ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ក្រុម​នេះ​ធ្វើ​យ៉ាង​សកម្ម​ចឹ​ង​តើ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កា​រិ​ល័យ​គ្រឿងញៀន​សហការ​ជាមួយ​ប៉ូលិស​ក្រុង​បាន​លុង​បើក​ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន​ចាប់​បាន​យុវជន​៤​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​នឹង​ជួញដូរ​យ៉ាង​សកម្ម​ប្រចាំ​ខេត្ត ។ ក្នុង​ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​នៅ​វេលា​ម៉ោង​១២​នឹង​១៥​នាទី ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូ​កន្សែង…

ខេត្ត​រតនគីរី ៖ កា​រិ​ល័យ​គ្រឿងញៀន​សហការ​ជាមួយ​ប៉ូលិស​ក្រុង​បាន​លុង​បើក​ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន​ចាប់​បាន​យុវជន​៤​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​នឹង​ជួញដូរ​យ៉ាង​សកម្ម​ប្រចាំ​ខេត្ត ។ ក្នុង​ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​នៅ​វេលា​ម៉ោង​១២​នឹង​១៥​នាទី ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​លោក​វរៈសេនីយ៍ឯក លាង អ៊ី​ម នាយ​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា ក្នុង​ករណី​ចុះ​បង្ក្រាប​មុខសញ្ញា​ខាងលើ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកស្នងការ​នឹង​ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​នឹង​មានការ​សម្របសម្រួល​ពី​លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ដាក់​កម្លាំង​ចុះ​តាមដាន​មុខសញ្ញា​នេះ​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ទើប​ចាប់​នៅ​ថ្ងៃនេះ​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ មាន​ទី​១ – ឈ្មោះ ពៅ ពិ​ទូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​រប​មិន​ប្រាកដ​រស់នៅ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង មុខសញ្ញា​នាក់​ដឹក​ជញ្ជូន និង​ចែកចាយ ចំណែក​ទី​២- មានឈ្មោះ ម៉​ម តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ។ ករណី​រក្សា​ទុក​នឹង​ប្រើប្រាស់​មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ទី​៣-​មានឈ្មោះ​ផៃ សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ជា​ករណី​ប្រើប្រាស់ ហើយ​រស់នៅ​ភូមិ​អភិវឌ្ឍ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង រី​ជនសង្ស័យ​ទី​៤ មានឈ្មោះ សុវណ្ណ វិ​ចិត្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ជា​ករណី​ប្រើប្រាស់ រស់នៅ​ភូមិ​អូក​ន្ទិ​ល សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ជនសង្ស័យ​ទាំង​៤​នាក់ ជា​ជនជាតិ​ខ្មែរ​ទាំងអស់ ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​ជន​ស​ង្ស​យ័​ទាំង​៤​នាក់​ខាងលើ ក្រោយ​ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​ធ្វើការ​ត្រួត​ពិ​និ​ត​ទឹកនោម​លទ្ធិ​ផល​វិជ្ជមាន​ទាំងអស់ ហើយ​វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន​ទី​១​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ម៉ា​ទឹកកក់​ចំនួន​២​ថង់​តូច និង​១​កញ្ចប់​តូច​WY ទូ​រស​ព្វ័​១​គ្រឿង ទី​នាឡិការ​ដៃ​ចំនួន​៣​គ្រឿង ម៉ួ​តូ​ចំនួន​២​គ្រឿង សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បច្ចុបន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ឃាត់​នឹង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​កា​រិ​ល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​វិធី​ច្បាប់​មុខសញ្ញា​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តរតនគិរី ពេល​សមត្ថកិច្ច​ចាប់​បាន​មុខសញ្ញា​ទាំងនោះ​ប្រជាពលរដ្ឋ​ខេត្តរតនគិរី​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ