ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​រាំ​ធុងបាស់​សោះ ស្ទាក់​កា.ប់​បណ្តាល​ឲ្យ​ស្លា.ប់​ចោល​ប្រពន្ធ​កូន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ចោល​ប្រពន្ធ​ឲ្យ​នៅ​មេម៉ាយ និង​បន្សល់​ទុក​កូន​តូច​ៗ​កំព្រា​រហូត​ដល់ ទៅ​៣​នាក់​ខណៈ​ដែល​មានកម្ម​វិធី​រាំ​លេង​នៅ​ក្នុងភូមិ​ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​ៗ​មក​ពី​ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចូល​មក​រាំ​លេង​ជាមួយ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​មានការ​គុំ​គួ​ន​គ្នា​ឈាន​រហូត​ដល់​ទៅ​ព្រួត​វាយ​គ្នា​មួយ​ក្រុម​ៗ​មាន​គ្នា​ចាប់ពី​២០​ទៅ​៣០​នាក់​រហូត​ដល់​ជន​រង​គ្រោះ​មាន​របួស​ខ្សោះ​ឈាម​ដល់​ស្លាប់​។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ចោល​ប្រពន្ធ​ឲ្យ​នៅ​មេម៉ាយ និង​បន្សល់​ទុក​កូន​តូច​ៗ​កំព្រា​រហូត​ដល់ ទៅ​៣​នាក់​ខណៈ​ដែល​មានកម្ម​វិធី​រាំ​លេង​នៅ​ក្នុងភូមិ​ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​ៗ​មក​ពី​ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចូល​មក​រាំ​លេង​ជាមួយ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​មានការ​គុំ​គួ​ន​គ្នា​ឈាន​រហូត​ដល់​ទៅ​ព្រួត​វាយ​គ្នា​មួយ​ក្រុម​ៗ​មាន​គ្នា​ចាប់ពី​២០​ទៅ​៣០​នាក់​រហូត​ដល់​ជន​រង​គ្រោះ​មាន​របួស​ខ្សោះ​ឈាម​ដល់​ស្លាប់​។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​ព្រៃ​ទីទុយ ភូមិ​ព្រៃ​ទីទុយ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ ឈួ​ន សាន់​នី អាយុ​៣៣​ឆ្នាំ មុខរប​កសិករ អះអាង​ថា ជា​ប្រពន្ធ​ជន​រង​គ្រោះ​មានឈ្មោះ ហម ស្រស់ អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ព្រៃ​ទីទុយ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្តី​របស់​នាង​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ជា​ច្រើន​នាក់ បាន​ស្ទាក់​កាប់សម្លាប់​ប្តី​របស់​គាត់​ឲ្យ​នៅ​មេម៉ាយ និង​បន្សស់​ទុក​កូនកំព្រា​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទុក ថែម​ទៀត​ផង​។ ដោយសារ​តែ​នៅ​ក្នុងភូមិ​មានកម្ម​វិធី​ចាក់​ធុងបាស់​រាំ​លេង​សប្បាយ​អបអរសាទរ ថ្ងៃ​បោះ​ឆ្នោត​នោះ ហើយ​ក៏​មាន​មនុស្ស​ចូលរួម​រាំ​លេង​មក​ពី​ភូមិ​ជា​ច្រើន​ដូច​ជា​ភូមិ​ពាណិជ្ជ ភូមិ​ទួល​ថ្មី​ជាដើម​រហូត​ដល់​មាន​ទំនាស់​តែ​ម្តង​។

បើ​តាម​សម្តី​របស់​មន្ត្រី​នគរបាល បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​នៅ​ក្នុងភូមិ​ព្រៃ​ទីទុយ​នោះ​មាន​បង្កើត​កម្មវិធី​រាំ​ធុងបាស​ហើយ​មាន​ក្មេង​ៗ​ជា​ច្រើន​មក​ពី​ភូមិ​ទួល​ថ្មី និង​ក្មេង​ៗ​មក​ពី​ក្នុងភូមិ​ពាណិជ្ជ​ជា​ច្រើន​មក​រាំ​លេង​ផង​ដែរ ហើយ​ក៏​ស្រាប់តែ​ពេល​រំលង អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ មាន​ក្រុម​ក្មេង​ៗ​ជិះ​ម៉ូតូ​ចេញពី​កន្លែង រាំ​លេង​ធុងបាស នោះ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ថា​មានការ​វាយតប់​គ្នា​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​បុរស​ជា​ជន​រង​គ្រោះ ខាងលើ​រង​របួស​ត្រូវ​គេ​កាប់​មួយ​កាំបិត​ចំ​ក្បាល​លើ​ត្រចៀក​ខាងឆ្វេង​របួស​ធ្ងន់ធ្ងរ​ហូរ​ឈាម​ជោគ​ខ្លួន​។

ហើយ​ក្រុម​អ្នក​ភូមិ​ព្រៃ​ទីទុយ បាន​នាំ​គ្នា​រត់​ដេញ​ក្រុម​ក្មេង​ស្ទាវ​មក​ពី​ភូមិ​ពាណិជ្ជ និង​មក​ពី​ភូមិ​ទួល​ថ្មី រហូត​មក​ដល់​ទំនប់​អូរ​ខ្យា​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​បានឃើញ​បុរស​ឈ្មោះ ហម ស្រស់ របួស​ធ្ងន់ធ្ងរ ហើយ​ក៏​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​ដោយ​ស្នាម​របួស​ធ្ងន់ធ្ងរ​ពេក បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​ទៅ​។ ក្រោយ​មានការ​ភ្ញាក់ផ្អើល​នគរបាល​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​នគរបាល ស្រុក ចុះ​ពិនិត្យ និង​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រហូត​មក​ដល់​រសៀល ថ្ងៃ​៣១ កក្កដា ២០១៨​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​មុខសញ្ញា ឬ​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់ នៅឡើយ ក្នុង​ករណី​ឃាតកម្ម​នេះ ដោយ​សមត្ថកិច្ច​អះអាង​ថា កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដៃដល់​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​៕ វង្ស​សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ