ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោះ ឆ្លូវ មមែ ខែ​ក្រោយ​នឹង​មាន​គេ​ច្រណែន​ព្រោះ​លាភ​សំណាង

5 ឆ្នាំ មុន

ស៊ែរ​ចេញ​ភ្លាម​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​នៅ​ខែ​ក្រោយ​​នេះ កើតចេញពីសម្ពាយបុណ្យ បូករួមនឹងសមត្ថភាពផ្ទាល់។ ទើប​ទទួល​បាន​ពី​ហោរាសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ចិន​សែ មុន​នេះ​បន្តិច​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំថោះ ឆ្លូវ មមែ ឆ្លង​ផុត​ពី​ខែ​នេះ​ទៅ​(​ខែសីហា​) ឆ្លង​ចូល​ដើមខែ​កញ្ញា​ភ្លាម…

ស៊ែរ​ចេញ​ភ្លាម​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​នៅ​ខែ​ក្រោយ​​នេះ កើតចេញពីសម្ពាយបុណ្យ បូករួមនឹងសមត្ថភាពផ្ទាល់។ ទើប​ទទួល​បាន​ពី​ហោរាសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ចិន​សែ មុន​នេះ​បន្តិច​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំថោះ ឆ្លូវ មមែ ឆ្លង​ផុត​ពី​ខែ​នេះ​ទៅ​(​ខែសីហា​) ឆ្លង​ចូល​ដើមខែ​កញ្ញា​ភ្លាម លោក​អ្នក​នឹង​មានទ្រព្យ​សម្បត្តិ មាន​មាស មាន​ប្រាក់​ច្រើន​មហិមា​ចូល​មក​ក្នុង​ជីវិត​រស់នៅ​ប្រកបដោយ​សិរី​សួស្តី​សុភមង្គល​គ្រប់​ប្រការ​។

ទ្រព្យសម្បត្តិ​ទាំងនោះ​បាន​មក​ពី​សមត្ថភាព​របស់​លោក​អ្នក​ផ្ទាល់ បូក​រួម​នឹង​បុណ្យ​កុសល​ពី​បុព្វេ ភ័ព្វព្រេង​សំណាង​ផង​ដែរ​។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៣​ស៊ែរ​បួងសួង​ចេញ​ឥឡូវនេះ​អ្វី​ៗ​នឹង​សម្រេច​បាន​ដូច​ក្តី​ប្រាថ្នា​។

១-​ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទឹកចិត្ត​ម៉ឺងម៉ាត់​គួរ​ឱ្យ​ស្ងើចសរសើរ និង មាន​ចរិត​ជា​អ្នក​ចូល​ចិត្ត​ជួយ​គេ​ដោយ​គ្មាន​បំណង​គុណ​បំណាច់​មក​វិញ​ទេ លេខ​ហុងស៊ុយ ១៦៨ លេខ​នាំ​សំណាង ៤៥ ។​ទោះជា​ជីវិត​របស់​អ្នក​នៅ​ក្នុង​ខែ​នេះ​ជួប​ប្រទះ​នូវ​ភាព​នឿយហត់​លំបាក​បន្តិច​មែន តែ​អ្នក​នឹង ឆ្លង​ផុត​រឿងរ៉ាវ​អាក្រក់​ៗ​ទាំង​អស់នោះ​នៅ​ដើមខែ​ក្រោយ​នេះ​ហើយ ព្រោះតែ​ការ​ប្រឹងប្រែង​និង​ព្យាយាម​ក្នុង​ភារកិច្ច ឬ​ការ​ប្រកបការងារ ឬ​អាជីវកម្ម​រកស៊ី​របស់​អ្នក​។ ហេតុ​ដូច្នោះ​ហើយ​ពេល​នេះ​អ្នក​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ឱ្យ​ខ្លាំង​បន្ថែម​ទៀត ជោគវាសនា​របស់​អ្នក​នា​ខែ​ក្រោយ​នេះ​នឹង​មាន​ភាព​រុងរឿង ជោគជ័យ​លើ​ការងារ​គ្រប់យ៉ាង ហើយ​អ្នក​នឹង​ក្លាយជា​មន្ត្រី​ធំ ឬ​លោក​ជំទាវ ឬ​ក៏​ជា​អភិជន​ដែល​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ជោគ​ជាំ​ដោយ​មាស​និង​ប្រាក់​។

២-​ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំឆ្លូវ ជា​មនុស្ស​មាន​ប្រាជ្ញា​ច្រើន និយាយ​ស្តី​តែង​មាន​ហេតុផល​ច្បាស់លាស់ តែ​ទាស់​ត្រង់​មានរឿង​អ្វី​ច្រើន​តែ​មិន​និយាយ​ប្រាប់​គេឯង​បានដឹង​លេខ​ហុងស៊ុយ ៣៣៣ លេខ​នាំ​សំណាង ៧២​។ មនុស្ស​នេះ មានគំនិត​គិត​ល្អិតល្អន់ និង​ស៊ីជម្រៅ​ណាស់​ចំពោះ​រឿង​លុយកាក់ និង​ការ​រៀបចំកូនចៅ​ទៅ​តាម​វិន័យ​គ្រួសារ​។ ព្រោះហេតុនោះ​ជោគវាសនា​របស់​គេ​នៅ​ខែ​ក្រោយ​នេះ​នឹង​ក្លាយជា​មនុស្ស​ម្នាក់ ដែល​មានសំណាង​ល្អ​បំផុត ដោយសារ​តែ​អ្នកមាន​ក្តី​សន្តោស និង​ចិត្តសប្បុរស​ចំពោះ​មនុស្ស​ទូទៅ និង​ភាព​ប៉ិន​ប្រសប់​ចំពោះ​មុខរបរ​រកស៊ី អាច​និយាយ​បាន​ថា នៅ​ខែ​ក្រោយ​(​ខែកញ្ញា​)​នេះ អ្នក​នឹង​មាន​លុយ​ច្រើន​កើត​ចេញពី​គំនិត និង​សមត្ថភាព​អ្នក​ផ្ទាល់​ឲ្យ​ក្លាយជា​មនុស្ស​ដែល​មានបុណ្យ​ស័ក្តិ​ខ្ពស់ ឬ​ឧកញ៉ា ឬ​ក៏ ជា​ប្រធាន​គ្រប់គ្រង​ស្ថាប័ន​ណាមួយ​ជាក់​ជា​ពុំខាន ។

៣-​ឆ្នាំមមែ អ្នក​កើត​ឆ្នាំមមែ នឹង​ត្រូវ​ទទួល​បានការ​ប្រទាន​ពរ​ជ័យ និង​លាភ​សំណាង​ពី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ព្រះ​រតនត្រៃ​ទាំង​បី​យ៉ាង​ជោគ​ជាំ ដូច្នេះ​អ្វី​ដែល​ជា​ចំណុច​គួរ​អនុវត្ត​ឥឡូវនេះ​គឺ​ត្រូវ​សម្ដែង​ភាព​រហ័សរហួន និង​កាយវិការ ឧស្សាហ៍​ព្យាយាម​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម លេខ​ហុងស៊ុយ ៩៩៩ លេខ​នាំ​លាភ​សំណាង ៣៦​។ បើ​លោក​អ្នកមាន​ប្រាក់​ច្រើន​គប្បី​ធ្វើការ​បណ្តាក់ទុន​ឱ្យ​បាន​ច្រើន​ព្រោះ​ជា​ឱកាស​មាស ឱកាស​ប្រាក់​មក​ដល់ ត្រូវ​ចាប់​ឱកាសល្អ​នេះ​កុំឱ្យ​របូត​បាត់​ទៅ​វិញ​។ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​អ្នក​មិន​រា​ថយ នៅ​ខែ​ក្រោយ​(​ខែកញ្ញា ២០១៨)​នេះ អ្នក​នឹង​ក្លាយជា​មនុស្ស​មានមុខមាត់​ធំដុំ​ក្នុង​សង្គម និង​មានទ្រព្យ​ស​ម្បិ​ត្ត​មហាសាល មាន​លុយ​វាល់​លាន​ក្នុង​ជីវិត ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ជា​រៀង​រហូត ។