ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​បែប​ណា​ទៅ​វិញ​ហ្នឹង ផ្លូវ​មួយ​ខ្សែ​នេះ ?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​ដោយ​ក្រុមហ៊ុន​ដឹក​ថ្ម​បំផ្លាញ​កាលពី​ជាង​៣​ឆ្នាំ​មុន បាន​កសាង​ឡើង​វិញ​ហើយ ប៉ុន្តែ​មិនមែន​អ្នក​បំផ្លាញ​ជា​អ្នក​ធ្វើ​ទេ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​មានការ​រិះគន់​ខេត្តកំពង់ឆ្នាំង​កន្លង​ទៅ​សារព័ត៌មាន​កោះសន្តិភាព​ធ្លាប់​បាន​ផ្សាយ​រួច​មក​ហើយ អំពី​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​ដោយ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​បំផ្លាញ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​គ្មាន​ការ​ជួសជុល​ឡើង​វិញ ។ ទោះបី​ពេល​នោះ​ខាង​សាលាខេត្ត​កំពង់ឆ្នាំង​ក៏​ដូច​ជា សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​នោះ​ឲ្យ​សង​យ៉ាងណា​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​ដោយ​ក្រុមហ៊ុន​ដឹក​ថ្ម​បំផ្លាញ​កាលពី​ជាង​៣​ឆ្នាំ​មុន បាន​កសាង​ឡើង​វិញ​ហើយ ប៉ុន្តែ​មិនមែន​អ្នក​បំផ្លាញ​ជា​អ្នក​ធ្វើ​ទេ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​មានការ​រិះគន់​ខេត្តកំពង់ឆ្នាំង​កន្លង​ទៅ​សារព័ត៌មាន​កោះសន្តិភាព​ធ្លាប់​បាន​ផ្សាយ​រួច​មក​ហើយ អំពី​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​ដោយ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​បំផ្លាញ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​គ្មាន​ការ​ជួសជុល​ឡើង​វិញ ។

ទោះបី​ពេល​នោះ​ខាង​សាលាខេត្ត​កំពង់ឆ្នាំង​ក៏​ដូច​ជា សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​នោះ​ឲ្យ​សង​យ៉ាងណា​ក្តី តែ​កាលនោះ ឮ​ថា​ខាង​ក្រុមហ៊ុន​បាន​ត្រឹមតែ​សន្យា​សង​សំណង ហើយ​ក៏​ស្ងាត់ឈឹង​រហូត ។ អ្វី​ដែល​ជា​ការ​សោកស្តាយ​នោះ គឺ​ថវិការ​ជាតិ​រាប់​សិប​លាន​ដុល្លារ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្យែ​ខាងលើ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​បំផ្លាញ ហើយ​គ្មាន​ការ​ទទួលខុស​សត្រូវ​បែ​ជា​ពេល​នេះ​ការ​ស្តា និង​កសាង​ផ្លូវ​នោះ​គឺជា​ថវិការ​រដ្ឋាភិបាល​ទៅ​វិញ ។

លោក ម៉ុ​ន វុ​ត្ថា នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ កាត់​តាម​សាលា​កា​ណា​ន រួច​ចេញ​ទៅ​ផ្លូវជាតិ​៥៣​គឺ បាន​រៀបចំ​ជួសជុល​កសាង​ឡើង​វិញ ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្នុង​ខេត្ត ។ ផ្លូវ​នេះ​កំពុង​កសាង​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ។

ចំពោះ​សំនួរ​សួរ​ថា តើ​ផ្លូវ​ដែល​រង​ការ​ខូចខាត​កាលពី​ជាង​៣​ឆ្នាំ​មុន ដោយ​ក្រុមហ៊ុន​ដឹក​ថ្ម​នោះ តើ​ក្រុមហ៊ុន​នោះ​ទទួលខុសត្រូវ​សង​សំណង​មក​រាជរដ្ឋាភិបាល​វិញ​ទេ ? លោក ម៉ុ​ន វុ​ត្ថា បាន​និយាយ​ដឹង​ថា ការ​កសាង​ផ្លូវ​នេះ​ឡើង​វិញ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ គ្មាន​ប្រាក់​សំណង ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រាក់​សំណង​របស់​ក្រុមហ៊ុន​ណា​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ថា កាលពី​ជាង​៣​ឆ្នាំ​មុន​នោះ​ផ្លូវ​ដែល​រង​ការ​ខូចខាត គឺ​កាលពី​ជំនាន់​អតីត​ឯកឧត្តម​អភិបាលខេត្ត​ចាស់ ចំណែក​គណនេយ្យ​សាលាខេត្ត​ក៏​ចាស់ និង​ជា​មនុស្ស​ផ្សេង​ដែរ ។
លោក​មិន​បានដឹង​រឿង​នោះ​ទេ លោក​ដឹង​ត្រឹម​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​គម្រោង​របស់​ខេត្ត​ផ្តល់​ថវិការ​ដោយ​រាជរដ្ឋាភិបាល និង​កសាង​ដោយ​អគ្គនាយកដ្ឋាន ភស្តុ​ភារ​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​តែ​ប៉ុណ្ណោះ ។

សូម​រំ​ឮ​កថា ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​កាត់​ចេញពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង​ថ្មី ចូល​ទៅ​ភូមិ​ធម្មយុត្តិ​រួច​ចេញ​ទៅ​ក្រោយ​របង​ស៊ី​ម៉ាក់​កាត់មុខ​សាលារៀន កា​ណា​ន រួច​បត់​ឡើង​ទៅ​ផ្លូវ​លេខ​៥៣​ដែល​មាន​ប្រវែង​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ជំនាន់​ឯកឧត្តម ទូច ម៉ា​រី​ម ជា​អភិបាលខេត្ត​បាន​កសាង​ដោយ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត ប្រជាពលរដ្ឋ​រីករាយ​សប្បាយចិត្ត​គ្រប់​គ្នា ពិសេស​អ្នក​រស់នៅ​តាម​ដងផ្លូវ​ដែល​ធ្លាប់តែ​ជា​ដីក្រហម​ពេល​មក​បាន​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​បែប​នេះ ។

ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​មាន​ក្រុមហ៊ុន​ដឹក​ថ្ម​មួយ​ក្រុម​ដែល​មាន​រថយន្ត​ខ្នាត​យក្ស​មាន​ទម្ងន់​ចាប់ពី​៣០​ទៅ​៤០​តោន​បាន​ដឹក​ថ្ម​ពី​ភ្នំ​ក្នុង​ឃុំ​ពង្រ​ឡើង​តាម​ផ្លូវ​លេខ​៥៣ រួច​ដឹក​តាម​ផ្លូវ​កៅស៊ូ​ដែល​ស្ថាបនា ដោយ​អាជ្ញាធរ​ខេត្ត ដើម្បី​ដឹក​ចេញ​មក​ផ្លូវជាតិ​លេខ​៥ រួច​បន្ត​ចុះ​ទៅ​មាត់ទន្លេ​ចំណុច​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដើម្បី​ដាក់​ចូល​សា​ឡង់ រួច​ដឹក​បន្ត​ទៅ​រាជធានី​ភ្នំពេញ​កាលនោះ​មាន​គេ​ប្រាប់​ថា ដឹក​យក​ទៅ​ចាក់​នៅ​ចំណុច​កោះ​ពេជ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ