីរី​-​អ្នកចូលរួម​ចំនួន​៥៥​នាក់ ។

ក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​លោក ឆាយ ថន ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនការ​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវការ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​ដោះស្រាយ​ជីវភាព ដូច្នេះ​អាជ្ញាធរ​ខេត្ត នីមួយ​ៗ​ត្រូវ​បង្កើន​ការងារ​អភិវឌ្ឍន៍​តាម​រយៈ​ការ​ទាក់ទាញ​ដៃគូ​ឯកជន​ឲ្យ​ចូល​មក​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ខេត្ត ។ លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​រំលែក​កិច្ច​ការងារ​គ្រប់គ្រង​ឲ្យ​មក​ថ្នាក់​ក្រោម​ជាតិ​រួច​ហើយ ដូច្នេះ​អាជ្ញាធរ​ខេត្ត​ត្រូវ​មានការ​ទទួលខុសត្រូវ​ទៅ​លើ​ការ​រៀបចំ​អភិវឌ្ឍន៍​ខេត្ត និង​គិតគូរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ហើយ​កម្មករ​ក៏​នឹង​មាន​ជីវភាព​អនាគត​ល្អ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​ផែនការ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​នឹង​បង្កើន​នូវ​ចំណេះដឹង​របស់​ខ្លួន​បម្រើ​កិច្ច​ការងារ​ឱ្យ​ឆ្លើយ​តប​ទៅ​តាម​ផែនការ​នឹង​គោលដៅ​ដែល​រាជរដ្ឋាភិបាល​ចង់បាន ។

លោក ឈាង ឡាក់ អភិបាល​ស្តីទី​ខេត្តស្ទឹងត្រែង​បាន​ទទួលយក​នូវ​គោលការណ៍​នេះ​ហើយ លោក​ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ចុះ​អនុវត្ត​ផ្ទាល់​ជាមួយ​សេវាកម្ម​នានា​នៅ​ក្នុង​ខេត្ត ដើម្បី​បំពេញ​នូវ​ទិន្ន័យ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ក្នុង​ការ​ចូលរួម​គាំទ្រ​គោលនយោបាយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​យើង ជា​ពិសេស​កម្មករ​ដែល​រាជរដ្ឋាភិបាល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់ ។ លោក​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​នឹង​បង្កើន​ការ​គាំទ្រ​ដល់​ដៃគូ​ផ្នែក​ឯកជន​ឲ្យ​បាន​ច្រើន ដែល​មាន​បំណង​ចូល​មក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំង​វិស័យ​កសិកម្ម​-​ឧស្សាហកម្ម​- និង​សេវាកម្ម​ផ្សេង​ៗ​ដើម្បី​ជម្រុញ​ឲ្យ​មាន​កំណើន​ការងារ​ជួយ​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ។

លោក លី ប៊ុ​ន​ឡោម ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​បាន​លើក​ឡើង​ថា វិស័យ​ទាំង​បី​នេះ​ជា​គោលដៅ​សំខាន់​សម្រាប់​ខេត្ត ហើយ​មន្ទីរ​ផែនការ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ព​ន្លឿ​ន​ដំណើរការ​សម្រង់​ទិន្ន័យ​សម្រាប់​ផ្តល់​ទៅ​ក្រសួង ដើម្បី​មាន​មូលដ្ឋាន​បូក​សរុប និង​វាយតម្លៃ​ពី​កំណើន​ផ្នែក​សេដ្ឋកិច្ច​បាន​ត្រឹមត្រូវ ។
លោក​ថា ការងារ​គ្រប់គ្រង និង​ការ​អភិវឌ្ឍន៍​ជា​តម្រូវការ​ចាំបាច់​នូវ​ការ​រក​ឱ្យ​ឃើញ​នូវ​ភាព​រីក​ចម្រើន​ហៅ​ថា បច្ចុប្បន្នភាព​នៃ​វិស័យសេដ្ឋកិច្ច​មានការ​កើនឡើង ឬ​ថយ​យើង​រំពឹង​ទៅ​លើ​ការ​ប្រមូល​ទិន្ន័យ​នេះ ដើម្បី​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ