ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ថ្លែងការណ៍ សម្តែង​ក្តី​រីករាយ​ដែល​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្សកាន់អំណាច​បាន​ចេញ​សេ ច​ក្តី​ថ្លែងការណ៍​សម្តែង​ក្តី​សោមនស្ស​រីករាយ ដែល​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្សកាន់អំណាច​បាន​ចេញ​សេ ច​ក្តី​ថ្លែងការណ៍​សម្តែង​ក្តី​សោមនស្ស​រីករាយ ដែល​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​បាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ ចំពោះ​សេចក្តី​ប្រកាស​បណ្តោះអាសន្ន​របស់ គ​.​ជ​.​ប ដែល​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ជាង​៨២.១៧​ភាគរយ នៃ​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី បាន​ទៅ​ចូលរួម​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ នៅ​ថ្ងៃអាទិត្យ​នេះ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ គណបក្ស​ប្រជាជន​កម្ពុជា ជឿជាក់​ថា ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​កោតសរសើរ គ​.​ជ​.​ប ក្នុង​ការ​ផ្តល់​សេវាកម្ម ប្រកបដោយ​វិជ្ជាជីវៈ​របស់​ខ្លួន ក្នុង​ការ​រៀបចំ ការ​បោះ​ឆ្នោត​ជា​សាកល​ប្រកបដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​។ ជាមួយ​គ្នា​នោះ​ដែរ​គណ បក្ស​ប្រជាជន​កម្ពុជា ក៏​បាន​កោតសរសើរ​ចំពោះ ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​ចូលរួម បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​(​ទី​២៩ កក្កដា​) ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​នយោបាយ សេរី​ពហុបក្ស​នៅ​កម្ពុជា​។

ជាង​នេះ​គណបក្ស ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​ចំពោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​បោះ​ឆ្នោតជាតិ និង​អន្តរជាតិ​មក​ពី​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វិល អង្គការ​អន្តរជាតិ និង​បណ្តាញ​គណបក្ស​នយោបាយ​អន្តរជាតិ មក​ពី​ប្រទេស​ចំនួន​៥២ ជុំវិញ​ពិភពលោក ដើម្បី​ធ្វើ​ជា​សាក្សី នៃ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ កម្ពុជា​ផង​ដែរ​។ សូម​បញ្ជាក់​ថា បើ​តាម​លទ្ធផល​បឋម​ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ចំនូ​ន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​៦,៨៨៥,៧២៩ នាក់​ស្មើ​៨២,១៧% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សរុប​៨,៣៨០,២១៧ នាក់​។

គួរ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​គ្នា​។ បើ​តាម​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី ៦​មាន​ភាពល្អ​ប្រសើរ និង​ដំណើរការ​ដោយ​រលូន ទោះបីជា​មាន​ការិយាល័យ​មួយ​ចំនួន​តូច​ត្រូវ​រង​ដោយ​ទឹកជំនន់​លិច​ក្តី​។ ជាង​នេះ​អ្នកបោះឆ្នោត​មាន​ចំនួន​ច្រើន​ជាង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ