ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​រីករាយ​ពេល​ដំឡូង​មី​មាន​តម្លៃ​ទីផ្សារ​ល្អ​នៅ​ស្រុក​រមាស​ហែក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៨​នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​ដំឡូង​មី​របស់​ពួក​គាត់​មាន​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ ហើយ​ដំណាំ​ដំឡូង​មី​ដែល​ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​ដាំ​ដុះ​បាន​លើ​ផ្ទៃដី​ជិត​៤០០០​ហិ​កតា…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៨​នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​ដំឡូង​មី​របស់​ពួក​គាត់​មាន​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ ហើយ​ដំណាំ​ដំឡូង​មី​ដែល​ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​ដាំ​ដុះ​បាន​លើ​ផ្ទៃដី​ជិត​៤០០០​ហិ​កតា ហើយ​បាន​ប្រមូល​ផល​រួច​លក់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម (​ពោល​លក់​បាន​ទាំង​សើម​) ។

បើ​តាម​លោក ប៉ែន សា​ម៉េ​ត ជា​កសិករ​ដាំដំឡូង​មី​នៅ​ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ដំឡូង​មី​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ គឺ​មិនសូវ​មាន​ទីផ្សារ​នោះ​ទេ​ដោយ​១​គីឡូ​លក់​ចេញ​បាន​តែ​តម្លៃ​១០០ ទៅ​១៥០​រៀល​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​កម្លាំងចិត្ត​ក្នុង​ការ​បង្កបង្កើន​ផលដំណាំ​ដំឡូង​មី​មួយ​នេះ ។

លោក​បាន​បន្ត​ទៀត​ថា រហូត​មក​បច្ចុប្បន្ន​នេះ​ដោយ​មានការ​គិតគូ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​រក​ទីផ្សារ​នាំ​ចេញ​ដំឡូង​មី ហើយ​បាន​តម្លៃ​ថ្លៃ​គួរសម គឺ​លក់​បាន​ក្នុង​១​គីឡូ​ចាប់ពី​៣៥០​ទៅ​៤០០​រៀល ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​បន្ត​ការ​ដាំ​ដុះ​លើ​ដំណាំ​ដំឡូង​មី​បន្ត​ទៀត ។

ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​បាន​ល្អ​ប្រសើរ​ជាង​មុន​មួយ​កម្រិត​ថែម​ទៀត ។ លោក ប៉ែន សា​ម៉េ​ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​រក​ទីផ្សារ​ទិញ​នូវ​កសិផល​របស់​ពួក​គាត់ និង​សូម​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​បន្ថែម​ទៀត​មិន​ថា ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ក៏​ដោយ ជា​ពិសេស គឺ​រោងចក្រ​សហគ្រាស​ដែល​ទទួល​ទិញ​ដំឡូង​មី ។

បើ​តាម​លោក ចាប ណុ​ល អភិបាលរង​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ផ្ទៃដី​៣,៣៧៩​ហិ​កតា ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ដំឡូង​មី ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ទីផ្សារ​លក់​ចេញ​បាន​តម្លៃ​ថ្លៃ​គួរសម ដែល​ប្រជា​កសិករ​ទទួលយក​បាន គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​មាន​តម្លៃ​ទាប​ធ្វើ​ឲ្យ​កសិករ​ជា​អ្នក​បង្កបង្កើន​ផល​ខាតបង់​ស្ទើរ​គ្មាន​ទីផ្សារ​ទិញ​ផង ។

លោក​អភិបាលរង​ស្រុក​រមាស​ហែក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​បន្តការងារ​បង្កបង្កើន​ផល​បន្ថែម​ទៀត ព្រោះ​រដូវវស្សា​ចូល​មក​ដល់​ហើយ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​នូវ​ពេល​មេឃ​ភ្លៀង​មាន​រន្ទះ​ខ្យល់​កន្ត្រាក់​ជាដើម ត្រូវ​រក​ទីទួល​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ