ម៉ូតូ​២​គ្រឿង​ប៉ះ​គ្នា​ដែល​ម្នាក់​ជា​មន្ត្រី​នគរបាល​របួសធ្ងន់​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ


ខេត្ត​ប៉ៃលិន ៖ យុវជន​២​នាក់​បើកបរ​ម៉ូតូ​ស្របគ្នា​ក្នុង​ល្បឿន​លឿន​លុះ​ម៉ូតូ​១​គ្រឿង​ទៀត​បត់ ឆ្វេង​មិន​ប្រយ័ត្ន​ក៏​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួសធ្ងន់​ស្រាល​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ​រង​របួសធ្ងន់​ទាំង​២​នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ មួយ​កន្លែង​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ​២​គ្រឿង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ ឆប តុល​តុង អាយុ​២០​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន រង​របួសស្រាល​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​(HONDA Dream) ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ រង​ការ​ខូចខាត​យ៉ាងដំណំ ។ ទី​២- ឈ្មោះ ឆ​ន វ​ឌ្ឍ​នា ភេទ​ប្រុស ជា​នគរបាល រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (HONDA Dream) ស៊េរី ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង 1Q-7758 រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ផង​ដែរ ។

​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដោយ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ក៏​មាន​ម៉ូតូ​មន្ត្រី​នគរបាល​ម្នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ពីក្រោយ​ផង​ដែរ ។ ពេល​នោះ​ស្រាប់តែ​ម៉ូតូ​ដែល​បើកបរ​នៅ​ខាង​មុខ​បត់​ឆ្វេង​មិន​បើកភ្លើង​ស៊ី​ញ៉ូ បណ្តាល​ឱ្យ​ម៉ូតូ​ក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ចំ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ​ទាំង​ពីរ​គ្រឿង​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ក្រុងប៉ៃលិន​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច លើក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ តែ​ដោយសារ​មន្ត្រី​នគរបាល​រង​របួស​ធ្ងន់ធ្ងរ​ទើបត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។ បច្ចុប្បន្ន​វត្ថុ​តាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ