ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​អ​ញ្ចេះ​…​លួច​បំផ្លាញ​ឡើង​វាល សូ​ម្បី​សម្លេង​មិន​ឱ្យ​ឮ​ផង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នៈ​គិរី ៖ សង្ស័យ​រឿង​គំនុំ​លួច​កាប់​ដើម​ស្វាយចន្ទី​នៅ​ពេល​យប់​អស់​១២០​ដើម ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​កើតហេតុ​នៅ​ក្នុងភូមិ​សា​យ៉ស​លើ ឃុំ​ការ​ឡែ​ង​ស្រុក​លំ​ផាត់ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឃុំ​ការ​ឡែ​ង​បានអោយ​ភ្នាក់ងារ​សា​ព័ត៌មាន…

ខេត្ត​រត​នៈ​គិរី ៖ សង្ស័យ​រឿង​គំនុំ​លួច​កាប់​ដើម​ស្វាយចន្ទី​នៅ​ពេល​យប់​អស់​១២០​ដើម ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​កើតហេតុ​នៅ​ក្នុងភូមិ​សា​យ៉ស​លើ ឃុំ​ការ​ឡែ​ង​ស្រុក​លំ​ផាត់ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឃុំ​ការ​ឡែ​ង​បានអោយ​ភ្នាក់ងារ​សា​ព័ត៌មាន កោះសន្តិភាព ដឹង​ថា​ម្ចាស់​ចំការ​មានឈ្មោះ អ៊ូ​ន យ៉េ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុន​របរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។ សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ម្ចាស់​ចំការ​មិន​បាន​ស្នាក់​នៅ​ចំការ​ទេ មានផ្ទះ​មួយទៀត​ដែល​ឃ្លាត​ពី​ចំការ​របស់​ខ្លួន​ចម្ងាយ​ជាង​១​គីឡូ​ដី​ដោយ​ទុក​កម្មករ​ជៀ​ជ័រ​កៅ​ស៊ួ​ចំនួន​៥​ទៅ​៦​នាក់​ដេកចាំ​ចំការ ។

បើ​តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ចំការ​បានអោយ​សមត្ថកិច្ច​ដឹង​ថា ដីចំការ​របស់​គាត់​ទាំងអស់​មាន​ជាង​១០​ហិ​កតា មាន​ដាំ​ដើម​ស្វាយចន្ទី​ជាង​៥​ហិ​កតា​កំពុង​ទ​ទូល​ផល​បេះ​ផ្លែ​លក់​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​នៅ​យប់​កើតហេតុ​នោះ​មាន​ជនខិលខូច​លួច​កាប់​បំផ្លាញ​អស់​១២០​ដើម​ខូចខាត​ទាំងអស់ ។

បើ​តាម​កា​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ឃុំ​កា​ឡែ​ង​បានអោយ​ដឹង​ថា ជនខិលខូច​បាន​យក​ម៉ាស៊ីន​ត្រង​សឺ​ន័​រ​ខ្នាត​តូច​សម្លេង​ម៉ាស៊ីន​ឮ​តិច​ៗ ហើយ​នៅ​រដូវ​ស្សា​មេឃ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​យប់​ទើប​មិន​ឮ​សំលេង​ដល់​កម្មករ​ដែល​ដេកចាំ​ចំការ​ទើប​ជនខិលខូច​មានឱកាស ហើយ​ម្ចាស់​​ចំការ​ថា ដើម​ស្វាយចន្ទី​របស់​គាត់​មាន​អាយុ​ជាង​១០​ឆ្នាំ ហើយ​ក្នុង​១​ហិ​កតា​ទទួលផល​លក់​ផ្លែ​ចន្ទី​បាន​បាន​លុយ​៣​ទៅ​៤​ពាន់​ដុល្លារ ម្ចាស់​ចំការ​បាន​ត្អូញត្អែ​ថា គាត់​មានការ​សោកស្ដាយ​ដើម​ចន្ទី​គាត់​យ៉ាង​ខ្លាំង ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ព្យាយាម​ខិតខំ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនខិលខូច​ចាប់​អោយ​ខាង​តែ​បាន​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ហើយ​សមត្ថកិច្ច​បាន​ស​និ្ន​ដ្ឋា​ន​ថា រឿង​ជនខិលខូច​លួច​កាប់​ដើម​ស្វាយចន្ទី​នោះ​គី​ជា​រឿង​គំនុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ