ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ព្រួយបារម្ភ​ពី​ដំណាំ​សណ្តែកកួរ​មាន​ចៃ​ច្រើន ខណៈ​មិនដឹង​មានអី​កម្ចាត់(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករបន្ទាប់​ពី​សង្កេត​ឃើញ​ដំណាំ​សណ្តែកកួរ​របស់​ខ្លួន​នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​មាន​ចៃ​ខ្មៅ​ៗ​រុំ​ពេញ​ដើម និង​ស្លឹក​ជា​ច្រើន បណ្តាល​ឱ្យ​ក្លាយទៅជា​រួញ ហើយ​អត់​សូវ​មាន​ផ្លែ​ច្រើន ទើប​ធ្វើ​ឱ្យ​ស្ត្រី​ជា​កសិករ​ម្នាក់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ណាមួយ​មិន​ហ៊ាន​បាញ់​ថ្នាំពុល​កម្ចាត់​សត្វល្អិត​ទាំងនោះ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ទទួលទាន​នៅ​តាម​ផ្ទះ​ក្នុង​ក្រុងប៉ៃលិន ។…

ខេត្ត​ប៉ៃលិន ៖ កសិករបន្ទាប់​ពី​សង្កេត​ឃើញ​ដំណាំ​សណ្តែកកួរ​របស់​ខ្លួន​នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​មាន​ចៃ​ខ្មៅ​ៗ​រុំ​ពេញ​ដើម និង​ស្លឹក​ជា​ច្រើន បណ្តាល​ឱ្យ​ក្លាយទៅជា​រួញ ហើយ​អត់​សូវ​មាន​ផ្លែ​ច្រើន ទើប​ធ្វើ​ឱ្យ​ស្ត្រី​ជា​កសិករ​ម្នាក់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ណាមួយ​មិន​ហ៊ាន​បាញ់​ថ្នាំពុល​កម្ចាត់​សត្វល្អិត​ទាំងនោះ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ទទួលទាន​នៅ​តាម​ផ្ទះ​ក្នុង​ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សុខ ភាព អាយុ​៥៥​ឆ្នាំ មាន​ប្តី​ឈ្មោះ នូ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ចាប់ផ្តើម​ដាំ​ដំណាំ​សណ្តែកកួរ​ជាង​២០​រង ដោយ​ដាំ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ក៏​ទើបតែ​ផ្លែ​ធំ​ល្មម​បេះ​អាច​លក់​ជា​បណ្តើរ​ៗ ។ ប៉ុន្តែ​អ្វី​ដែល​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​នោះ ដោយសារ​តែ​សណ្តែកកួរ​របស់​គាត់​មាន​សត្វ​ចៃ​ខ្មៅ​ៗ រុំ​ពេញ​ស្លឹក និង​ដើម​ធ្វើ​ឱ្យ​ផ្លែ​សណ្តែក​ក្លាយទៅជា​រួញ​ខ្លី​មិនសូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ព្រោះ​សត្វ​ចៃ​ទាំងនោះ​រោម​ដើម ធ្វើ​ឱ្យ​ស្លឹក​រួញ ដោយ​គាត់​កំពុង​សួរនាំ​គេឯង ដើម្បី​រក​វិធី​កម្ចាត់​សត្វ​ចៃ​ទាំងនោះ​ចេញពី​សណ្តែក​របស់​ខ្លួន ។

កាលពីមុន​គាត់​ធ្លាប់​ដាំ​សណ្តែក​ដូច្នេះ​ដែរ មិន​ធ្លាប់​ឃើញ​មាន​ចៃ​បែប​នេះ​ឡើយ ទើបតែ​ពេល​នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់ ជោកជាំ​ខ្លាំង​ពេក​ក៏​ប្រែ​ក្លាយទៅជា​បែប​នេះ ។ គាត់​បន្ត​ទៀត​ថា ដោយសារ​តែ​ការ​ដាំ​ដំណាំ​សណ្តែក​នេះ​មានការ​លំបាក​បន្ទាប់​ពី​ប្រមូល​ផល​រួច​គាត់​នឹង​ចាប់ផ្តើម​ដាំ​ត្រសក់ទ្រើង និង​ដំណាំ​ស្ពៃ ឬ​សាឡា​ត់​ជំនួស​វិញ​ព្រោះ​សណ្តែក​បច្ចុប្បន្ន​នេះ​ក៏​មិនសូវ​ថ្លៃ​ប៉ុន្មាន​ដែរ ដោយ​១​គីឡូក្រាម​លក់​បាន​ត្រឹមតែ​១៥០០​ទៅ​២០០០​រៀល​ប៉ុណ្ណោះ ដែល​ចុះថ្លៃ​ជាង​ឆ្នាំ​មុន ដែល​១​គីឡូក្រាម​អាច​លក់​បាន​រហូត​ដល់​៣០០០​ទៅ​៦០០០​រៀល​ឯណោះ ។

គាត់​បញ្ជាក់​ថា ការ​ដាំ​ដំណាំ​បន្លែ​អន្លក់​ជា​រៀងរាល់ថ្ងៃ​នេះ ភាគច្រើន គឺ​រៀន​រក​បទ​ពិសោធន៍​ដោយ​ខ្លួនឯង មិនសូវ​ឃើញ​មាន​ខាង​មន្ទីរ​កសិកម្ម ឬ​អាជ្ញាធរ​ចុះ​ទៅ​បង្រៀន ឬ​ពន្យល់​ពី​របៀប​ដាំ​ដុះ​នោះ​ឡើយ ដោយ​យូរ​ៗ​ម្តង​ទើប​គេ​ឃើញ​មន្ត្រី​កសិកម្ម​ចុះ​ទៅ​សួរនាំ ។ ពួក​គាត់​ដាំ​ដុះ​រាល់ថ្ងៃ គឺ​មានការ​ប្រថុយ​ប្រ​ថា​យ​ខ្លាំង ព្រោះ​ពេល​ខ្លះ​អត់​យល់​ពី​របៀប​ដាក់​ជី ឬ​បាញ់ថ្នាំ​នោះ​ឡើយ ដូច្នេះ​ហើយ​ទើប​មាន​អ្នកខ្លះ​បាញ់ថ្នាំ​ពេល​ល្ងាច ស្រាប់តែ​បេះ​លក់​ពេល​ព្រឹក បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ។ ចំណែក​គាត់​វិញ មិន​ហ៊ាន​បាញ់​ថ្នាំពុល​នោះ​ទេ ហើយ​ក៏​ដាក់​ជី​លាមក​សត្វ​មាន់​ទា និង​គោ​ដែល​ទិញ​ពី​អ្នក​ភូមិ​យក​ទៅ​ដាក់​តាម​រង​ដំណាំ ។ គាត់​ក៏​សំណូមពរ​ដល់​ខាង​មន្ទីរ​កសិកម្ម​ឱ្យ​យកចិត្តទុកដាក់​ចុះ​ទៅ​បង្ហាត់បង្រៀន​ដល់​ប្រជា​ព ល​រដ្ឋ​ដែល​ប្រកប​របរ​ដាំ​ដុះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ធ្វើ​តាម​ស្តង់ដារ និង​ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​យក​ទៅ​ទទួលទាន​តាម​ផ្ទះ ។

ចំណែក​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ក៏​មានការ​រអ៊ូរទាំ​ផង​ដែរ​ថា សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ហាក់ដូច ជា​កូន​ដែល​គ្មាន​ឪពុក​ម្តាយ​មើលថែ​រក្សា ព្រោះ​អត់​មាន​អ្នក​ណា​ចុះ​ទៅ​អប់រំ​ណែនាំ ឬ​បង្ហាត់បង្រៀន​ពី​របៀប​ដាំ​ដុះ​ដំណាំ​ទាល់តែ​សោះ ដោយ​នាំ​គ្នា​ធ្វើ​តាមតែ​ទម្លាប់​ត​ៗ​គ្នា គ្មាន​អ្នក​ណា​ពន្យល់​ពី​បច្ចេកទេស​នោះ​ឡើយ ជា​ពិសេស​ការ​ដាំពោត​ក្រហម ឬ​ដំឡូង​មី​ក៏​ធ្វើ​តាម​យថាកម្ម ពោល គឺ​ខ្លួន​ទីពឹង​ខ្លួន បើ​បាន​ផល​ក៏​នាំ​គ្នា​ត្រេកអរ តែបើ​ខាត​ក៏​ជំពាក់​បំណុល​គេ​ស្ទើរ​ងើប​ខ្លួន​មិន​រួច ។

ពួក​គាត់​សំណូមពរ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​មេត្តា​ហៅ​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​យក​ទៅ​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ផង ដើម្បី​កុំឱ្យ​ធ្វើស្រែ​ចម្ការ​ប្រវាស់​នឹង​មេឃ​តទៅ​ទៀត ព្រោះ​បច្ចុប្បន្ន​នេះ​ជា​សម័យ​ទំនើប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ