ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់សួរថា… ធ្វើចឹងហើយបានអីមកវិញ?

5 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ ជម្លោះហិង្សារ​​រវាង​ប្អូនថ្លៃ និងបងថ្លៃ​ ដោយ​ពេលនេះម្នាក់​ចូល​ពេទ្យ និងម្នាក់​​រត់ចោលស្រុក ​បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣១ កក្កដា…

​ខេត្តក្រចេះ ៖ ជម្លោះហិង្សារ​​រវាង​ប្អូនថ្លៃ និងបងថ្លៃ​ ដោយ​ពេលនេះម្នាក់​ចូល​ពេទ្យ និងម្នាក់​​រត់ចោលស្រុក ​បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣១ កក្កដា ​នេះ ស្ថិត​នៅ​ចំណុច​​​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

សេចក្តីរាយការណ៍បានឱ្យដ​ឹងថា ​ជនសង្ស័យ​ជាប្អូនថ្លៃ​ឈ្មោះ យ៉ា​ន់ ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​លើ​ខ្ទម​ត្រពាំង​ឈូក ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ (រត់គេច​ខ្លួន​បាត់) ។ ជន​រង​គ្រោះ​​ឈ្មោះសយ ចិន្តា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាបងថ្លៃ​​ បាន​​រង​របួស​ត្រង់​ចង្កេះ​ខាងឆ្វេង និងប្រអប់ដៃ​ខាងឆ្វេង បណ្ដាល​ឱ្យ​ដាច់​ឈាម​ហូរ​ខ្លាំង ។

ប្រភពបន្តថា រឿងហេតុ​ដំបូង គឺនៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ជនសង្ស័យ​បាន​ទៅ​ទារ​យក​​ម៉ា​សុ​ី​ន​ត្រង់​សុ​ី​ណឺ​សម្រាប់​អារ​​ឈេ​ី​ពី​ជន​រង​គ្រោះ​ ដែល​ត្រូវជា​បងថ្លៃ​វិញ ។ ប៉ុន្តែ​ពេល​នោះ​ ជន​រង​គ្រោះ​មិន​ព្រម​ឱ្យ​​ទៅ​ជន​សង្ស័យ​ទេ ។ បន្ទាប់​មក ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ឈ្លោះប្រកែក​ទាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង ពេល​នោះ​ជន​រង​គ្រោះ​បាន​វាយទៅ​ជនសង្ស័យ​មួយ​ដៃ ធ្វើ​ឲ្យ​ជនសង្ស័យ​ចាប់ផ្តើម​ខឹង​ជា​ខ្លាំង ហើយ​បាន​ស្ទុះ​ទៅ​ទាញ​យក​កាំ​បិត​ផ្គាក់ ដែល​ខ្លួន​ដាក់​​តាម​​ម៉ូតូយក​ទៅ​កាប់​លេ​ី​ជន​រង​គ្រោះ​ពីរ​កាំបិត​ត្រូវ​ត្រង់​ចង្កេះ​ខាងឆ្វេង​មួយ​កាំបិត​និងត្រូវ​ត្រង់​ប្រអប់ដៃ​ខាងឆ្វេង​មួយ​កាំបិត បណ្ដាល​ឲ្យ​ដាច់​ហូរ ឈាម​ជោគ​ដី ។

បន្ទាប់​មក​ ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេឯង​នៅ​ជិតខាង​ជួយ ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋនៅ​ក្បែរ បាន​រត់​អន្តរាគមន៍ ប៉ុន្តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចោលស្រុក​បាត់ ដោយ​បោះ​កាំបិត​ផ្គាក់​នៅ​លេ​ី​ចិ​ញ្ចេ​ី​ម​ផ្លូវ ឆ្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រមាណ​៥០ម៉ែត្រ ។

អត្ថបទសរសេរ ដោយ