ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​ឧស្សាហកម្ម​​រឹង​មាំ ព្រោះ​កំណែ​ទម្រង់ការ​ផ្គត់ផ្គង់

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញ​ឧស្សាហកម្ម​ចិន​បាន​លូតលាស់​១៧,២% ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ។ ប្រាក់​ចំណេញ​​ឧស្សាហកម្ម​បាន​កើនឡើង​២០%​នៅ​ខែមិថុនា…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញ​ឧស្សាហកម្ម​ចិន​បាន​លូតលាស់​១៧,២% ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ។ ប្រាក់​ចំណេញ​​ឧស្សាហកម្ម​បាន​កើនឡើង​២០%​នៅ​ខែមិថុនា ឬ​ទាប​ជាង​ខែឧសភា ១,១% ។
លោក He Ping អ្នក​ស្ថិតិ​ក្នុង​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញ​ដ៏​រឹង​មាំ​នេះ គឺ​ជំរុញ​ដោយសារ​កំណែ​ទម្រង់ការ​ផ្គត់ផ្គង់​នៅ​ប្រទេស​ចិន ។

ក្នុងអំឡុងពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ ការ​ចំណាយ​បាន​ធ្លាក់​ចុះ​មក​ស្មើ​១៣,៥៥​ដុល្លារ សម្រាប់​រាល់​ប្រាក់​ចំណូល​ចំនួន​១៤,៦៤​ដុល្លារ ។

ឧស្សាហកម្ម​ប្រេងឥន្ធនៈ ការ​បូម​ឧស្ម័ន ការ​រំលាយ​លោហៈ និង​កិន​លោហៈ មើលឃើញ​ប្រាក់​ចំណេញ​កើនឡើង​ប្រមាណ​៣១០% និង​១១០% នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។

ផលិតផល​រ៉ែ (​មិនមែន​ជា​លោហៈ និង​ផលិតកម្ម​ធាតុគីមី​) ក៏​មើលឃើញ​ប្រាក់​ចំណេញ​កើនឡើង​៤៤,១% និង​២៩,៤% ផង​ដែរ ។

ជាមួយ​គ្នា​នេះ ប្រាក់​ចំណេញ​បាន​ពី​ផ្នែក​ផលិតកម្ម និង​ផ្គត់ផ្គង់​អគ្គិសនី​និង​កម្តៅ បាន​កើនឡើង​២៧,៤% ។ ឧស្សាហកម្ម​ទាំង​៥ ស្មើនឹង​៦៧% នៃ​គម្រោង​ឧស្សាហកម្ម​សរុប​របស់​ប្រទេស​ចិន ក្នុងអំឡុងពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម NBS ។

លោក He Ping បាន​បន្ត​ថា ៖« កំណើន​តម្លៃ​បាន​រក្សា​ប្រាក់​ចំណេញ​ផ្នែក​ឧស្សាហកម្ម បើ​ទោះជា​ការ​លូតលាស់​ក្នុង​ផ្នែក​ផលិតកម្ម​អន់​ថយ​កាលពី​ខែមិថុនា​ក្តី » ។

ស​ន្ទ​ស្សន៍​តម្លៃ​របស់​អ្នក​ផលិត The producer price index (PPI) ដែល​វាស់​ការ​ចំណាយ​​សម្រាប់​ផលិតផល​ក្នុង​រោងចក្រ បាន​កើនឡើង​៤,៧%​កាលពី​ខែមិថុនា ខ្ពស់​ជាង​ខែឧសភា ដល់​ទៅ​០,៦% ។ រីឯ​ស​ន្ទ​ស្សន៍​តម្លៃ​វត្ថុធាតុដើម The Input Price Index (IPI) បាន​កើនឡើង​៥,១%​ក្នុង​រយៈពេល​ដូច​គ្នា ខ្ពស់​ជាង​ខែឧសភា ០,៨% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ