ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជគណបក្ស​សង្គ្រោះ​​ជាតិជ្រើស​​តាំង​ប្រធាន អនុប្រធានគណបក្ស​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សមាជ​គណបក្សសង្គ្រោះជាតិបាន​ផ្តើមប្រារព្ធធ្វើជាលើកដំបូងរបស់ខ្លួន​នៅព្រឹកថ្ងៃទី៧ មេសា ២០១៣​នេះ នៅ​សង្កាត់​កន្ទោក ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ ដើម្បីជ្រើស​តំាងប្រធាន អនុប្រធានគណបក្ស គណៈ​កម្មការ​នាយក​​ជាផ្លូវ​ការ ក៏ដូច​ជាពិភាក្សា​ពីលក្ខន្តិកៈ ។

បើតាម​អ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាពបានបញ្ជាក់ឲ្យដឹងទៀត​ថា លោក​សម​រង្ស៊ី ដែលជាបេក្ខភាពប្រធាន​​គណបក្សនឹងថ្លែង​សុន្ទរក​​ថា​ពីបរទេសតាមរយៈ​វីដេអូ ខនហ្វើរិន ហើយសមាជនៅព្រឹក​ថ្ងៃអាទិត្យនេះដែរ ក៏មានវត្តមានលោក​​កឹម សុខា ជាបេក្ខភាព​អនុប្រធាន​គណបក្ស លោក​គង់ គំា ប្រធាន​គណបក្សសមរង្ស៊ី លោកសឺន ស៊ូប៊ែរ ប្រធានគណបក្ស​សិទ្ធិមនុស្ស ព្រះអង្គម្ចាស់​ធម្មិកោ អតីត​លេខាផ្ទាល់ព្រះបរម​រតនកោដ្ឋ លោកប៉ែន សុវណ្ណ និង​សមាជិកសមា​ជិកាមកពីតាមបណ្តា​ខេត្ត-រាជធានី ប្រមាណ​១ម៉ឺននាក់ ។

គួរបញ្ជាក់​ថា គណបក្សសង្រ្គោះ​ជាតិ ជាគណបក្សមួយដែលកើត​ឡើងពីការបញ្ចូលគ្នារវាងគណ​បក្សពីរ គឺគណបក្ស​សមរង្ស៊ី និងគណ​បក្ស​សិទ្ធិមនុស្ស ក្រោយការឯកភាព​គ្នារវាងលោកសមរង្ស៊ី និង​លោក​​កឹម សុខា កាលពីខែកក្កដា ២០១២ ៕