ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនឆ្លងទន្លេទេ គឺ​ឆ្លង​សមុទ្រ​…សម្រាល​សុខសប្បាយទាំង​ម្តាយនិង​កូន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំ​ព​រ័​ក្នុងស្រុក​របស់​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ម្នាក់​បាន​ឈឺពោះ​ប្រុង​សម្រាលកូន​កណ្តាល​សមុទ្រ​ក្រោយ​ដឹក​ចេញពី​កោះ​ស្មាច់​នៅ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​គេ​បញ្ជូន​តាម​ទូក​ប្រើ​ម៉ាស៊ីន​ទាន់​ពេលវេលា ។ ហេតុ​ការ​ណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា​ ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ​ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំ​ព​រ័​ក្នុងស្រុក​របស់​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ម្នាក់​បាន​ឈឺពោះ​ប្រុង​សម្រាលកូន​កណ្តាល​សមុទ្រ​ក្រោយ​ដឹក​ចេញពី​កោះ​ស្មាច់​នៅ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​គេ​បញ្ជូន​តាម​ទូក​ប្រើ​ម៉ាស៊ីន​ទាន់​ពេលវេលា ។ ហេតុ​ការ​ណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា​ ឆ្នាំ​២០១៨ នៅ​កោះ​ស្មាច់​នៃ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ​។

ដោយ​មានការ​ទំនាក់ទំនង​ពី​ចម្ងាយ សមត្ថកិច្ច​ថៃ​ និង​ក្រុម​ជួយ​សង្គ្រោះ​បាន​ទៅ​រង់ចាំ​នៅ​បរិវេណ​មាត់កំពង់​ផែ​ទូក​ភ្លាម​ៗ​ដើម្បី​ជួយ​ស្ត្រី​ជា​ពលករ​ដែល​ឈឺពោះ​បម្រុង​សម្រាលកូន​នោះ​។ នៅ​ពេល​ចូល​ដល់​កំពង់​ផែ អ្នក​បើកទូក​ស្រែក​ឲ្យ​ប្រញាប់​ចុះ​មក​ជួយ ព្រោះ​ក្បាល និង​ដងខ្លួន​ទារក​លិច​ចេញ​មក​ស្ទើរតែ​ទាំងអស់ ទើប​ក្រុម​ជួយ​សង្គ្រោះ និង​សមត្ថកិច្ច​ថៃ​ប្រញាប់ប្រញាល់​លើក​ស្ត្រី​ដែល​ឈឺពោះ​សម្រាលកូន​ដាក់​លើ​រថយន្ត​ដឹក​ចេញ​ភ្លាម​ៗ​។

សមត្ថកិច្ច​ថៃ​ម្នាក់ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​បង្កើត​កូនជាង​៦០​នាក់​ហើយ ប្រើ​ពេល​ត្រឹមតែ​១៥​នាទី ទារក​ក៏​កើត​ចេញ​មក​ដោយ​សុវត្ថិភាព​លើ​រថយន្ត គឺជា​កូនប្រុស មាន​រាង​កាយ​រឹង​មាំ​ទាំងអស់ មាន​ទម្ងន់​២,៦៦​គីឡូក្រាម មាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន ។ បន្ទាប់​មក​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រ៉ា​ក់​យ៉ង​ដើម្បី​សម្រាក​ព្យាបាល​បន្ត​ទៀត​។

សាកសួរ​សាច់ញាតិ​ដែល​មក​ជាមួយ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ឈឺពោះ​សម្រាលកូន​ឈ្មោះ សែ​ម សម្បត្តិ អាយុ​២៧​ឆ្នាំ សញ្ជាតិ​ខ្មែរ ធ្វើការ​នៅ​រី​សត​មួយ​កន្លែង​នៅ​លើ​កោះ​ស្មាច់ ឈឺពោះ​កើត​ភ្លាម​ៗ គឺជា​ការ​កើត​មុន​កំណត់ ព្រោះ​ទើប​មាន​ផ្ទៃពោះ​៨​ខែ ដូច្នេះ​ហើយ​ទើប​មិន​បាន​ត្រៀម​ជា​មុន ​។ ​ការ​សម្រាលកូន​លើ​ទូក​ម៉ា​ស៊ី​ន​ដែល​ពី​មុន​មិន​ធ្លាប់​មាន​នេះ​បាន​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​ ពិសេស​ជនជាតិ​ថៃ​ចាត់​ទុក​ថា​ជា​ទូក​នាំ​សំណាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ