ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កា.ប់​ឈើ​មាន​ច្រើន​… ហ៊ាន​ប្រហែស​អត់​បាន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រុម​អភិរក្ស​សត្វព្រៃ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ នេះ​ឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស ត្រង់​ចំណុច​អូរ​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រុម​អភិរក្ស​សត្វព្រៃ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ នេះ​ឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស ត្រង់​ចំណុច​អូរ​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​បាន​ប្រជា ពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​នោះ​លួច​យក​ម៉ាស៊ីន​ចូល​ទៅ​អារ​អស់​ជា​ច្រើន​ដើម ខណ​:​ក្រុម​មន្ត្រី​អភិរក្ស​ចុះ​ប្រតិបត្តិការ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ថ្មី​ៗ​នេះ ស្រាប់តែ​ប្រទះ​ឃើញ​ចំរៀក​សំបកឈើ​ប្រណីត​នៅ​សេសសល់​រាយ​ប៉ាយ​ពេញ​ព្រៃ​ជា​ច្រើន​កន្លែង ក្នុង​នោះ​មាន​ដូច​ជា​ឈើ​សុ​ក្រំ និង​ឈើ​ធ្នង់ ជាដើម ។ ការ​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់ហាមឃាត់​នេះ គេ​សង្ស័យ​តែ​មានការ​បើកដៃ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ល្បាត បាន​បង្ហើប​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា កន្លង​ទៅ មាន​គេ​ចូល​ទៅ​លួច​កាប់​ឈើ​ប្រណីត​ក្នុង​តំបន់​អភិរក្ស ដែល​ជា​ឈើ​ដ៏​នៅ​សេសសល់​តិចតួច​បំផុត ខណ​:​ពួក​គេ​ខិតខំ​ថែរក្សា​ការពារ​រាល់ថ្ងៃ​ស្ទើរតែ​មិន​ហ៊ាន​សម្រាក​នោះ​ឡើយ ព្រោះ​ឱ្យ​តែ​ភ្លេចខ្លួន ឬ​ជាប់រវល់​តែ​បន្តិច មាន​អ្នក​ឈរ​ចាំ​បើកភ្លើង​ខៀវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អូរ​ស្លេវ និង​អ្នក​ភូមិ​ភ្នំ​ដំបង ចូល​ទៅ​លួច​កាប់​បំផ្លាញ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​ដែល​ចាំ​យាម​ការពារ​ព្រៃឈើ ស្ទើរតែ​លែង​មាន​កម្លាំង​កំហែង​ក្នុង​ការ​ទប់ស្កាត់​ជនល្មើស​កុំឱ្យ​ចូល​ទៅ​កាប់​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ទៅ​ហើយ ព្រោះ​កន្លង​មក​ពេល​ចាប់​បាន​ជនសង្ស័យ​ជា​អ្នក​ភូមិ ដោយ​មាន​ទាំង​វត្ថុ​តាង ដូច​ជា​ម៉ាស៊ីន​អារឈើ និង​កំណាត់ឈើ​ដែល​គេ​លួច​កាប់ ស្រាប់តែ​ក្រោយមក​មានការ​អន្តរា​គមន៍​ពី​មេ​ភូមិ​ភ្នំ​ដំបង ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ​អស់រលីង លុះ​ថ្ងៃក្រោយ​ពួក​គេ​ទាំងនោះ​ដដែល បាន​នាំ​គ្នា​ចូល​ទៅ​លួច​កាប់​ឈើ​បន្ត​ទៀត ដោយ​មិន​រាងចាល​នោះ​ឡើយ​ដែល​សង្ស័យ​បាន​ទទួលផល​ប្រយោជន៍ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ទទួល​ព័ត៌មាន​ការ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ហើយ ក៏​បាន​រាយ​ការណ៍​​ជូន​ទៅ​លោក​អភិបាលខេត្ត​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​នឹង​ចាត់​ឱ្យ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ចុះ​ដើរ​ល្បាត​មើល ដើម្បី​ការពារ​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ឱ្យ​បាន​គង់​វង់ មិន​អនុញ្ញាតិ​ឱ្យ​នរណា​ម្នាក់​បន្ត​ចូល​ទៅ​កាប់​បំផ្លាញ​ទៀត​នោះ​ឡើយ ។ លោក​​បញ្ជាក់​ថា ការ​ចូល​ទៅ​លួច​កាប់​ឈើ​ទាំងនេះ​គឺជា​អ្នក​រស់នៅ​ក្បែរ​ៗ​ភូមិ​ខាងលើ ឱ្យ​តែ​មាន​ពេល​រវល់​ម្តង​ៗ គឺ​ពួក​គេ​ទាំងនោះ​ឆ្លៀត​ចូល​ទៅ​លួច​កាប់​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ