ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មានការ​តវ៉ា​ភ្ញាក់ផ្អើល​មួយ​ដែល​សុទ្ធតែ​មាន កាំបិត សាំង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​វេលា​ម៉ោង​៤​ជាង​នេះ​មាន​សមត្ថកិច្ច​នគរបាល អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​រុះរើ​សំណង់​ដែល​រំលោភ​លើ​ដី​ដែល​មានកម្ម​សិទ្ធ​ត្រឹមត្រូវ ដែល​ការ​រុះរើ​នោះ​អាជ្ញាធរ​ក៏​បាន​ប្រើ​កម្លាំង​ប្រមាណ​ជា​ជាង​១០០​នាក់ ប្រដាប់​ទៅ​ដោយ​ខែល ដំបង គ្រឿងចក្រ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​វេលា​ម៉ោង​៤​ជាង​នេះ​មាន​សមត្ថកិច្ច​នគរបាល អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​រុះរើ​សំណង់​ដែល​រំលោភ​លើ​ដី​ដែល​មានកម្ម​សិទ្ធ​ត្រឹមត្រូវ ដែល​ការ​រុះរើ​នោះ​អាជ្ញាធរ​ក៏​បាន​ប្រើ​កម្លាំង​ប្រមាណ​ជា​ជាង​១០០​នាក់ ប្រដាប់​ទៅ​ដោយ​ខែល ដំបង គ្រឿងចក្រ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ ។ ហេតុការណ៍​នោះ​ក៏​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​តវ៉ា​ប្រមាណ​ជា​២០​នាក់ ដែល​ប្រដាប់​ទៅ​ដោយ​ដបសាំង កាំបិត ដំបង ដំ​ថ្ម និង​គំរាម​ដុត​ដើម្បី​ប្រឆាំង​នឹង​អាជ្ញាធរ ។

សេចក្តីរាយការណ៍​បន្ត​ថា ទំនាស់​ដី​នោះ​គឺ ជា​ទំនាស់​រាំ​រ៉ៃ រវាង​លោកស្រី លឹ​ម វ​ណ្ណា លោក​មាស សា​វឿ​ន អនុ​រដ្ឋ​លេខា​ក្រសួងយុត្តិធម៌ ។ ដោយ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គឺ​លោក​មាស សា​វឿ​ន​បាន​កើន​បក្សពួក​មក​រំលោភ​ដី​លោកស្រី លឹ​ម វ​ណ្ណា ដែល​លោកស្រី​បាន​ទិញ​ដោយ​ស្របច្បាប់ ។ លើស​ពី​នេះ​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់​បុរស​ម្នាក់​ដែល​ដឹក​ដបសាំង​មក​ឲ្យ​ក្រុម​តវ៉ា ។

នៅ​ខណៈ​នេះ​ដែរ​អាជ្ញាធរ​នៅ​ស្ងប់ស្ងាត់ ដែល​កម្លាំង​បាន​ត្រៀម​រួច​ជា​ស្រេច តែ​មិន​ទាន់​បាន​ធ្វើ អី​ខ្លាំង​នៅឡើយ​ទេ ។ នៅ​ក្នុង​ការ​ប្រតិបត្តិការ​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី និង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ។

បញ្ជាក់ ៖ ដែល​ដី​ទំនាស់​ខាងលើ​ប្រមាណ​ជា​ជាង​១​ហិ​កតា ស្ថិត​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្ការ​២ ខណ្ឌ​ឬ​ស្សី​កែវ ៕
ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ទំ​​ព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ