ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នាង​ៗទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី តាម​ពិត​ទៅ​បំរើ​ត​ណ្ហា​ខ្លួន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ពោះម៉ាយ​ប្រពន្ធ​២​ម្នាក់​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូន​ទៅ​តំណាង​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​នាំ​ពល​​ករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មិន​ស្របច្បាប់​ជាមួយ​នោះ​បាន​កុហក​ថា យក​កូនស្រី​គេ​ទៅ​ធ្វើការ​តាម​ពិត​យក​ទៅ​ដើម្បី​បំពេញ​ចំណងតណ្ហា​របស់​ខ្លួន​ទៅ​វិញ ។ លោក​វរសេនីយ៍ត្រី សេង…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ពោះម៉ាយ​ប្រពន្ធ​២​ម្នាក់​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូន​ទៅ​តំណាង​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​នាំ​ពល​​ករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មិន​ស្របច្បាប់​ជាមួយ​នោះ​បាន​កុហក​ថា យក​កូនស្រី​គេ​ទៅ​ធ្វើការ​តាម​ពិត​យក​ទៅ​ដើម្បី​បំពេញ​ចំណងតណ្ហា​របស់​ខ្លួន​ទៅ​វិញ ។

លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ថា ជនសង្ស័យ​ខាង​លើ​ឈ្មោះ ជូ ចំរើន ហៅ​វ​ណ្ណា អាយុ​៥៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ​មាន​ប្រពន្ធ​២ មាន​ទីលំនៅ​ភូមិ​ព្រែក​ពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ។

លោក​អធិការ​បន្ត​ថា កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ សីហា កម្លាំង​ជំនាញ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ភូមិ​ឈើទាល​ទី​២ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ បាន​​ប្តឹង​ពី​បុរស​ពោះម៉ាយ​ខាងលើ​ដោយ​ចោទប្រកាន់​នាំ​ពលករ​ចេញ​មិន​ស្របច្បាប់​មាន​​គោលដៅ​។ ក្រោយមក​លោក​បាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក និង​លោក​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ចាត់វិធានការ​ស្រាវជ្រាវ​បន្ទាន់ ។

លោក​អធិការ​រំលឹក​ថា នៅ​អំឡុង​ខែកក្កដា ២០១៧​កន្លង​ទៅ ម៉ោង​៧​ព្រឹក​បុរស​សង្ស័យ​ខាង​លើ​បាន​មក​ជួប​ឪពុក​ម្តាយ​​ជន​រង​គ្រោះ​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​កូនស្រី​ច្បង​អាយុ​២៨​​ឆ្នាំទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី ។ ហេតុតែ​ទុកចិត្ត​នោះ​ក៏​ព្រម​ឲ្យ​កូនស្រី​ចេញ​ទៅ​តាម​រយៈ​មេខ្យល់​រូប​នេះ ដោយ​រំពឹង​ថា​នឹង​បាន​លុយ​ផ្ញើ​ឲ្យ​មក​គ្រួសារ​ដោះស្រាយ​ជីវភាព​។ លុះ​ខែ​កុម្ភៈ ២០១៨ បុរស​នេះ​ត្រឡប់​មក​ផ្ទះ​ប្រាប់​ឪពុក​ម្តាយ​​ជន​រង​គ្រោះ​ថា កូនស្រី​​ដែល​ចេញ​​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​នោះ​សុខ​សប្បាយ​ទេ​កុំ​ឲ្យ​ព្រួយបារម្ភ​អី ។ ហើយ​ក៏​និយាយ​សុំ​យក​កូនស្រី​ទី​២​អាយុ​១៨​ឆ្នាំ​នោះ​ចេញ​ទៅ​បន្ត​ទៀត និង​បាន​យល់ព្រម​ឲ្យ​ទៅ​ធ្វើការ ។

លោក​អធិការ​បន្ថែម​ថា រហូត​មក​ដល់​ខែមេសា ឆ្នាំ​២០១៨ ឪពុក​ម្តាយ​ក៏​ទទួល​ដំណឹង​ពី​កូន​ស្រី​តាម​ទូរស័ព្ទ​មក​ថា «​ចាប់តាំងពី​ពេល​ដែល​ចេញ​ដល់​ម៉ា​ឡេ​ស៊ី​ត្រូវ​បុរស​ឈ្មោះ​វណ្ណា មិន​ឲ្យ​ចេញ​ទៅ​ណា​នោះ​ទេ ថែម​ទាំង​វាយ​ធ្វើបាប​លើ​រាង​កាយ និង​បង្ខំ​រួម​ផ្លូវភេទ​ថែម​​ទៀត និង​ថា​យក​ពីរ​នាក់​បងប្អូន​ធ្វើ​ប្រពន្ធ ។ មិនតែប៉ុណ្ណោះ​បាន​យក​ទូរស័ព្ទ​មិន​ឲ្យ​និយាយ​​មក​លេង​ផ្ទះ សួរសុខទុក្ខ​ឪពុក​ម្តាយ ព្រមទាំង​ចាប់​កោស​ក់​ក្បាល ។

លោក​អធិការ​បញ្ជាក់​ថា បុរស​មេខ្យល់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​០៣ សីហា ២០១៨ ចោទប្រកាន់​នាំ​ពលករ​ចេញ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ ។ ហើយពីរ​នាក់​បងប្អូន​រង​គ្រោះ​នោះ​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​អង្គការ​មួយ​កំពុង​តែ​អន្តរាគមន៍ ដើម្បី​នាំ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ