ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទទួលខុសត្រូវ​ថា សិស្ស​ភាគច្រើន​កាន់តែ​ត្អូញត្អែរ​នឹង​សៀ​ក​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​លាតត្រដាងឱ្យ​ដឹង​ពី​ការ​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សៀ​ក​ខ្មែរ អ្នក​ទទួលខុសត្រូវ​នៅ​តែ​បន្ត​លើក​ឡើង​ថា សិស្ស​ដែល​បាន​ក្លាយជា​អ្នក​បន្ត​វេន​របស់​សិល្បៈ និង​កីឡា​ប្រភេទ​នេះ​កាន់តែ​ត្អូញត្អែរ​នឹង​ការ​សិក្សា​របស់​ខ្លួន​ដោយសារ​តែ​សិក្សា​ចប់​ទៅ​មិនដឹង​ថា​ទៅ​ណា? រក​លុយ​បាន​របៀប​ណា? និង​មាន​ផលវិបាក​ច្រើន​បើ​ពួក​គេ​ចំណាយពេល​សិក្សា​លើ​ជំនាញ​ផ្សេង​ជំនួស​។ ក្នុង​នោះ​សិស្ស​ភាគច្រើន​ត្រូវ​គេ​អះអាង​ថា បន្ត​ហ្វឹកហាត់​ព្រោះតែ​ខ្វះខាត…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​លាតត្រដាងឱ្យ​ដឹង​ពី​ការ​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សៀ​ក​ខ្មែរ អ្នក​ទទួលខុសត្រូវ​នៅ​តែ​បន្ត​លើក​ឡើង​ថា សិស្ស​ដែល​បាន​ក្លាយជា​អ្នក​បន្ត​វេន​របស់​សិល្បៈ និង​កីឡា​ប្រភេទ​នេះ​កាន់តែ​ត្អូញត្អែរ​នឹង​ការ​សិក្សា​របស់​ខ្លួន​ដោយសារ​តែ​សិក្សា​ចប់​ទៅ​មិនដឹង​ថា​ទៅ​ណា? រក​លុយ​បាន​របៀប​ណា? និង​មាន​ផលវិបាក​ច្រើន​បើ​ពួក​គេ​ចំណាយពេល​សិក្សា​លើ​ជំនាញ​ផ្សេង​ជំនួស​។ ក្នុង​នោះ​សិស្ស​ភាគច្រើន​ត្រូវ​គេ​អះអាង​ថា បន្ត​ហ្វឹកហាត់​ព្រោះតែ​ខ្វះខាត និង​អត់​ឱកាស​ហក់លោត​ទៅ​កាន់​ជំនាញ​ផ្សេង​នោះ​ផង ដោយ​បញ្ហា​នេះ គឺជា​អ្វី​ដែល​អ្នក​ទទួល​ត្រូវ​ប្រាប់​ថា​គឺជា​រឿង​មួយ​ដែល​អ្នក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ដោះស្រាយ​។

អ្នកស្រី ភោគ ណា​រិ​ន នាយិកា​សៀ​ក​ខ្មែរ​ប្រចាំ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​បាន​ថ្លែង​​បញ្ជាក់​ថា សៀ​ក​ខ្មែរ​ក៏​ជា​មុខ​វិជ្ជា​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​បណ្ដុះបណ្ដាល​ដូច​គ្នា​នឹង​មុខ​វិជ្ជា​ផ្សេង​ទៀត​រួម​មាន​របាំ​បុរាណ ចម្រៀង​បុរាណ ភ្លេងបុរាណ ដែល​បង្ហាត់​នៅ​ក្នុង​សាលា​វិចិត្រសិល្បៈ​ដែរ ដោយ​គ្រាន់តែ​មុខ​វិជ្ជា​សៀ​ក​ខ្មែរ ហាក់​មិនសូវ​មានការ​ចាប់​អារម្មណ៍ ហើយ​អ្នកខ្លះ​គិត​ថា មុខ​វិជ្ជា​សៀ​ក​ខ្មែរ គឺជា​ឯកទេស​នៅ​ក្នុង​សាលា​ឯកជន និង​មានការ​បង្ហាត់​ដោយ​យក​លុយ​យក​កាក់​ជាដើម ។

អ្នកស្រី​ចាត់​ទុក​ថា​មុខ​វិជ្ជា​នេះ មិន​ខុស​ពី​កីឡា​មួយ​ប្រភេទ​នោះ​ទេ ដោយសារ​អ្នក​សម្ដែង​​ត្រូវ​មាន​កាយសម្បទា​រឹង​មាំ ត្រូវ​ចេះ​លោត​ហក់ និង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ប្រើ​កម្លាំង ។ ជំនាញ​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​សម្ដែង និង​អ្នក​ហាត់​ផ្ទាល់​ប្រឈម​គ្រោះថ្នាក់​ផង​ដែរ ទើប​មក​ដល់​សព្វថ្ងៃ​អ្នកស្រី​ថា មាន​យុវវ័យ​តិច​ណាស់​ដែល​ចាប់អារម្មណ៍​ដាក់​ពាក្យ​ចូល​ហាត់ ហើយ​អ្នក​ហាត់​ទៀត​សោត​ក៏​មាន​តិច​នាក់​ដែល​សុទ្ធតែ​អ្នកតស៊ូ ។

ជាក់ស្ដែង​មក​ដល់​សព្វថ្ងៃ​មាន​សិស្ស​តែ​២៥​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ជំនាញ​ផ្នែក​សៀ​ក​ទាំង​មូល ខណៈ​ដែល​ជំនាញ​ផ្សេង​ៗ​នៅ​ក្នុង​សាលា​វិចិត្រសិល្បៈ បើ​ទោះជា​ខ្សត់​កូនសិស្ស​កម្រិត​ណា ក៏​មាន​ចំនួន​ច្រើន​ជាង​នេះ​ដែរ ។ អ្នកស្រី​ថា កូនសិស្ស​ភាគច្រើន​គឺ​មិនមែន​ជា​អ្នកមាន​នោះ​ទេ ដោយ​ម្នាក់​ៗ​សុទ្ធតែ​ជា​ក្មេង​ស្រឡាញ់ និង​ចង់​បន្តវេន​កីឡា​សៀ​ក​ប៉ុណ្ណោះ ។

អ៊ីចឹង​ហើយ​ទើប​អ្នកស្រី​មានការ​បារម្ភ​ពី​ស្ថានភាព​អ្នក​បន្តវេន ខណៈ​ដែល​អ្នក​ថ្មី​មិនសូវ​ចាប់អារម្មណ៍​ចូល​សិក្សា ហើយ​អ្នក​ចាស់​ចេះ​តែ​សុំ​លាឈប់​នៅ​ពេល​មានឱកាស​ស្វែង​រក​ការងារ​ថ្មី​បាន​ធ្វើ ។ ជាក់ស្ដែង​ក្នុង​ចំណោម​កូនសិស្ស​ទាំង​២៥​នាក់ មាន​មួយ​ចំនួន​ជា​កូន​អ្នក​ខេត្ត​ហើយ​ក្រីក្រ​តែ​ម្ដង ទើប​ការ​ហ្វឹកហាត់​របស់​ពួក​គេ​ខ្លះ​មិនសូវ​បាន​ល្អ ព្រោះ​ជំនាញ​មួយ​នេះ​ត្រូវការ​ចំណាយ​លុយ​ច្រើន​ពិសេស​គឺ​របប​អាហារ និង​បញ្ហា​សតិ​អារម្មណ៍​​តែ​ម្ដង ។

អ្នកស្រី​ថា កូនសិស្ស​អ្នកស្រី​ភាគច្រើន​ត្អូញត្អែរ​ពី​ជំនាញ​មួយ​នេះ ហើយ​អ្នកស្រី​កាន់តែ​មាន​អារម្មណ៍​ស្ដាយ​សិស្ស​ទៅ​ទៀត​នៅ​ពេល​សិស្ស​ខ្លះ​ហ្វឹកហាត់​បាន​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​ដោយសារ​តែ​ខ្វះ​ជម្រើស​ក៏​ត្រូវ​លាឈប់​ហើយ​ទៅ​ធ្វើការ​នេះ​ធ្វើការ​នោះ​ដើម្បី​​ជីវភាព ។ ជាមួយ​នេះ អ្នកស្រី​ក៏​សូម​សរសើរ​សិស្ស​ភាគច្រើន​ដែល​សុខចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​ការ​សិក្សា និង​ខ្លះ​បាន​ចេញ​ធ្វើការ​មួយ​ផ្សេង​ដើម្បី​បាន​បន្ត​សិក្សា​ជំនាញ​សៀ​កនេះ​។

អ្នកស្រី​ថា អ្នក​ចង់​ក្លាយជា​កូនសិស្ស​ហាត់​សៀ​ក​ខ្មែរ គឺ​ត្រូវ​ដាក់​ពាក្យ និង​ចូល​រៀន​នៅ​សាលា​វិចិត្រសិល្បៈ​មិន​ខុស​គ្នា​នោះ​ទេ ដោយ​សិក្សា​បាន​ទាំង​សាលា​រដ្ឋ​ផ្នែក​វិទ្យាល័យ និង​បាន​ទាំង​ជំនាញ​ផង មិន​អស់​ថវិកា និង​មានការ​ទទួលស្គាល់​ពីសា​លា​វិចិត្រសិល្បៈ​នៅ​ពេល​បញ្ចប់​ការ​សិក្សា ប៉ុន្តែ​បណ្ដាល​មក​ពី​ជំនាញ​មួយ​នេះ អាច​មិនមែន​ជា​មុខសញ្ញា​របស់​ក្មេង​ៗ ទើប​ក្នុង​មួយ​ឆ្នាំ​ៗ​មានការ​ដាក់​ពាក្យ​ចូល​រៀន​តិចតួច​បំផុត បើ​ទោះជា​ការ​ដាក់​ពាក្យ​ចូល​រៀន ក៏​មិន​បាន​កំណត់​លក្ខខណ្ឌ​តឹង​រ៉ឹង​ក្ដី ។

ទោះបីជា​រៀង​រាល់​ឆ្នាំ​សាលា​វិចិត្រសិល្បៈ​រមែង​បំផុស​ឱ្យ​មានការ​ដាក់​ពាក្យ​ចូល​រៀន ក្នុង​ពេល​ជំនាញ​មួយ​នេះមិន​មាន​ទីផ្សារ​គឺ​មាន​តែ​ការ​សម្ដែង​ម្ដងម្កាល​តាម​ការ​រៀបចំ​របស់​ក្រុម​តិចតួច ដែល​នោះ​គឺជា​បញ្ហា​ដែល​នាំ​ឱ្យ​មិនសូវ​មាន​អ្នក​ចង់​ហាត់ មិនសូវ​មាន​អ្នក​ចង់​រៀន ដោយសារ​តែ​ពេល​ចេះ​ទៅ​ក៏​មិនសូវ​មានឱកាស​សម្ដែង​បាន​លុយ​។

អ្នកស្រី​ថា អ្នក​ចង់​ហាត់​សៀ​ក​ខ្មែរ​ឱ្យ​ពូកែ​មិន​ត្រឹមតែ​មាន​កាយសម្បទា​គ្រប់គ្រាន់​ប៉ុណ្ណោះ​​ទេ តែ​ក៏​ត្រូវ​មាន​ភាពរឹងមាំ និង​មាន​សមត្ថភាព​ប៉ូវ​កម្លាំង​ឱ្យ​បាន​ល្អ​បន្ថែម ទើប​មុខ​វិជ្ជា​មួយ​នេះ គឺ​មិន​ស្រួល​នោះ​ទេ​សម្រាប់​អ្នក​ចង់​ហ្វឹកហាត់ ។ ស្របគ្នា​ដែល​មុខ​វិជ្ជា​នេះ អ្នកចេះ​ស្ទាត់​មួយ​ចំនួន​មិនសូវ​មានឱកាស​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ផង ទើប​ម្នាក់​ៗ​ត្អូញត្អែរ ហើយ​បាក់ទឹកចិត្ត បើ​ទោះជា​មួយ​ចំនួន​ក៏​មានឱកាស​បាន​បង្ហាញខ្លួន​នៅ​ក្រៅប្រទេស និង​បាន​សម្ដែង​ក្នុង​កម្មវិធី​ធំ​ទទួល​បាន​ចំណូល​ខ្ពស់​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ