ថៃអះអាងថា កម្ពុជាទទួលយកសំណើលើករណីមេដឹកនាំអាវក្រហមម្នាក់
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកប៉ានីថាន វឌ្ឍនាយ៉ាកន អះអាងនៅថ្ងៃទី២៩ តុលា ថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទទួលយកសំណើរបស់ថៃ ដើម្បីស៊ើបអង្កេតលើរបាយការណ៍ដែលអះអាងថា មេដឹកនាំក្រុមអាវក្រហមមួយរូប ដែលត្រូវបានចេញដីកាចាប់ខ្លួនពីបទភេរវកម្មកំពុងលាក់ខ្លួននៅលើទឹកដី កម្ពុជា ។ លោកប៉ានីថាន អះអាងដូច្នេះក្រោយពីនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា និងសមភាគីកម្ពុជា សម្តេចហ៊ុន សែន បានជួបពិភាក្សាគ្នារយៈពេល១៥នាទីនៅឯកិច្ចប្រជុំកំពូលអាស៊ានលើក ទី១៧ ដែលរៀបចំឡើងក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី២៨ តុលា ។
ចែករំលែកព័តមាននេះ