មិនទាន់កាប់ជ្រូក​១​ក្បាល​ជប់លៀងផង ងាប់អស់ទាំងរោង


ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​មួយ បណ្តាល​ឱ្យ​ឆេះ​រោង​ចិញ្ចឹម​ជ្រូក និង​ងាប់​អស់សត្វ​ជ្រូក​ចំនួន​៤​ក្បាល ខណ​:​ម្ចាស់​ងើប​ពី​យប់​រំលង​អធ្រាត្រ​នាំ​គ្នា​ចាប់​ជ្រូក​មួយ​ក្បាល​ដើម្បី​កាប់​សម្រាប់​ធ្វើ​ពិធីជប់លៀង លុះ​ម្ចាស់​ជាប់រវល់​ដើរទៅ​អង្គុយ​ជជែក​គ្នា​លេង​ឯ​ផ្ទះ​អ្នក​ជិតខាង ស្រាប់តែ​មាន​អណ្តាតភ្លើង​ហុយ​ចេញពី​រោង​ចិញ្ចឹម​ជ្រូក​ក៏​ភ្ញាក់ផ្អើល​នាំ​គ្នា​ចូល​ទៅ​ពន្លត់​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣៦​នាទី​ទៀបភ្លឺ​​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​ជើងភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រោង​ចិញ្ចឹម​ជ្រូក​រង​គ្រោះ​ឈ្មោះ ឡូត សា​វឿ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ ឈ្មោះ កែវ​សា​រឿ​ន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រោង​ចិញ្ចឹម​ជ្រូក​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់ និង​អ្នក​ជិតខាង ២​ទៅ​៣​នាក់ បាន​ងើប​ចាប់​ជ្រូក​១​ក្បា ត្រៀម​កាប់​ដើម្បី​រៀបចំ​ធ្វើ​កម្មវិធី​ជប់លៀង ។ តែ​បន្ទាប់​ពី​ដាំទឹក​មិន​ទាន់​ពុះ​ផង គាត់​ក៏​ដើរទៅ​ផឹកស្រា​នៅ​មុខ​ផ្ទះ​របស់​គាត់​ជាមួយ​មិត្តភក្តិ​ទាំង​អស់នោះ ស្រាប់តែ​ឮ​សូរ​សម្លេង​សត្វ​ជ្រូក​ដែល​គាត់​ចិញ្ចឹម​ស្រែក​ផ្អើល​ពេញ​ទ្រុង ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ក៏​នាំ​គ្នា​ប្រញាប់រ​ត់ទៅ​មើល​ទ្រុង​ជ្រូក ឃើញ​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ដោយ​អ្នកខ្លះរ​ត់ទៅ​បិទ​បា​រ៉ែត​ភ្លើង អ្នកខ្លះ​ទៀតរ​ត់ទៅ​ដងទឹក​ជះ​ពន្លត់ ។ ពេល​គាត់​ក្រឡេក​មើលទៅ​ជ្រូក​របស់​គាត់​នៅ​ក្នុង​ទ្រុងមាន​ចំនួន​៤​ក្បាល​កំពុង​តែ​ប្រកាច់​ងាប់ ដោយសារ​ក្តៅ​ខ្លាំង​ពេក រួច​ក៏​យក​ចេញ​មក​ខាងក្រៅ ដើម្បី​កោស​ទាំង​៥​ក្បាល​តែ​ម្តង ។

ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ លោក​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​ឃុំ​សាលា​ក្រៅ ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លែង​កើតហេតុ​ដោយ​សន្និដ្ឋាន​ថា ការ​ឆេះ​រោង​
ចិ​ញ្ចឹម​ជ្រូក​នេះ គឺ​ដោយសារ​តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ណាមួយ​នៅ​ក្នុង​រោង ទើប​បណ្ដាល​ឱ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​រាលដាល​ដល់​ដំបូល ដោយសារ​អត់​មាន​អ្នក​ចាំ​ពន្លត់ ក៏​ធ្វើ​ឱ្យ​ឆេះ​ទាំង​ជ្រូក​ងាប់​បែប​នេះ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ