ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា១គូស្រីនោះវ៉ៃគ្នាទៅហើយ… ឯងគ្រាន់ឈរមើលសោះក៏វ៉ៃគ្នា​ដែរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឆាកប្រយុទ្ធ​គ្នា​២​ឈុត​ បាន​កើតឡើង​ទាំង​ព្រឹក​ថ្ងៃ​០២ សីហា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រវាង​ស្ត្រី​ខ្មែរ​ម្នាក់តាម​វាយ​ស្ត្រី​ថៃ​រឿង​ជំពាក់​ប្រាក់ ប៉ះ​ចំ​រទេះ​លក់​ផ្លែ​មៀន បណ្តាល​ឱ្យ​កំពប់​រាយ​ប៉ាយ​ពេញ​ដី ក៏​បន្ត​រាលដាលដល់​អ្នក​ម៉ូតូឌុប…

ខេត្តបន្ទាយមានជ័យ ៖ ឆាកប្រយុទ្ធ​គ្នា​២​ឈុត​ បាន​កើតឡើង​ទាំង​ព្រឹក​ថ្ងៃ​០២ សីហា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រវាង​ស្ត្រី​ខ្មែរ​ម្នាក់តាម​វាយ​ស្ត្រី​ថៃ​រឿង​ជំពាក់​ប្រាក់ ប៉ះ​ចំ​រទេះ​លក់​ផ្លែ​មៀន បណ្តាល​ឱ្យ​កំពប់​រាយ​ប៉ាយ​ពេញ​ដី ក៏​បន្ត​រាលដាលដល់​អ្នក​ម៉ូតូឌុប វាយ​គ្នា​ផ្អើល​ដូច​ឈុត​គេ​ថត​រឿងកុន ។

ទោះជា​យ៉ាងណា​ក្តី គូ​ជម្លោះ​ទាំង​២​ឈុត​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយ​គ្រាន់តែ​ដឹង​និង​ស្តាប់​ឮ​ថា គូ​ទី​១​ គឺ​ស្ត្រី​ខ្មែរ​ជា​អាជីវករ​លក់​ទូរស័ព្ទ​នៅ​ផ្សារ​រុង​ក្លឿ និង​ជា​អ្នក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​វាយ​ស្ត្រី​ថៃ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​រស់នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ រឿង​ជំពាក់​ប្រាក់​៦​ម៉ឺន​បាត​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ចេះ​តែ​គេច​មុខ​រហូត មិន​ព្រម​សង​សោះ ។

ក្នុង​ជម្លោះ ស្ត្រី​ខ្មែរ​រូប​នោះ​បាន​ព្រមាន​ទៅ​ស្ត្រី​ថៃ​នោះ​ថា បើ​មិន​ព្រម​សង​ប្រាក់​៦​ម៉ឺន​បាត​នោះ​ទេ ជួប​ពេល​ណា​នឹង​ត្រូវ​(​វ៉ៃ​)​ទៀត ហើយ​អត់ឱ្យ​នាង​ឯង​ស្រួលខ្លួន​ទេ ។ ស្ត្រី​ខ្មែរ​ម្ចាស់បំណុល​និយាយ​ខ្លាំង​ៗ​ថា គាត់​តាម​រកមុខ​ច្រើន​ថ្ងៃ​មក​ហើយ ដែល​ស្ត្រី​ថៃ​រូប​នេះ ​ឃើញ​ចេញចូល​លេងល្បែង​នៅ​កាស៊ីណូ តែង​គេច​មុខ​ពី​គាត់​មិន​ព្រម​សង​សោះ ។

ដោយសារ​តែ​រឿង​ជួយ​ឃាត់​គូ​ជម្លោះ​ទី​១​ មិន​ឱ្យ​ឈ្លោះ​គ្នា ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូឌុប​២​នាក់​ឌឺដង​ដាក់​គ្នា ម្នាក់​ថា ឱ្យ​ម្នាក់​ ម៉េច​មិន​ជួយ​ឃាត់ ខណៈ​ម្នាក់​ទៀត​និយាយ​ថា បើ​ខ្លួន​មិន​ឃាត់​ ម្លេ​៉ះ​ជម្លោះ​នេះ​មិន​ទាន់​បញ្ចប់​ទេ ប្រហែល​វ៉ៃ​គ្នា​ស្រាត​មិន​ខាន ។ អ្នក​ម៉ូតូឌុប​ទាំង​២ សង្ស័យ​យល់​ច្រឡំ​សំដី​រៀងខ្លួន ក៏​ផ្ទុះ​ជា​ជម្លោះ​ហក់​ចូល​វ៉ៃ​គ្នា​ផ្អើល​ច្រក​ទ្វារ​ព្រំដែន ​បណ្តាល​ឱ្យ​ចោមរោម​មើល​កកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក ៕​

អត្ថបទសរសេរ ដោយ