ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ក្លិប​ធំ​ៗ៣​តាម​ប្រមាញ់ N’Golo Kante ពេល​នេះ Chelsea ប្រើ​វិធីសាស្ត្រ​មួយ​នេះ​ចងជើង

5 ឆ្នាំ មុន

ក្រោយ​ក្លិប​ធំ​ៗ​ជា​ច្រើន​ដូច​ជា Barcelona, Paris SG និង Juventus ព្យាយាម​តាម​ចែចូវ កីឡាករ N’Golo Kante…

ក្រោយ​ក្លិប​ធំ​ៗ​ជា​ច្រើន​ដូច​ជា Barcelona, Paris SG និង Juventus ព្យាយាម​តាម​ចែចូវ
កីឡាករ N’Golo Kante ស្រាប់តែ​ក្លិប Chelsea ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ដល់​តារា​ឆ្នើម​ម្នាក់​នេះ​រយៈ
ពេល​៥​ឆ្នាំ​បន្ថែម​ទៀត ដែល​មាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​៣៨​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ជា​កាដូ​ចងចិត្ត​កុំឱ្យ​ចាកចោល​ទឹកដី​ Stamford Bridge ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ Sportsmole កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ។

ចំពោះ​កុងត្រា​របស់ Kante នៅ​ក្លិប Chelsea មិន​ទាន់​អស់​សុពលភាព​នៅឡើយ​ទេគឺ​​នឹង​​បន្ត​រហូត​ដល់​ឆ្នាំ​២០២១ ប៉ុន្តែ​បែរជា​ត្រូវ​បែកធ្លាយ​នូវ​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូប​នេះ កំពុង​ត្រៀម​ចេញពី​ទឹកដី​ក្លិប​តោ​ខៀវ​នៅ​មុន​បើក​រដូវ​កាល​ថ្មី​ទៅ​វិញ ។

យោង​តាម​របាយការណ៍​ពី​គេហទំព័រ The Times បានឱ្យ​ដឹង​បន្ថែម​ថា ក្លិប​Chelsea បាន​ផ្តល់​ឱកាស​ឱ្យ Kante ក្លាយជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាងគេ​នៅ​ក្នុង​ក្លិប ដោយ​លើស​កីឡា​ករ Hazard ទៅ​ទៀត ដែល​មាន​កុងត្រា​រយៈពេល​៥​ឆ្នាំ​ក្នុង​តម្លៃ​៣៨​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ប្រសិនបើ Kante ព្រម​បន្ត​រួមរស់​ជាមួយ​ក្លិប​តោ​ខៀវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ