ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទើបជីកបាន​មាស​អាយុកាល២៨០០ឆ្នាំ…តោះមើល

5 ឆ្នាំ មុន

តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា គ្រឿងមាស​ដែល​មាន​អាយុកាល​២៨០០​ឆ្នាំ ត្រូវ​បាន​គេ​ជីក​ឃើញ​នៅ​ស្ថិតនៅ​ភ្នំ Tarbagatai ប្រទេស​កា​ហ្សា​ក់​ស្ថាន ​។ គេ​ជឿជាក់​ថា​ វា​ជា​របស់​គ្រួសារ​អភិជន…

តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា គ្រឿងមាស​ដែល​មាន​អាយុកាល​២៨០០​ឆ្នាំ ត្រូវ​បាន​គេ​ជីក​ឃើញ​នៅ​ស្ថិតនៅ​ភ្នំ Tarbagatai ប្រទេស​កា​ហ្សា​ក់​ស្ថាន ​។

គេ​ជឿជាក់​ថា​ វា​ជា​របស់​គ្រួសារ​អភិជន ដែល​ជា​សមាជិក​ក្រុម​​សា​កា ​។ ក្រុម​សា​កា អាច​នឹង​រស់នៅ​លើ​ផែនដី​ តាំងពី​៨០០​ឆ្នាំ​ មុន​ពេល​កំណើត​របស់​ព្រះ​យេស៊ូ​ ។ ក្នុង​ចំណោម​គ្រឿងមាស​ ដែល​គេ​រក​ឃើញ មាន​ក្រវិល​រាង​កណ្តឹង ច្រវាក់ និងខ្សែ​ក​ជាដើម ដែល​មាន​ត្បូង​មាន​តម្លៃ​ជាប់​មក​ជាមួយ ​។ ពួក​វា​សុទ្ធ​ធ្វើ​ឡើង​ដោយ​​ប្រើ​បច្ចេកទេស​ខ្ពស់ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ប៉ិនប្រសព្វ​របស់​មនុស្ស​ជំនាន់​នោះ​ ។

បុរាណ​វិទូ​រំពឹង​ថា នឹង​អាច​រក​ឃើញ​ផ្នូរ​របស់​ម្ចាស់​គ្រឿងមាស​នេះ​ ។ តែ​ពួក​គេ​ឥលូវ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ​ ។ លោក​សាស្ត្រាចារ្យ Zainolla Samashev ដែល​ទទួល​បន្ទុក​ក្នុង​ការ​ជីក​កកាយ​ខាងលើ បាន​ប្រាប់​ថា ការ​ជីក​រក​ឃើញ​បែប​នេះ គឹ​អាច​ឲ្យ​យើង​ដឹង​ថា ​មាន​សាកសព​មនុស្ស​ជំនាន់​មុន​កប់​នៅ​ទី​នេះ​។ ពួក​គេ​អាច​មក​ពី​គ្រួសារ​អភិជន ដែល​ជា​សមាជិក​របស់​សង្គម​សា​កា​ ។

 

អត្ថបទសរសេរ ដោយ