ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសអង្គុយស្តាប់ត្រួស​ៗទេ… ​អស់​៨គ្រឿងទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាត់​ទុក​ថា​ជា​មុខសញ្ញា​ដែល​មាន​ជំនាញ​បំផុត​ខាង​លួច​កាច់​សោ​.​ក​ម៉ូតូ​ដែល​កន្លង​មក ធ្លាប់​ធ្វើ​សកម្មភាព​លួច​បាន​មិន​តិច​គ្រឿង​នោះ​ឡើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង​ប៉ុន្តែ​មិន​រាងចាល ។ លុះ​ចុង​ក្រោយ​នេះ ក៏​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ស្រុក​អង្គស្នួល​ចាប់ខ្លួន​បាន ក្រោយ​ពេល​ជន​នេះ​លួច​ម៉ូតូ​១​គ្រឿង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាត់​ទុក​ថា​ជា​មុខសញ្ញា​ដែល​មាន​ជំនាញ​បំផុត​ខាង​លួច​កាច់​សោ​.​ក​ម៉ូតូ​ដែល​កន្លង​មក ធ្លាប់​ធ្វើ​សកម្មភាព​លួច​បាន​មិន​តិច​គ្រឿង​នោះ​ឡើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង​ប៉ុន្តែ​មិន​រាងចាល ។ លុះ​ចុង​ក្រោយ​នេះ ក៏​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ស្រុក​អង្គស្នួល​ចាប់ខ្លួន​បាន ក្រោយ​ពេល​ជន​នេះ​លួច​ម៉ូតូ​១​គ្រឿង ។​មិនតែប៉ុណ្ណោះ នគរបាល​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ទៀត ដែល​ជា​អ្នក​ទទួល​ទិញ​ម៉ូតូ នៅ​ពេល​ចោរ​ម្នាក់​នេះ​លួច​បាន​យក​ទៅ​លក់​ឲ្យ​ដោយ​ជាប់ ចោទ​ពី​បទ​ទទួលផល​ចោរកម្ម ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀលថ្ងៃ​ទី​​៥ ខែសីហា ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ពីមុខ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ផូង កុសល អាយុ​២៩​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង​ខេត្តតាកែវ ។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ម្ដង​រយៈពេល​១​ឆ្នាំ ពី​បទ​លួច និង​បាន​ចេញ​មក​វិញ​កាលពី​អំឡុង​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​ក៏​ធ្វើ​សកម្មភាព​លើស​ដើម ដែល​គ្រាន់តែ​ចម្លើយ​សារភាព​ត្រួស​ៗ​គឺ​លួច​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​លើក​រាប់​មិន​អស់​ទេ រាប់​ភ្លេច ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ សែត ផុល អាយុ៤៥​ឆ្នាំ ជា​អ្នក​ទទួល​ទិញ​ម៉ូតូ​ពី​ឈ្មោះ​ផូង កុសល (​ទទួលផល​ចោរកម្ម​) និង​មានមុខ​របរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច ឃុំ​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ជន​នេះ​ធ្លាប់​ទិញ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​បាន​ចំនួន​៨​គ្រឿង​មក​ហើយ ហើយ​នៅ​លើក​ចុង​ក្រោយ​ជនសង្ស័យ​ឈ្មោះ​ផូង កុសល បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១K-៨៩២៥ ជា​របស់​ស្ត្រី​ឈ្មោះ​ភិន ខេត អាយុ​៥៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មៀន ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ម៉ូតូ​នេះ​ត្រូវ​នគរបាល​ដកហូត​យក​មក​វិញ​បាន ។

ក្រៅពី​នេះ នគរបាល​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដូច​ជា កន្ត្រៃ​២ ដែក​ចុង​ស្រួច​១ ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១១០​ស៊េរី​ឆ្នាំ​២០១២ ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល ១D-៨៨២៦ និង​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​ណិ​ច ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១CT-៤២៨៩ និង​សោ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួន ។ មន្ត្រី​នគរបាល​និយាយ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល​ខាងក្រោម​ដោយ​ចាក់សោ​.​ក​ត្រឹមត្រូវ រួច​ហើយ​ឡើង​ទៅ​សម្រាក​នៅ​ជាន់​ទី​២ ។ ខណៈនោះ​ជនសង្ស័យ​ឈ្មោះ ផូង កុសល បាន​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ រួច​ជិះ​ទៅ​កាន់​បន្ទប់​ជួល​របស់​មិត្តភក្តិ​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ សម្ងំ​ដោះ​ផ្លា​ក​លេខ​ម៉ូតូ​ចេញ ក៏​ត្រូវ​នគរបាល​តាម​ទាន់​ចាប់ខ្លួន​បាន​រួច​នាំ​ទៅ​សាកសួរ ៕ ​

អត្ថបទសរសេរ ដោយ