ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ទាហាន​មួយ​ក្រុម​ថា លើកគ្នា​ទៅ​រំលោ.ភ​លើ​ដី​គេ​មានកម្ម​សិទ្ធ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​គេ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ចបជីក ចបកាប់ និង​ប​ង្កោ​ល​ថ្ម​ផង​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​ជីកដី​ដាំ​បង្គោល​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ស្របច្បាប់​របស់​គេ​ទៅ​វិញ ។ ដី​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​នោះ​មក​ធ្វើ​សកម្មភាព​ជីកដី​ដាំ​បង្គោលរបង​ដើម្បី​រំលោភ​បំពាន​យក​ត្រូវ​បានដឹង​ថា​ជា​ដី​ដែល​មាន​ប្លង់​កាន់កាប់​ដែល​ចេញ​ដោយ​មន្ទីរ​ដែនដី​ខេត្តកំពង់ស្ពឺ​មាន​ម្ចាស់​ឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​គេ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ចបជីក ចបកាប់ និង​ប​ង្កោ​ល​ថ្ម​ផង​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​ជីកដី​ដាំ​បង្គោល​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ស្របច្បាប់​របស់​គេ​ទៅ​វិញ ។

ដី​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​នោះ​មក​ធ្វើ​សកម្មភាព​ជីកដី​ដាំ​បង្គោលរបង​ដើម្បី​រំលោភ​បំពាន​យក​ត្រូវ​បានដឹង​ថា​ជា​ដី​ដែល​មាន​ប្លង់​កាន់កាប់​ដែល​ចេញ​ដោយ​មន្ទីរ​ដែនដី​ខេត្តកំពង់ស្ពឺ​មាន​ម្ចាស់​ឈ្មោះ ស សុខ​ន្តី ដែល​ជា​ម្ចាស់​ស្របច្បាប់​កាន់កាប់​លើ​ដី​នេះ ។

បើ​តាម​មន្ត្រីឃុំ​ក្រាំង​អំពិល​មួយ​រូប​បាន​ប្រាប់​ថា មនុស្ស​ដែល​ចូល​មក​ទន្ទ្រាន​ជីក​ដាំ​បង្គោលរបង​លើ​ដី​កម្ម​សិ​ទ្ឋ​របស់​អ្នក​ដ៏​ទៃ​នោះ​សុទ្ធ​សឹង​ជា​មន្ត្រី​យោធា​វរៈ​៤​ចំណុះ​កងពល​មួយ​ដែល​មានឈ្មោះ អ៊ុ​ក សា​រុន ជា​អ្នកបញ្ជា ។ ដី​ប្លង់​កម្ម​សិ​ទ្ឋ​នេះ​មាន​ក្បាលដី​លេខ​២១៨​ចុះហត្ថលេខា​បញ្ជាក់​ដោយ​លោក​តាប់​ម៉ា​លៃ​ប្រធាន​មន្ទីរ​ដែនដី និង​សុរិយោដី​ខេត្តកំពង់ស្ពឺ ។

ពាក់​ព័​ន្ឋ​នឹង​ការ​ដែល​ក្រុម​ទាហាន​ចូល​មក​រំលោភ​បំពាន​ដី​ប្លង់​កម្ម​សិ​ទ្ឋ​អ្នក​ដ៏​ទៃ​នេះ​(​កន្លែង​នេះ​ភូមិ​ថ្នល់​បត់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​) មិនមែន​ជា​លើក​ទី​១​របស់​ក្រុម​ទាហាន​នោះ​ទេ គឺ​ច្រើន​ដង​មក​ហើយ​តែ​មហិច្ឆតា​នេះ​មិន​បាន​សម្រេច​ទើប​នៅ​តែ​ចិញ្ចឹមចិត្ត​ចង់បាន​រហូត​មក ។

បុរស​ម្នាក់​ឈ្មោះ រុម ដែល​ជា​អ្នក​ចាំ​ដី​ខាងលើ​បាន​ប្រាប់​ផង​ដែរ​ថា រូប​លោក​ធ្លាប់​ត្រូវ​បាន​ក្រុម​ទាហាន​គំរាម​ច្រើន​ដង​មក​ហើយ​នៅ​ពេល​ដែល​គេ​ចូល​មក​ដាំ​បង្គោល​លើ​ដី​ដែល​គាត់​ចាំ​នេះ​ម្តង​ៗ លោក​ថា​«​ជួនកាល​មាន​ទាំង​ស្ពាយ​អាវុធ​មក​ទៀត​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ