ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ប៉ិនប្រសព្វ​ណាស់​… បន្លំ​តាម​រូបភាព​ជា​អ្នក​រត់​ម៉ូតូឌុប

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន ពី​បទ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម៉ោង​០២…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន ពី​បទ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ សីហា ដែល​ជា​មុខសញ្ញា​ដ៏​សកម្ម​ម្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​ប៊ុ​ន ធី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ។ ការ​ឃាត់ខ្លួន​គឺ​ក្រោយ​កម្លាំង​បាន​ទទួល​ព័ត៌មាន​ថា ជនសង្ស័យ​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​សារធាតុ​ញៀន​នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ចំណុច​ក្រុម​១៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះ​សីហ​នុ ។

សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រូ​ម​មាន ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​២ កញ្ចប់​តូច សម្ភារៈ​វេច​ខ្ចប់ និង ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ សមត្ថកិច្ច​បន្ត​ថា ជន​សង្ស័យ​ម្នាក់​នេះ ជា​ជន​សកម្ម​ខាង​ចែកចាយ និង​លក់​គ្រឿងញៀន តាម​រូបភាព​ជា​អ្នក​រត់​ម៉ូតូឌុប ។

អត្ថបទសរសេរ ដោយ