ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ដល់​ម្លឹ​ង​ផង​!! ជួល​បន្ទប់​នាំ​គ្នា​សម្ងំ​យ៉ាង​ស្ងៀម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ឯក ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​បាន​ធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​03 សីហា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ឯក ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​បាន​ធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​03 សីហា 2018 ស្ថិត​នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​3​នាក់​។

ជនសង្ស័យ​ទាំង​៣​ខាងលើ រួម​មាន 1-​ឈ្មោះ អាក់ ខា​រ៉ា​ក់​ដេ​ត ភេទ​ប្រុស អាយុ​44​ឆ្នាំ 2-​ឈ្មោះ ឆា​លួ​យ ខូ​ក​ថង ភេទ​ប្រុស អាយុ​50​ឆ្នាំ និង​3-​ឈ្មោះ ជិ​រ៉ា​ក់ ផា​ន់​ជី​រ៉ា​ក់សិន​ប៉ាក់​វ៉ា​ត់ ភេទ​ប្រុស​អាយុ​43​ឆ្នាំ​។ ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ដូច​ជា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន​15​កូន​ថង់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃ​មេឃ​ចំនួន​01​គ្រាប់​សង្ស័យ (​ថ្នាំ​គ្រវី​), ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ពណ៌​ផ្កាឈូក WY ចំនួន​410​គ្រាប់​, ជញ្ជីង​ថ្លឹង​01​និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​​ធំ​ទៀត​។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ថា ករណី​បង្ក្រាប​ជាក់ស្តែង​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​សង្ស័យ​មនុស្ស​មួយ​ក្រុម​ដែល​ជួល​បន្ទប់​លេខ​67 ជាន់​ទី​3 ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ប្រើប្រាស់​ថ្នាំ​ញៀន​។ ក្រោយមក​លោក​ក៏​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​។

លោក​អធិការ​បន្ត​ថា លុះ​ឃាត់​មក​សួរនាំ និង​ឆែកឆេរ ស្រាប់តែ​ឃើញ​សុទ្ធតែ​ថ្នាំ​ញៀន​ទាំងនេះ​តែ​ម្តង​។ ចំណែក​ជនសង្ស័យ និង​វត្ថុ​តាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ