ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅសង្កាត់២ក្នុងក្រុងស្ទឹងត្រែងចំនួន៦៧គ្រួសារត្រូវបានអាជ្ញាធរជម្លៀសចេញពីលំនៅដ្ឋានទៅទីទួលសុវត្ថភាព និងប្រជាពលរដ្ឋ២២៧គ្រួសារទៀតកំពុងប្រឈមការជម្លៀស ។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងប្រាប់បញ្ជាក់ប្រាប់ កោះសន្តិភាព កាលពីព្រឹកថ្ងៃទី៣១ កក្កដា នេះថា ប្រជាពលរដ្ឋសរុបចំនួន២៩៤គ្រួសារបានរងផលប៉ះពាល់ពីទឹកជំនន់ក្នុងនោះមាន៦៧គ្រួសារត្រូវអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថភាពក្បែរភូមិ និងប្រជាពលរដ្ឋចំនួន២២៧គ្រួសារទៀតអាចព្រឈមនឹងការជម្លៀតបន្តបន្ទាប់ប្រសិនកម្រិតទឹកបន្តហក់ឡើងជន់លិច ។ លោកអភិបាលបន្តថា ក្នុងចំណោមប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាពនោះមានចំនួនពីរសង្កាត់ក្នុងនោះសង្កាត់ស្រះឬស្សីមានមានចំនួន៣០គ្រួសារ និងសង្កាត់សាមគ្គីមានចំនួន៣៧គ្រួសារ ។
បន្ទាប់ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពខាងលើប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាលោក អ៊ុយ សំអាត ជំនួនការផ្ទាល់សម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានចុះត្រួតពិនិត្យប្រជាពលរដ្ឋប៉ះពាល់ពីទឹកជំនន់ព្រមទាំងនាំអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋខាងលើនោះផងដែរ ៕
ចែករំលែកព័តមាននេះ