ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​គ្រប់​មជ្ឈដ្ឋាន​ជ្រាប​ទេ?… បើជ្រាប​កុំឆ្ងល់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ថ្ងៃ​ទី​១៩ កក្កដា ២០១៨ របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ចុះ​ហត្ថលេខា​រួច​ហើយ​… សម្រេច​ជា​ស្ថាពរ​ហើយ​… ជួល​ទីតាំង​របស់​ខ្លួន​ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វារ…

រាជធានីភ្នំពេញ ៖ ឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ថ្ងៃ​ទី​១៩ កក្កដា ២០១៨ របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ចុះ​ហត្ថលេខា​រួច​ហើយ​… សម្រេច​ជា​ស្ថាពរ​ហើយ​… ជួល​ទីតាំង​របស់​ខ្លួន​ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វារ ​មក​ដល់​ផ្សារ​រាត្រី​ ជាប់​នឹង​ផ្សារ​ចាស់ ហើយ​បើ​កុំ​ប៉ះ​សួនច្បារ​ផ្សារចាស់ អាច​នឹង​ធ្លាយ​ដល់​សាលចតុមុខ ។

ទីតាំង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ តាម​មាត់ទន្លេ ពី​គល់​ស្ពាន​ជ្រោយចង្វារ មក​ដល់​ផ្សារ​រាត្រី ​មាន​ចម្ងាយ​ច្រើនគី​​ឡូ​​ម៉ែត្រ​​​បាន​ជួល​ឱ្យ​ក្រុមហ៊ុន ចៀន ឈឹង​ថៃ គ្រុប ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ YUETAI GROUP មាន​រយៈពេល​ជួល​៥០​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៨ ដល់​២៨ មិថុនា ២០៦៨ ។

ក្រុមហ៊ុន​ឯកជន​បាន​បង់ប្រាក់​ឈ្នួល​ផ្តាច់​៥០​ឆ្នាំ​នេះ​តែ​ម្តង ចំនួន​១៦.៥០០.០០០​ដុល្លារ ។ បើ​គិត​ជា​ឆ្នាំ​វិញ មួយ​ឆ្នាំ​ប្រមាណ​៣៣​ម៉ឺន​ដុល្លារ ឬ​ជាង​២​ម៉ឺន​​ដុល្លារ​ក្នុង​មួយ​ខែ ។

មន្ត្រី​ច្រើន​នាក់​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ សម្តែង​ការ​មិន​ពេញចិត្ត​ ចំពោះ​ការ​ជួល​ដ៏​មាន​តម្លៃ​ថោក​បំផុត
​នេះ​។

ម្សិលមិញ​នេះ កោះសន្តិភាព​​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ ហ៊ី ប៉ា​វី ប្រធាន​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ​បាន​នៅ​ឡើយ​ទេ ។

អត្ថបទសរសេរ ដោយ