យី​មិច​​អ​ញ្ចឹ​ង​…​អាយុជីវិត​មនុស្ស​១​រថយន្តក្រុង​ក្នុង​ឡាន​ណា !


ខេត្តសៀមរាប ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ឡើង​វ៉ា​រថយន្ត​ដឹក​ដំឡូង​បើក​ស្រប​ទិស​គ្នា​មិន​បាន​ខឹង​បុក​គូទ​ហើយ​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ហោះ​ទៅ​បុក​ខឿន​របង​ថ្ម​ដី​ឡូ​តិ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​៧​នាក់​រង​របួសធ្ងន់​ស្រាល ចំណែក​អ្នក​បើករថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​អ្នកដំណើរ​ចំនួន​៣៦​នាក់​ទាំង​អ្នក​របួស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រុក​ទាំង​យប់ ។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​តាម​សម្តី​របស់​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​របស់​ក្រុមហ៊ុន រិ​ទ្ធ មុន្នី ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6855 ដឹក​អ្នកដំណើរ​ចេញពី​ខេត្តសៀមរាប​ទៅ​ភ្នំពេញ មាន​អ្នកដំណើរ​​ចំនួន​៣៦​នាក់​មក​ដល់​ចំណុច​កើតហេតុ​បាន​គេច​រថយន្ត​ដឹក​ដំឡូង​ដែល​បើកបរ​ស្រប​ទិស​គ្នា​ហើយ​បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ហោះ​ទៅ​បុក​ខឿន​របង​ថ្ម​ដី​ឡូ​តិ៍​ពី​ខាងត្បូង​ផ្លូវ​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​៧​នាក់ ស្រី​៣​នាក់ ក្នុង​នោះ​រង​របួសធ្ងន់​ប្រុស​២​នាក់ ។​

​ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម រីឯ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន រិ​ទ្ធិ មុន្នី ខាងលើ​បាន​គេចខ្លួន​បាត់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៧​នាក់​កម្លាំង​ជំនាញ​កំពុង​ស៊ើបសួរ​រក​ឈ្មោះ​ព្រោះ​យប់មិញ​យប់​ពេក ហើយ​ណាមួយ​ប្រញាប់​បញ្ជូន​មនុស្ស​យក​ទៅ​សង្គ្រោះ​ផង ។​

​បច្ចុប្បន្ន​រថយន្ត​បង្ក​ដោយ​ខ្លួនឯង​របស់​ក្រុមហ៊ុន រិ​ទ្ធ មុន្នី ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ