ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​រថយន្ត​នេះ​មានអី​ក្នុង​ហ្នឹង​តើ ទើប​បានជា​តាម​ចាប់​បែប​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​មូលដ្ឋាន​អ​.​ហ​ស្រុក​ព្រះនេត្រព្រះ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អ​.​ហ​ខេត្ត និង​កម្លាំង​អ​.​ហ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដេញចាប់​រថយន្ដ​ចំនួន​មួយ​គ្រឿង​ដែល​រត់គេច​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ចូល​មក​ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​មូលដ្ឋាន​អ​.​ហ​ស្រុក​ព្រះនេត្រព្រះ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អ​.​ហ​ខេត្ត និង​កម្លាំង​អ​.​ហ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដេញចាប់​រថយន្ដ​ចំនួន​មួយ​គ្រឿង​ដែល​រត់គេច​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ចូល​មក​ស្រុក​ព្រះនេត្រព្រះ ។

សេចក្តីរាយការណ៍​បន្ត​ថា ចាប់ និង​ឃាត់​បាន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ដែល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ប៊ា​ន ផា​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​សរស​ស្ដម ស្រុក​ពួក​ខេត្តសៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ យ៉ា​ន យេ​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

ចំពោះ​វត្ថុ​តាង​ដែល​ចាប់​យក​មាន​សត្វព្រៃ​មួយ​ចំនួន​ធំ បច្ចុប្បន្ន​បញ្ជូន​ទៅ​អ​.​ហ​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ផង​ដែរ ៕

កែសម្រួលដោយ