ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​នៅ​ពីក្រោយ​ការ​ផ្តល់​កាដូ​ពី​សម្តេច​តេ​ជោ សម្រាប់​ការ​ជិះ​កាណូត និង​រថភ្លើង free ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តំណាងរាស្ត្រ​នីតិកាល​ទី​៦ សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តំណាងរាស្ត្រ​នីតិកាល​ទី​៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​សម្រាប់​វត្តមាន​របស់​សម្តេច​តេ​ជោ នោះ គឺ​កាដូរ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជិះ​កាណូត​ទៅ​មក​ពី​ភ្នំពេញ​-​តា​ខ្មៅ ក៏​ដូច​ជា ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត ឬ​ប៉ោយ​ប៉ែ​ត​-​ភ្នំពេញ ដោយ​មិន​គិត​ប្រាក់​ផង​ដែរ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ខ្មែរ​នា​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ថ្លែង​បញ្ជាក់​ថា កាដូ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក និង​ផ្លូវ​រថភ្លើង​នេះ គឺ​មាន​សុពលភាព​រហូត​ដល់​ខែមករា ឆ្នាំ​២០១៩ ឯណោះ ។

សម្តេច​តេ​ជោ​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​អាណា​ត្តិ​ថ្មី​នេះ​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ដូច្នេះ​ព្រឹក​នេះ ខ្ញុំ​សម្រេច​ថា សម្រាប់​ការ​ប្រើប្រាស់​នូវ​ការ​ជិះ​កាណូត​ត​ពី​ទី​នេះ​ទៅ​កាន់​តា​ខ្មៅ ដែល​គ្រោង​ថា យក​ប្រាក់​នៅ​ថ្ងៃនេះ​ឥឡូវនេះ គឺ​សុំ​ពន្យារ​ហូត​ដាច់​ឆ្នាំ​២០១៨ សម្រាប់​ប្រជាជន​ជិះ​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​» ។

តើ​អ្វី​នៅ​ពីក្រោយ​នៃ​ការ​ផ្តល់​ជូន​កាដូ​នេះ? ប្រាកដ​ណាស់ នេះ​មិនមែន​ទើប​ជា​កាដូ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ ។ ជាក់ស្តែង​កន្លង​មក​រាជរដ្ឋាភិបាល​ក៏​អនុញ្ញាតិ​ឲ្យ​កម្មករ​-​កម្មការិនី សិស្ស​-​និស្សិត​ធ្វើ​ដំណើរ​ដោយ​មិន​គិត​ប្រាក់​សម្រាប់​សេវា​រថយន្តក្រុង​សាធារណៈ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​សម្តេច​ក៏​បាន​បញ្ជាក់​ជូន​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា​នេះ​ថា ៖ «​អ​ញ្ចឹ​ង​នេះ គឺជា​កាដូ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​អបអរ​សារ​ទរ​ចំពោះ​ឆ្នាំំ​ដែល​ជា​ឆ្នាំ​ជោគជ័យ​សម្រាប់​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​កម្ពុជា​» ។

ប្រាកដ​ណាស់​កម្ពុជា​បាន​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​តាម​រយៈ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ កន្លង​ទៅ​នេះ ដែល​មាន​ពលរដ្ឋ​ខ្មែរ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន​៨២.៨៩% នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ៨,៣៨០,២១៧ និង​មាន​គណបក្ស​នយោបាយ​ចំនួន (២០) បាន​ចូលរួម គឺ​បាន​បង្ហាញ​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា​ច្រើន​លើសលុប​បំផុត​គាំទ្រ​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ជា​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​ត្រូវ​បាន​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ។

តាម​រយៈ​សន្លឹក​ឆ្នោត​បឋម​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​បក្ស គឺ​បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី ហើយ​អាច​នឹង​ទទួល​បាន​អាសនៈ​ទាំង​១២៥ នៅ​រដ្ឋសភា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ