ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎… រឿងប៉ុណ្ណឹងសោះ ​អារ.ក​មនុស្សសម្លា.ប់អត់ញញើតដៃ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ឃាតករ​ដែលអារ.កបុរស​ពិការ​​ម្នាក់​ដោយ​កាំបិត​ ប៉័ង​តោ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្រុក​អូរ​ជ្រៅ​ស្រាវ​ជ្រាវ​រហូតឈាន​​ឃាត់ខ្លួនបាន កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ សីហា…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ឃាតករ​ដែលអារ.កបុរស​ពិការ​​ម្នាក់​ដោយ​កាំបិត​
ប៉័ង​តោ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្រុក​អូរ​ជ្រៅ​ស្រាវ​ជ្រាវ​រហូតឈាន​​ឃាត់ខ្លួនបាន កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ សីហា ស្ថិត​នៅ​ក្នុង​ភូមិ​គុត្ត​សត ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈ​រត់​ចេញពី​សៀមរាបទៅ​ពួន​ស​ងំ​ផ្ទះ​ឪពុក​មា​ទីនោះ ហើយ​បម្រុង​គេច​បន្ត​ទៅ​​ប្រទេស​​ថៃ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យខាងលើ ​ឈ្មោះ អ៊ុ​ច ចាន់​ណា ហៅ​ជីវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះឈិ​ត ខ្វាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​មនុស្ស​ពិការ (​ស្វិតជើង ដើរ​កាន់​ឈើច្រត់​) មាន​ទីលំនៅ​ភូមិ​ជា​មួ​ួ​យ ។

លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បានឱ្យ​ដឹងដែរថា ​កម្លាំង​​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​
រូប​នេះ​នៅផ្ទះ​ឪពុកមា​ឈ្មោះ សោម សំ ខណៈ​រូបគេ​មក​គេចខ្លួន​ពី​ស្រុក​សូទ្រនិគម មក​សុំ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​២​ទៅ​៣​ថ្ងៃ ដើម្បី​លួច​ចូល​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​អត់​បាន​ដូច​បំណង ។ ចំពោះ​មូល​ហេតុ គឺ​ជនសង្ស័យ​ខឹង​ជាមួយ​ជន​រង​គ្រោះ​ថា​ រូបគេ​ចេះ​អូ​ម​អាម ទើបរូប​​គេ​សម្លាប់ជន​រងគ្រោះ​​​តែ​ម្តង ។

គួរ​រំលឹកថា ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់​អារ​.​ក​សម្លាប់​ជន​រង​គ្រោះ​ ខណៈ​កំពុង​ដេក​នៅ​ក្នុង​មុងក្រោមផ្ទះ ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះឃើញ​ កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់ថ្ងៃ​ទី​៥ ​សីហា​​​ ស្ថិតក្នុង​ភូមិ​ថ្នល់​ចែក ឃុំ​កើន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ហើយ​ជនសង្ស័យ​បាន​ទុក​កាំបិត​ចោល​នៅ​លើ​គ្រែ​ក្បែរ​សាកសព ហើយ​រត់គេច​ខ្លួន​តែ​ម្តង ។

អត្ថបទសរសេរ ដោយ