ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សា​សូម​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ក្មេង​តូច​ៗ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ មានការ​រៀបចំ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ ព្រមទាំង​ថវិកា​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ…

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ មានការ​រៀបចំ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ ព្រមទាំង​ថវិកា​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោកនាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ណែនាំ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកជម្ងឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ដោយ​ចេះ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ជា​ពិសេស​កុមារ​តូច​ៗ នៅ​ក្នុង​រដូវវស្សា​នេះ​តែ​ម្តង ។

លោក​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​នឹង​មាន​ជម្ងឺ​ផ្សេង​ៗ​កើតឡើង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​នានា​ដូច​ជា ករណី​ខ្យល់​កន្ត្រាក់ ទឹកជំនន់ រន្ទះបាញ់​ជាដើម ដែល​អាច​បង្ក​ជា​បញ្ហា​លំបាក​ដល់​ក្រុម​គ្រួសារ ជា​ពិសេស​ត្រូវ​ថែទាំ​សុខភាព និង​អនាម័យ​សម្រាប់​កុមារ​តូច​ៗ ។

បើ​សង្កេត​ឃើញ​កូន​ៗ​ណា​ម្នាក់​មាន​សភាព​ក្តៅខ្លួន​មិន​ស្រួល​ត្រូវ​នាំ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក ដែល​នៅ​ជិត​ផ្ទះ​បំផុត​ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចៀសវាង​ទុក​ឲ្យ​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ