ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ប្រុស​ៗ ! ស្ត្រី​ម្នាក់​បា.ញ់​សម្លា.ប់​ប្ដី​ព្រោះ​មើល​វី​ដេ​អូ​អាសអាភាស

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​ប៉ា​ទ្រី​សុី​យ៉ា ហុី​ល​(Patricia Hill) រស់នៅ​រដ្ឋ​អា​ខាន់​សាស់ សហរដ្ឋអាមេរិក​ អាយុ​៦៩​ឆ្នាំ បាន​បាញ់​លោក​ហ្វ្រែ​ង​(Frank) ជា​ប្ដី​អាយុ​៦៥​ឆ្នាំ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ក្នុងផ្ទះ​ព្រោះ​មិន​ពេញចិត្ត​ដែល​លោក​មើល​វី​ដេ​អូ​សិច​តាម​ប៉ុស្ដិ៍​ខ្សែកាប…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​ប៉ា​ទ្រី​សុី​យ៉ា ហុី​ល​(Patricia Hill) រស់នៅ​រដ្ឋ​អា​ខាន់​សាស់ សហរដ្ឋអាមេរិក​ អាយុ​៦៩​ឆ្នាំ បាន​បាញ់​លោក​ហ្វ្រែ​ង​(Frank) ជា​ប្ដី​អាយុ​៦៥​ឆ្នាំ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ក្នុងផ្ទះ​ព្រោះ​មិន​ពេញចិត្ត​ដែល​លោក​មើល​វី​ដេ​អូ​សិច​តាម​ប៉ុស្ដិ៍​ខ្សែកាប ។

ស្ត្រី​បង្កហេតុ​ឲ្យ​ដឹង​ថា កាលពីមុន​ខ្លួន និង​ប្ដី​មិន​ធ្លាប់​ទាស់​សំដី​គ្នា​ទេ ប៉ុន្តែ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បែរជា​ឈ្លោះ​គ្នា ក្រោយ​ពី​ឃើញ​ប្ដី​ទិញ​វី​ដេ​អូ​អាសអាភាស​ពី​ប៉ុស្ដិ៍​ខ្សែកាប ហើយ​គាត់​ក៏​បាន​លុប​ចោល​បញ្ជា​ទិញ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ប្តី​នៅ​តែ​លួច​ទិញ​ទៀត ។

ប៉ូលិស​ឲ្យ​ដឹង​ថា​ក្រោយ​ពី​លោកស្រី​ប៉ា​ទ្រី​សុី​យ៉ា​មិន​ពេញចិត្ត ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ និង​បណ្ដេញ​លោក​ហ្វ្រែ​ង​ចេញពីផ្ទះ ប៉ុន្តែ​គេ​មិន​ព្រម​ចេញ​ទើប​គាត់​ទាញ​កាំភ្លើង​មក​បាញ់​២​គ្រាប់​នៅ​ត្រង់​ជើង និង​ក្បាល ។ ក្រោយមក​ក៏​ទុក​កាំភ្លើង និង​ទូ​ស័ព្ទ​ហៅ​ប៉ូលិស​មក​ចាប់ខ្លួន​ដោយ​គាត់​រង់ចាំ​ប្រគល់​ខ្លួន​នៅ​ក្នុងផ្ទះ ។

ក្រោយ​ពី​កើតហេតុ​ក្រុម​ជួយ​សង្គ្រោះ​ក៏​នាំ​លោក​ហ្វ្រែ​ង​ទៅ​មន្ទីរពេទ្យ និង​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​បន្ទាប់ ។ ស្ត្រី​នោះ​រង​ការ​ចោទប្រកាន់​ថា​ធ្វើឃាត​ដោយ​ចេតនា​អាច​មានទោស​ប្រហារជីវិត ខណៈ​ពេល​ប៉ូលិស​កំពុង​ឃុំខ្លួន និង​មិន​ទទួល​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ