ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​ណាស់! ប្រទះ​ឃើញ​ឧបករណ៍​ស្មូន​ដី​បុរាណអាយុ​ជាង​៤.០០០​ឆ្នាំ​

5 ឆ្នាំ មុន

ក្រសួង​បុរាណវត្ថុ​នៃ​ប្រទេស​អេ​ហ្ស៊ីប បាន​រក​ឃើញ​ទីតាំង​បុរាណ​ផលិត​គ្រឿង​ស្មូន​បុរាណ និង​សន្និដ្ឋាន​ថា​មាន​អាយុ​ជាង​៤.០០០​ឆ្នាំ​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​អា​ស្វាន​(Aswan) ។ គ្រឿង​ស្មូន​បុរាណ​ដែល​ប្រទះ​ឃើញ​នេះ​ភាគច្រើន​ច្នៃ​ពី​ថ្ម​មាន​លក្ខណៈ​ជា​រន្ធ​ក្រឡូម ខណៈ​​ពេល​អ្នក​បុរាណវិទ្យា​អេ​ហ្ស៊ីប​បង្ហើប​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា វា​ជា​វត្ថុ​ដ៏​កម្រ និង​មាន​សារសំខាន់ ។…

ក្រសួង​បុរាណវត្ថុ​នៃ​ប្រទេស​អេ​ហ្ស៊ីប បាន​រក​ឃើញ​ទីតាំង​បុរាណ​ផលិត​គ្រឿង​ស្មូន​បុរាណ និង​សន្និដ្ឋាន​ថា​មាន​អាយុ​ជាង​៤.០០០​ឆ្នាំ​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​អា​ស្វាន​(Aswan) ។

គ្រឿង​ស្មូន​បុរាណ​ដែល​ប្រទះ​ឃើញ​នេះ​ភាគច្រើន​ច្នៃ​ពី​ថ្ម​មាន​លក្ខណៈ​ជា​រន្ធ​ក្រឡូម ខណៈ​​ពេល​អ្នក​បុរាណវិទ្យា​អេ​ហ្ស៊ីប​បង្ហើប​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា វា​ជា​វត្ថុ​ដ៏​កម្រ និង​មាន​សារសំខាន់ ។ អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​លើ​ការ​ផលិត គ្រឿង​ស្មូន និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​អេ​ហ្ស៊ីប​បុរាណ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។

មាន​ន័យ​ថា​រោង​សិប្បកម្ម​នេះ​ចំណាស់​បំផុត​នៅ​ក្នុង​អាណាចក្រ​អេ​ហ្ស៊ី​ប បាន​កើតឡើង​នៅ​ក្នុង​សម័យ​រាជវង្ស​ទី​៤ ដែល​គ្រប់គ្រង​អេ​ហ្ស៊ីប​រយៈពេល​យូរ​តាំងពី​២.៦១៣-​២.៤៩៤​​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ និង​បាន​ទទួល​ការ​កោតសរសើរ​ថា ជា​យុគសម័យ​មាស ព្រោះ​មាន​ភាព​រីក​ចំរើន​ខ្លាំង​ទាំង​សំណង់​ពីរ៉ាមីត និង​ការ​ជួញដូរ ផ្សេង​ៗ​ទៀត ។

អេ​ហ្ស៊ី​ប​បាន​ខិតខំ​បង្កើត​ឧស្សាហកម្ម​ទេសចរណ៍​ជា​បន្តបន្ទាប់ ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​ចលាចល​ផ្នែក​នយោបាយ​កាលពី​ជាង​៧​ឆ្នាំ​មុន ។ ការ​រក​ឃើញ​ផ្នូរ​ម៉ាំ​មី ឬ​ទីតាំង​បុរាណ​នីមួយ​ៗ គឺជា​ក្ដី​សង្ឃឹមលើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ