ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេហទំព័រ​​​ថៃមួយ​បានផ្សាយ​រឿង​ខ្មែរ​យើង…ហើយរញ្ជួយគេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការចុះ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​ថៃ​មួយ​បាន​ឲ្យដឹង​ថា ស្ត្រី​ខ្មែរ​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​នៅកណ្តាល​សមុទ្រ ក្រោយ​ពី​ដឹក​ចេញពី​កោះ​ស្មាច់នៅ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ ប៉ុន្តែ​​ត្រូវ​គេ​បញ្ជូន​តាម​ទូក​ម៉ាស៊ីន​ទាន់​​ពេល ខណៈ​ទារក​បាន​កើត​ទៅ​ហើយ ។ ហេតុការណ៍​ខាងលើ…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការចុះ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​ថៃ​មួយ​បាន​ឲ្យដឹង​ថា ស្ត្រី​ខ្មែរ​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​នៅកណ្តាល​សមុទ្រ ក្រោយ​ពី​ដឹក​ចេញពី​កោះ​ស្មាច់នៅ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ ប៉ុន្តែ​​ត្រូវ​គេ​បញ្ជូន​តាម​ទូក​ម៉ាស៊ីន​ទាន់​​ពេល ខណៈ​ទារក​បាន​កើត​ទៅ​ហើយ ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែសីហា នៅកោះ​ស្មាច់ នៃ​ខេត្ត​រ៉ា​ក់​យ៉ង​ប្រទេស​ថៃ ។ ដោយ​មាន​ទំនាក់ទំនង​ពី​ចម្ងាយ សមត្ថកិច្ច​ថៃ​និង​ក្រុម​ជួយ​សង្គ្រោះ​បាន​ទៅ​រង់ចាំ​នៅ​កំពង់​ផែ​ទូក​ភ្លាម​ៗ ដើម្បី​ជួយ​ស្ត្រី​ជា​ពលករ​ដែល​ឈឺពោះ​ឆ្លងទន្លេ​នេះ​។ នៅ​ពេល​ចូល​ដល់​កំពង់​ផែ អ្នក​បើកទូក​ស្រែក​ឱ្យ​ប្រញាប់​ចុះ​មក​ជួយ ព្រោះ​ទារក​កើត​ចេញ​មក​ស្ទើរ​ទាំងអស់​ទៅ​ហើយ ទើប​ក្រុម​ជួយ​សង្គ្រោះ ​និង​សមត្ថកិច្ច​ថៃ​ប្រញាប់ប្រញាល់​លើក​ស្ត្រី​ជា​ម្តាយ​ដាក់​លើ​រថយន្ត​ដឹក​ចេញ​ភ្លាម​ៗ ។

សមត្ថកិច្ច​ថៃ​មួយ​រូប ដែល​មានបទពិសោធន៍ក្នុង​ការ​បង្កើត​កូនជាង​៦០​នាក់​ហើយ​នោះ បាន​ប្រើ​ពេល​ត្រឹមតែ​១៥​នាទី​ទារក​ក៏​កើត​ចេញ​មក ដោយ​សុ​វត្ថិភាព​នៅ​លើ​រថយន្ត និង​មាន​រាង​កាយ​រឹង​មាំ​ទាំងអស់ និង​មាន​ទម្ងន់​២,៦៦​គីឡូក្រាម ។ ទាំង​ម្តាយ​និង​កូន មាន​សុវត្ថិភាព​ទាំងអស់ និង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រ៉ា​ក់​យ៉ង ដើម្បី​សម្រាក​ព្យាបាល ។

តាម​ការ​សាកសួរ​សាច់ញាតិ​ដែល​មក​ជាមួយបាន​ឲ្យ​ដឹង​ថា ស្ត្រី​ពលករ​ខ្មែរ​រូប​នេះ​ឈ្មោះ សែ​ម​សម្បត្តិ អាយុ​២៧​ឆ្នាំ ធ្វើការ​នៅ​រី​សត​មួយ​កន្លែង​លើ​កោះ​ស្មាច់ បាន​ឈឺពោះ​ឆ្លងទន្លេ​ភ្លាម​ៗ​គឺជា​ការ​កើត​មុន​កំណត់​ ព្រោះ​ទើប​មាន​ផ្ទៃពោះ​៨​ខែ ដូច្នេះ​ហើយ​ទើប​មិន​បាន​ត្រៀម​ជា​មុន​ ។ ​ការ​សម្រាលកូន​លើ​ទូក​ម៉ាស៊ីន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នេះ ធ្វើ​ឲ្យ​ពលករ​ខ្មែរ​មួយ​ចំនួន ​ពិសេស​ជនជាតិ​ថៃ​ចាត់​ទុក​ថា ​ជា​ទូក​នាំ​សំណាង ។

មិនតែប៉ុណ្ណោះ អ្នកខ្លះ​យក​លេខ​ទូក​ម៉ាស៊ីន​នោះ​០៤៩ ស្លាក​លេខ​ទូក​០២៧៣ និង​ទម្ងន់​របស់​ទារក​២,៦៦​គីឡូក្រាម យក​ទៅ​ចាក់​ឆ្នោត​ថៃ​ព្រោងព្រាត​ផង​ដែរ ដែល​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​១ ខែសីហា​ ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ