ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​ប្រាក់​ស្ត្រី​ខ្មែរ​តាម​វាយ​ស្ត្រី​ថៃ​រាល​ដល់​អ្នក​ម៉ូតូឌុប​ផ្អើល​ទាំង​ព្រឹក​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឆាកប្រយុទ្ធ​គ្នា​២​ឈុត​បាន​កើត​មាន​ទាំង​ព្រឹក​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ស្ត្រី​ខ្មែរ​តាម​វាយ​ស្ត្រី​ថៃ​រឿង​ជំពាក់​ប្រាក់​ប៉ះ​ចំ​រទេះ​លក់​ផ្លែ​មាន​កំពប់​រាយ និង​បន្ត​រាលដាល​ដល់​អ្នក​ម៉ូតូឌុប​វាយ​គ្នា​ផ្អើល​ដូច​រឿងកុន ។ ទោះជា​យ៉ាងណា​គូ​ជម្លោះ​ទាំង​២​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ…

ខេត្តបន្ទាយមានជ័យ ៖ ឆាកប្រយុទ្ធ​គ្នា​២​ឈុត​បាន​កើត​មាន​ទាំង​ព្រឹក​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ស្ត្រី​ខ្មែរ​តាម​វាយ​ស្ត្រី​ថៃ​រឿង​ជំពាក់​ប្រាក់​ប៉ះ​ចំ​រទេះ​លក់​ផ្លែ​មាន​កំពប់​រាយ និង​បន្ត​រាលដាល​ដល់​អ្នក​ម៉ូតូឌុប​វាយ​គ្នា​ផ្អើល​ដូច​រឿងកុន ។

ទោះជា​យ៉ាងណា​គូ​ជម្លោះ​ទាំង​២​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយ​គ្រាន់តែ​ដឹង និង​ស្តាប់​ឮ​ថា​គូ​ទី​១ គឺ​ស្ត្រី​ខ្មែរ ជា​អាជីវករ​លក់​ទូរស័ព្ទ​នៅ​ផ្សារ​រុង​ក្លឿ និង​ជា​អ្នក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត វាយ​ស្ត្រី​ថៃ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​រស់នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ រឿង​ជំពាក់​ប្រាក់​៦​ម៉ឺន​បាតប្រាក់​ថៃ រយៈពេល​២​ឆ្នាំ​តែ​មិន​ព្រម​សង ។

ក្នុង​ជម្លោះ​នោះ​ស្ត្រី​ខ្មែរ​ថា ឲ្យ​ស្ត្រី​ថៃ​បើ​មិន​ព្រម​សង​ប្រាក់​៦​ម៉ឺន​បាត​ដែល​ជំពាក់​ទេ​ជួប​ពេល​ណា និង​ត្រូវ​ទៀត​ហើយ​ថា គាត់​តាម​រក​ជា​ច្រើន​ថ្ងៃ​ហើយ​ដែរ ប៉ុន្តែ​ស្ត្រី​ថៃ​រូប​នេះ​ចេញចូល​លេងល្បែង​នៅ​កាស៊ីណូ​ចេះ​តែ​គេច​គាត់ ។

ដោយសារ​តែ​រឿង​ជួយ​ឃាត់​គូ​ជម្លោះ​ទី​១ មិន​ឲ្យ​ឈ្លោះ​គ្នា អ្នក​ម៉ូតូឌុប​២​នាក់​ឌឺដង​ដាក់​គ្នា​ម្នាក់​ថា ឲ្យ​ម្នាក់​ម៉េច​មិន​ជួយ​ឃាត់ ខណៈ​ម្នាក់​ទៀត​និយាយ​ថា បើ​ខ្លួន​មិន​ឃាត់​ម្លេះ​ជម្លោះ​ក៏​មិន​ទាន់​បញ្ចប់​ដែរ ។ អ្នក​ម៉ូតូឌុប​ទាំង​២​នាក់​សង្ស័យ​យល់​ច្រឡំ​សំដី​រៀងខ្លួន​ក៏​ផ្ទុះ​ជម្លោះ​វាយ​គ្នា​ផ្អើល​ច្រក​ទ្វារ​ទាំង​ព្រឹក​តែ​ម្តង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ