ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្ដៅ​ធ្វើ​ឱ្យ​កសិផល​ឡើងថ្លៃ​

5 ឆ្នាំ មុន

ក្រសួងកសិកម្ម​ជប៉ុន​បាន​បង្ហាញ​ពី​ថ្លៃ​កសិផល​នៅ​ក្នុង​ប្រទេស​កាលពី​ស​ប្ដា​ហ៍​កន្លង​មក​ថា​ស្ពៃក្ដោប​ក្នុង​ទីផ្សារ​នៅ​ក្រុង​តូ​ក្យូ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​១២៩​យ៉េន ឬ​១,២​ដុល្លារ​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ កើនឡើង​ប្រហែល​៦៥​ភាគរយ​នៃ​ថ្លៃ​ធម្មតា​នៅ​ចុងខែ​កក្កដា​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។ អង្គភាព​ដែល​ពាក់ព័ន្ធ​បាន​ទទួលស្គាល់​ថា​ទិស​ដៅ​ថ្លៃ​ទំនិញ​ផ្នែក​កសិផល​ក្នុង​មួយ​រយៈ​នេះ​នឹង​មាន​ស្ថានភាព​បែប​ណា​គឺ​អាស្រ័យ​លើ​អាកាសធាតុ ។ ចំណែក​ក្រុមហ៊ុន​«​អ៊ីមូរ៉ា​យ៉ា​» (Imuraya)…

ក្រសួងកសិកម្ម​ជប៉ុន​បាន​បង្ហាញ​ពី​ថ្លៃ​កសិផល​នៅ​ក្នុង​ប្រទេស​កាលពី​ស​ប្ដា​ហ៍​កន្លង​មក​ថា​ស្ពៃក្ដោប​ក្នុង​ទីផ្សារ​នៅ​ក្រុង​តូ​ក្យូ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​១២៩​យ៉េន ឬ​១,២​ដុល្លារ​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ កើនឡើង​ប្រហែល​៦៥​ភាគរយ​នៃ​ថ្លៃ​ធម្មតា​នៅ​ចុងខែ​កក្កដា​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។

អង្គភាព​ដែល​ពាក់ព័ន្ធ​បាន​ទទួលស្គាល់​ថា​ទិស​ដៅ​ថ្លៃ​ទំនិញ​ផ្នែក​កសិផល​ក្នុង​មួយ​រយៈ​នេះ​នឹង​មាន​ស្ថានភាព​បែប​ណា​គឺ​អាស្រ័យ​លើ​អាកាសធាតុ ។ ចំណែក​ក្រុមហ៊ុន​«​អ៊ីមូរ៉ា​យ៉ា​» (Imuraya) ផ្នែក​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​នំ​ដ៏​ចំណាស់​របស់​ជប៉ុន​បាន​បង្ហាញ​ថា​អត្រា​នៃ​ការ​លក់​កា​រ៉េ​ម​សណ្ដែកក្រហម និង​កា​រ៉េ​ម​វ៉ា​នី​ឡា​(Vanilla) កើនឡើង​ជិត​១០​ភាគរយ ។

ស្ថានភាព​នៃ​បម្រែបម្រួល​លើ​ថ្លៃ​ទំនិញ​កសិផល​របស់​ជប៉ុន​ជា​ទូទៅ​បាន​អាស្រ័យ​ទៅ​តាម​រដូវ​កាល ឬ​ខែ​ជា​រៀង​រាល់​ឆ្នាំ ។ ម្យា​៉​ង​ទៀត​ក្នុង​មួយ​រយៈពេល​នេះ​ជប៉ុន​កំពុង​ជួបនឹង​គ្រោះ​មហន្តរាយ​ទឹកជំនន់ រួម​ទាំង​មាន​អាកាសធាតុ​ក្ដៅ​ជា​ហេតុផល​បង្ក​ឲ្យ​មាន​ស្ថានភាព​បែប​នេះ ។

ម្យ៉ាងទៀត​ចំពោះ​ប្រទេស​ជិតខាង​ជប៉ុន រួម​មាន​កូរ៉េ​ខាងត្បូង​បាន​ជួបនឹង​ឥទ្ធិពល​ព្យុះ​កម្តៅ​ដូច​ជប៉ុន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៤​នាក់ ខណៈ​ពេល​លោក​ប្រធានាធិបតី​មូ​ន ជេ​អ៊ី​ន ​(Moon Jae-In)​បាន​ថ្លែង​ថា​ស្ថានការណ៍​ដែល​កើតឡើង​គឺជា «​គ្រោះ​ធម្មជាតិ​» រួម​ទាំង​បង្ហាញ​ពី​ក្ដី​បារម្ភ​ថា​ថ្លៃ​ទំនិញប្រើប្រាស់ ពិសេស​អគ្គិសនី ទឹក និង​បន្លែ​នឹង​ឡើងថ្លៃ​ខ្ពស់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ